ព្យាយាម​ក្នុង​ការ​អធិស្ឋាន

កូល៉ុស ៤:២-៦,១២-១៣

ចូរ​ព្យាយាម​ក្នុង​សេចក្តី​អធិស្ឋាន ទាំង​ចាំ​យាម​ក្នុង​សេចក្តី​នោះ​ឯង ដោយ​ពាក្យ​អរ​ព្រះគុណ​។ កូល៉ុស ៤:២

ថ្ងៃ​មួយ ដូន​ចាស់​ម្នាក់​បាន​ប្រាប់ លោក​លូ(Lu) ជា​មិត្ត​ភក្តិ​ខ្ញុំ​ថា “ខ្ញុំ​បាន​អធិស្ឋាន​ឲ្យ​អ្នក៥០ឆ្នាំ​ហើយ”។ មិត្ត​ភក្តិ​ខ្ញុំ​បាន​មើល​មុខ​ដូន​ចាស់ ដោយ​ការ​ដឹង​គុណ​យ៉ាង​ខ្លាំង​។ កាល​នោះ មិត្ត​ភក្តិ​ខ្ញុំ​ទៅលេង​ភូមិ​មួយ នៅ​ប្រទេស​ប៊ុលហ្ការី ជា​កន្លែង​ដែល​ឪពុក​គាត់​បាន​ចម្រើន​វ័យ​ធំឡើង ហើយ​បាន​ចាក​ចេញ ក្នុង​វ័យ​ជំទង់​។ ដូន​ចាស់ ជា​អ្នកជឿ​ព្រះយេស៊ូវ ជា​អ្នក​ជិត​ខាង​របស់​តាយាយ​របស់​លោក​លូ​។ គាត់​បាន​ចាប់​ផ្តើម​អធិស្ឋាន​ឲ្យ​លោក​លូ ចាប់​តាំងពី​ពេល​ដែល​គាត់​បាន​ទទួល​ដំណឹង​ថា លោក​លូ​បាន​ចាប់​កំណើត ក្នុង​ប្រទេស នៅ​ឯនាយ​សមុទ្រ​។ សព្វថ្ងៃ​នេះ ប្រហែល​ពាក់​កណ្តាល​សតវត្សរ៍​ក្រោយមក លោក​លូ​បាន​ឈាន​ចូល​លេង​ភូមិ​នោះ ក្នុង​ការ​ធ្វើ​ដំណើរ​សម្រាប់​មុខ​ជំនួញ​របស់​គាត់ ហើយ​គាត់​ក៏បាន​ជជែក​ជាមួយ​មនុស្ស​មួយ​ក្រុម​នៅ​ទីនោះ អំពី​សេចក្តី​ជំនឿ​របស់​គាត់​។ លោក​លូ​បាន​ទទួល​ជឿ​ព្រះយេស៊ូវ នៅពេល​គាត់​ជិត​ឈាន​ចូល​ដល់វ័យ៣០ឆ្នាំ ហើយ​នៅពេល​ដែល​ដូន​ចាស់​ចូល​មក​ជិត​គាត់ គាត់​មាន​ការ​ភ្ញាក់​ផ្អើល ចំពោះ​ឥទ្ធិពល​នៃ​ការ​អធិស្ឋាន​ដ៏​ជាប់​លាប់​របស់​ដូន​ចាស់ ដែល​បាន​នាំ​ឲ្យ​គាត់​ទទួល​ជឿ​ព្រះយេស៊ូវ​។

យើង​មិន​អាច​ដឹង​ច្បាស់​ថា ការ​អធិស្ឋាន​របស់​យើង​មាន​ឥទ្ធិពល​ប៉ុណ្ណា នៅ​លើ​ផែនដី​នេះ​ទេ​។ ប៉ុន្តែ ព្រះ​គម្ពីរប៊ីប​បាន​បង្គាប់​យើង​ថា “ចូរ​ព្យាយាម​ក្នុង​សេចក្តី​អធិស្ឋាន ទាំង​ចាំ​យាម​ក្នុង​សេចក្តី​នោះ​ឯង ដោយ​ពាក្យ​អរ​ព្រះគុណ”(កូល៉ុស ៤:២)។ កាល​សាវ័ក​ប៉ុល​សរសេរ​ពាក្យ​ពេចន៍​ទាំង​អស់​នេះ នៅ​ក្នុង​សំបុត្រ​ផ្ញើ​ទៅ​អ្នកជឿ​ក្នុង​ទីក្រុង​កូល៉ុស គាត់​ក៏បាន​សូម​ឲ្យ​គេ​អធិស្ឋាន​ឲ្យ​គាត់​ផង​ដែរ ដើម្បី​ឲ្យ​ព្រះអម្ចាស់ “បើក​ទ្វារ” ឲ្យ​គាត់​ផ្សាយ​ព្រះបន្ទូល នៅ​កន្លែងណា​គាត់​ទៅដល់(ខ.៣)។

ជួនកាល យើង​ប្រហែល​ជា​គិតថា យើង​មិន​មាន​អំណោយ​ទាន​នៃ​ការ​អធិស្ឋាន​​។ ប៉ុន្តែ ព្រះ​គម្ពីរ​បាន​រៀបរាប់​អំពី​អំណោយ​ទាន​ខាង​វិញ្ញាណ ដែល​មាន​ដូចជា ការ​ថ្លែង​ទំនាយ ការ​បង្រៀន​ជាដើម​។ ប៉ុន្តែ ការ​អធិស្ឋាន​ជា​ផ្នែក​ដ៏​សំខាន់​ក្នុង​ជីវិត​របស់​គ្រីស្ទបរិស័ទ​ម្នាក់ៗ និង​នៅ​ក្នុង​ការងារ​បម្រើ​ព្រះ​។ ព្រោះ​ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ឲ្យ​យើង​អធិស្ឋាន​ដោយ​ចិត្ត​ស្មោះ​ត្រង់ ដើម្បី​ឲ្យ​យើង​អាច​មើល​ឃើញ​កិច្ចការ ដែល​មានតែ​ព្រះអង្គ​ទេ​​អាច​ធ្វើ​បាន​។—James Banks

តើ​អ្នក​បាន​ទទួល​ព្រះពរ ពី​ការ​អធិស្ឋាន​របស់​អ្នក​ដទៃ​ដូច​ម្តេច​ខ្លះ? តើ​អ្នក​កំពុង​អធិស្ឋាន​ឲ្យ​នរណា​ខ្លះ ក្នុង​ពេល​សព្វថ្ងៃ​នេះ?

ឱ​ព្រះវរបិតា ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ ដែល​បាន​សព្វ​ព្រះទ័យ​ស្តាប់​ទូល​បង្គំ​អធិស្ឋាន! សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ ឲ្យ​ឱប​ក្រសោប​យក​ឱកាស ជជែក​ជាមួយ​ព្រះអង្គ និង​អធិស្ឋាន​ឲ្យ​អ្នក​ដទៃ នៅ​ថ្ងៃ​នេះ​។

Visit ODBU.org/SF120 to hear James Banks’ teachings on prayer.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: ទំនុក​ដំកើង ១៣-១៥ និង កិច្ចការ ១៩:២១-៤១

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles