July 18, 2024

You are here:
ព្រះអង្គ​ប្រទាន​កម្លាំង​ជា​ថ្មី

អេសាយ ៤០:២៧-៣១ គេ​នឹង​ហើរ​ឡើង​ទៅលើ ដោយ​ស្លាប ដូច​ជា​ឥន្ទ្រី គេ​នឹង​រត់​ទៅ​ឥត​ដែល​ហត់ ហើយ​នឹង​ដើរ​ឥត​ដែល​ល្វើយ​ឡើយ​។ អេសាយ ៤០:៣១ សត្វ​ឥន្រ្ទី១គូ បាន​សង់​សំបុក​ធំ​មួយ នៅ​លើ​ដើមឈើ​មួយ​ដើម ស្ថិត​នៅ​ចម្ងាយ​ពីរបី​គីឡូម៉ែត្រ​ពី​ផ្ទះ​ខ្ញុំ​។ មិន​យូរ​ប៉ុន្មាន សត្វ​ស្លាប​ធំៗ​មួយ​គូរ​នោះ​ក៏​មាន​កូន​។ ពួកវា​បាន​ចិញ្ចឹម​កូន​ដែល​ទើបតែ​ញាស់​ជា​មួយ​គ្នា រហូត​ដល់​ពេល​ដែល​ពួកវា​ត្រូវ​ឡាន​បុក​ងាប់​អស់​មួយ​ក្បាល យ៉ាង​សោកសៅ​។ សត្វ​ឥន្ទ្រី​ដែល​នៅ​មាន​ជីវិត ក៏​បាន​ហោះ​ហើរ​ចុះ​ឡើង​អស់​បួន​ប្រាំ​ថ្ងៃ នៅ​ក្បែរ​ទន្លេ​មួយ គឺ​ហាក់​ដូចជា​កំពុង​ស្វែងរក​ដៃ​គូរ​របស់​វា ដែល​បាត់​មិន​ឃើញ​ត្រឡប់​មក​សំបុក​វិញ​។ ទំ​បំផុត វា​ក៏​បាន​វិល​ត្រលប់​មក​សំបុក​វា​វិញ​តែ​ម្នាក់​ឯង ហើយ​បន្ត​ទទួល​ខុស​ត្រូវ​ទាំងស្រុង នៅ​ក្នុង​ការ​ចិញ្ចឹម​កូនៗ​របស់​វា​តែ​ម្នាក់ឯង​។ ទោះ​ស្ថិត​ក្នុង​ស្ថាន​ភាព​ណា​ក៏ដោយ ការ​ចិញ្ចឹម​កូន​តែ​ម្នាក់ឯង អាច​មាន​ការ​លំបាក​ខ្លាំង​។ ក្តី​អំណរ​ដែល​កូន​បាន​ផ្តល់​ឲ្យ រួម​ផ្សំ​នឹង​សំពាធ​ផ្នែក​ហិរញ្ញ​វត្ថុ និង​សំពាធ​ផ្លូវ​អារម្មណ៍​ដែល​អាច​កើត​មាន អាច​បង្កើត​ឲ្យ​មាន​បទ​ពិសោធន៍​ខុសៗ​គ្នា​ជា​ច្រើន​។ ប៉ុន្តែ សេចក្តី​សង្ឃឹម​នៅតែ​អាច​កើត​មាន សម្រាប់​អ្នក​ដែល​មាន​តួនាទី​ដ៏​សំខាន់​នេះ ក៏​ដូចជា​អ្នក​ដែល​ព្យាយាម​គ្រប់​គ្រង​ស្ថានភាព ដែល​ហាក់​ដូចជា​ពិបាក​ខ្លាំង​ពេក​។ ព្រះអម្ចាស់​គង់នៅ​ជាមួយ​យើង ពេលណា​យើង​មាន​អារម្មណ៍​អស់​កម្លាំង និង​បាក់​ទឹក​ចិត្ត​។ ដោយសារ​ព្រះអង្គ​មាន​គ្រប់​ព្រះ​ចេស្ដា និង​មិន​ចេះ​ប្រែ​ប្រួល នោះ​ព្រះអង្គ​មិន​ចេះ​អស់​កម្លាំង​ឡើយ​។ យើង​អាច​ទុក​ចិត្ត​លើ​បទ​គម្ពីរ​ដែល​បាន​ចែងថា “អស់​អ្នកណា​ដែល​សង្ឃឹម​ដល់​ព្រះយេហូវ៉ា​វិញ នោះ​នឹង​មាន​កំឡាំង​ចំរើន​ជានិច្ច”(អេសាយ ៤០:៣១)។ ភាព​កម្សោយ​របស់​យើង អាច​នាំ​ឲ្យ​យើង​មាន​បញ្ហា​ប្រឈម តែ​ភាព​កម្សោយ​ទាំង​នោះ​មិនមែន​ជា​អ្នក​កំណត់​ជោគវាសនា​របស់​យើង​ទេ ព្រោះ​យើង​អាច​ពឹង​ផ្អែក​លើ​កម្លាំង ដែល​ព្រះអង្គ​នឹង​ប្រទាន​យើង​ជា​ថ្មី ដោយ​ការ​អស្ចារ្យ​។…

Read article