July 12, 2024

You are here:
បើក​បង្ហាញ​បាប​របស់​អ្នក

សា​ស្តា ១២:១៣-១៤ ពីព្រោះ​ព្រះ​ទ្រង់​នឹង​នាំ​គ្រប់​ការ​ទាំង​អស់​មក​ដើម្បី​ជំនុំជំរះ ព្រម​ទាំង​អ្វីៗ​ដែល​លាក់​កំបាំង​ផង ទោះ​ល្អ​ឬ​អាក្រក់​ក្តី​។ សា​ស្តា ១២:‌១៤ មាន​ចោរ​ម្នាក់​បាន​លួច​ចូល​ក្នុង​ហាង​ជួសជុល​ទូរស័ព្ទ​មួយ​កន្លែង ដោយ​វាយ​បំបែក​ទូកញ្ចក់​ដាក់​តាំង​ទូរស័ព្ទ ហើយក៏​បាន​ចាប់​ផ្តើម​ប្រមូល​ទូរស័ព្ទ និង​សម្ភារៈ​មួយ​ចំនួន​ទៀត ចូល​ក្នុង​ហោ​ប៉ៅ​របស់​ខ្លួន​។ គាត់​បាន​ព្យាយាម​លាក់​បាំង​អត្ត​សញ្ញាណ​របស់​គាត់ មិន​ឲ្យ​គេ​មើល​មុខ​​គាត់​ស្គាល់ ក្នុង​កាមេរ៉ា​សុវត្ថិភាព ដោយ​គាត់​បាន​យក​ប្រអប់​ក្រដាស​ឡាំង​មក​គ្រប​ក្បាល​គាត់​។ ប៉ុន្តែ ក្នុង​អំឡុង​ពេល​ធ្វើស​កម្ម​ភាព ក្រដាស​ឡាំង​នោះ​ក៏បាន​របើក​ចេញពី​ក្បាល​គាត់ បាន​មួយ​ភ្លែត ធ្វើ​ឲ្យ​គេ​អាច​មើល​ឃើញ​មុខ​គាត់​។ ពីរបី​នាទី​ក្រោយមក ក៏​បាន​បើក​មើល​វីដេអូ​ដែល​កាមេរ៉ា​សុវត្ថិភាព​ថត​បាន​សកម្មភាព​លួច​របស់​ចោរ​នោះ ហើយក៏​បាន​ទូរស័ព្ទ​ប្តឹង​ប៉ូលិស​។ ប៉ូលិស​ក៏បាន​ចាប់​ខ្លួន​ចោរ​នោះ នៅ​ក្រៅ​ហាង​មួយ នៅ​ក្បែរ​នោះ​។ រឿង​នេះ​បាន​ក្រើន​រំឭក​យើង​ថា អំពើបាប​នីមួយៗ​ដែល​យើង​មាន នឹង​ត្រូវ​បាន​បើក​បង្ហាញ នៅ​ថ្ងៃ​ណាមួយ​មិនខាន​។ មនុស្ស​តែងតែ​ព្យាយាម​លាក់​បាំង​បាប​របស់​ខ្លួន ដោយសារ​និស្ស័យ​សាច់ឈាម​របស់​ពួកគេ​។ ប៉ុន្តែ កណ្ឌ​គម្ពីរ​សា​ស្តា​បាន​ចែងថា យើង​ត្រូវ​ស្តាប់​បង្គាប់​តាម​ក្រឹត្យ​វិន័យ​របស់​ព្រះអម្ចាស់ អំពើបាប​ទាំង​អស់​ដែល​យើង​បាន​លាក់​បាំង នឹង​ត្រូវ​បើក​បង្ហាញ នៅ​ចំពោះ​ព្រះ​នេត្រ​ដ៏​សុចរិត និង​ការ​ជំនុំ​ជម្រះ​ដ៏​សុចរិត​របស់​ព្រះអង្គ(១២:១៤)។ អ្នក​និពន្ធ​បាន​សរសេរ​ថា “ចូរ​កោត​ខ្លាច​ដល់​ព្រះ ហើយ​កាន់​តាម​បញ្ញត្ត​ទ្រង់​ចុះ ដ្បិត​ប៉ុណ្ណេះ​ឯង​ជា​កិច្ច​ទាំងមូល​ដែល​មនុស្ស​ត្រូវ​ធ្វើ”(ខ.១៣)។ រាល់​ការ​ប្រព្រឹត្ត​ទាំង​អស់ ដែល​ក្រឹត្យ​វិន័យ​១០​ប្រការ​បាន​ហាម(លេវី​វិន័យ ៤:១៣) នឹង​មិន​អាច​គេច​ផុត​ពី​ការ​ជំនុំជម្រះ​របស់​ព្រះអង្គ​បានទេ​។ ព្រះ​ទ្រង់​នឹង​នាំ​គ្រប់​ការ​ទាំង​អស់​ទៅ​​ជំនុំជំរះ ព្រម​ទាំង​អ្វីៗ​ដែល​លាក់​កំបាំង​ផង ទោះ​ល្អ​ឬ​អាក្រក់​ក្តី​។ ប៉ុន្តែ ដោយសារ​ព្រះគុណ​ព្រះអង្គ យើង​អាច​រក​ឃើញ​ការ​អត់​ទោស​បាប ក្នុង​ព្រះយេស៊ូវ…

Read article