ថ្វាយបង្គំព្រះអង្គ មុនពេលចាប់ផ្តើមការងារ
អែសរ៉ា ៣:១-៦ គេចាប់តាំងថ្វាយដង្វាយដុតដល់ព្រះយេហូវ៉ា គឺពីថ្ងៃដំបូង ក្នុងខែអស្សុជ តែជើងជញ្ជាំងរបស់ព្រះវិហារនៃព្រះយេហូវ៉ា មិនទាន់បានដាក់នៅឡើយ។ អែសរ៉ា ៣:៦ ខ្ញុំមិនដែលមានគម្រោងបង្កើតអង្គការមិនរកប្រាក់ចំណេញ ដែលធ្វើការ ក្នុងផ្នែកទំនាក់ទំនងរបស់មនុស្សពេញវ័យ ហើយនៅពេលដែលខ្ញុំមានអារម្មណ៍ថា ព្រះអង្គកំពុងត្រាស់ហៅខ្ញុំឲ្យធ្វើការងារនេះ ខ្ញុំមានសំណួរជាច្រើន។ តើខ្ញុំអាចទៅស្វែងរកប្រាក់ឧបត្ថម្ភសម្រាប់ការងារមនុស្សធម៌នេះ ដោយរបៀបណា ហើយនរណាគួរជួយខ្ញុំបង្កើតអង្គការនេះ? នៅពេលនោះ ខ្ញុំក៏បានទទួលជំនួយប្រសើរបំផុត សម្រាប់បញ្ហាទាំងនេះ មិនមែននៅក្នុងសៀវភៅរបស់គ្រូជោគជ័យ តែនៅក្នុងព្រះគម្ពីរប៊ីប។ កណ្ឌគម្ពីរអែសរ៉ា បានផ្តល់ឲ្យនូវការបង្រៀនដែលមានប្រយោជន៍យ៉ាងខ្លាំង សម្រាប់អស់អ្នកដែលព្រះទ្រង់បានត្រាស់ហៅ ឲ្យសាងសង់អ្វីមួយថ្វាយព្រះអង្គ។ កណ្ឌគម្ពីរនេះបានកត់ទុកអំពីរបៀបដែលជនជាតិយូដាបានសាងសង់ទីក្រុងយេរូសាឡិមឡើងវិញ បន្ទាប់ពីពួកគេត្រូវសាសន៍ដទៃនិរទេសអស់ជាច្រើនឆ្នាំ ដោយបានឆ្លុះបញ្ចាំង អំពីរបៀបដែលព្រះអម្ចាស់បានផ្គត់ផ្គង់ផ្នែកហិរញ្ញវត្ថុ តាមរយៈការដាក់ដង្វាយរបស់ពួកបណ្តាជន និងប្រាក់ជំនួយរបស់ស្តេច(អែសរ៉ា ១:៤-១១ ៦:៨-១០) និងបានឆ្លុះបញ្ចាំងអំពីរបៀបដែលអ្នកស្ម័គ្រចិត្ត និងពួកជាងធ្វើការសាងសង់(១:៥ ៣:៧)។ កណ្ឌអែសរ៉ាបានបង្ហាញអំពីសារៈសំខាន់នៃការទុកពេលសម្រាប់ធ្វើការរៀបចំការងារ ដោយពន្យារពេលការសាងសង់ រហូតដល់ឆ្នាំទីពីរនៃការវិលត្រឡប់របស់ប្រជាជនយូដាពីការនិរទេស(៣:៨)។ កណ្ឌគម្ពីរនេះក៏បានបង្ហាញអំពីការប្រឆាំងការសាងសង់ ដែលអាចកើតមាន(ជំពូក៤)។ ប៉ុន្តែ រឿងនេះមានចំណុចមួយ ដែលខ្ញុំមានការចាប់អារម្មណ៍ជាងគេ។ រយៈពេល១ឆ្នាំពេញ មុនពេលការសាងសង់ចាប់ផ្តើម ប្រជាជនយូដាបានសាងសង់អាសនាថ្វាយព្រះអម្ចាស់(៣:១-៦)។ ពួកបណ្តាជនបានថ្វាយបង្គំព្រះអង្គ ទោះគេមិនទាន់បានសាងសង់គ្រឹះនៃព្រះវិហាររបស់ព្រះអង្គក៏ដោយ(ខ.៦)។ ដូចនេះ ពួកគេត្រូវមានការថ្វាយបង្គំ មុនពេលការសាងសង់ចាប់ផ្តើម។ តើព្រះអម្ចាស់កំពុងត្រាស់ហៅអ្នក…
Read article