ការរួបរួមគ្នាក្នុងព្រះគ្រីស្ទ ដើម្បីការផ្លាស់ប្តូរ
ទំនុកដំកើង ១៣៣ ក៏ធៀបដូចជាទឹកសន្សើមនៅលើភ្នំហ៊ើម៉ូន ដែលធ្លាក់មកលើភ្នំនៃក្រុងស៊ីយ៉ូន។ ទំនុកដំកើង ១៣៣:៣ បណ្ឌិត ទីហ្វែនី ហ្គោលសិន(Dr. Tiffany Gholson) បានឃើញអំពើឧក្រិដ្ឋកម្មកំពុងមានផលប៉ះពាល់តាមរបៀបជាច្រើន មកលើទីក្រុងរបស់គាត់ គឺទីក្រុងសេន លូអ៊ីស ខាងកើត ជាទីក្រុងតូចមួយ នៅរដ្ឋមីសូរី សហរដ្ឋអាមេរិក។ ទោះជាយ៉ាងណាក៏ដោយ នៅឆ្នាំ២០២៣ អំពើឃាតកម្មក្នុងទីក្រុងនេះ បានធ្លាក់ចុះ៣១ភាគរយ ហើយអំពើឧក្រិដ្ឋកម្មជាទូទៅក៏បានថយចុះ៣៧ភាគរយផងដែរ។ តើរឿងនេះបានកើតឡើងដោយរបៀបណា? ការថយចុះនេះ គឺបណ្តាលមកពីការធ្វើការជាដៃគូរ។ អង្គការគ្រីស្ទបរិស័ទមួយ បានសហការជាមួយ ប៉ូលិសរដ្ឋ និងប៉ូលិសទីក្រុង និងសាលារៀន ដើម្បីបង្កើតក្រុមអនុវត្តន៍ច្បាប់ដើម្បីសុវត្ថិភាពសាធារណៈ ដោយរួមកម្លាំងគ្នាបង្កើតឲ្យមានការផ្លាស់ប្តូរ ដើម្បីប្រជាពលរដ្ឋទាំងអស់។ បណ្ឌិត ហ្គោលសិន ក៏បានលើកឡើងថា ការសហការគ្នានេះមានភាពស្អិតរមួត គឺប្រៀបដូចជាការរៀបការជាប្តីប្រពន្ធ ដោយសមាជិកម្នាក់ៗនៃក្រុមការងារនេះរួបរួមគ្នាជាដៃគូ ដើម្បីជួយប្រជាពលរដ្ឋ។ មជ្ឈមណ្ឌលសុខភាពផ្លូវចិត្ត ជាសាលារៀនដែលគាត់កំពុងដឹកនាំ ក៏បានរាប់បញ្ចូលគ្រូបង្រៀន គិលានុបដ្ឋាយិកា និងបុគ្គលិករបស់សាលា នៅក្នុងការជួយទ្រទ្រង់កុមារ ដែលបានទទួលផលប៉ះពាល់ពីអំពើឧក្រឹដ្ឋកម្ម ឬគ្រោះថ្នាក់ផ្សេងៗ។ ភ្នាក់ងារដទៃទៀត ក៏បានផ្តល់ជំនួយផ្សេងៗផងដែរ។ ប៉ូលិសបានប្តេជ្ញាចិត្តថា នឹងធ្វើការសន្ទនាបន្ថែមទៀត ជាមួយប្រជាជននៅតាមដងផ្លូវ…
Read article