ភាពប្រេះបែកដែលបានធ្វើជាព្រះពរ
យ៉ាកុប ២:៣-៦ យើងមានទ្រព្យសម្បត្តិនេះនៅក្នុងភាជនៈដី ដើម្បីឲ្យឥទ្ធិឫទ្ធិលើសលប់បានមកពីព្រះ មិនមែនពីយើងខ្ញុំទេ។ ២កូរិនថូស ៤:៧ លោកគ្រូគង្វាល វីលៀម បារប័រ(William Barber) មានខ្នងកោង ហើយពេលទៅណាមកណា គាត់ត្រូវដើរកាន់ឈើច្រត់ ប៉ុន្តែ ការងារជាអ្នកគង្វាលខាងវិញ្ញាណអស់រយៈពេល៦ទសវត្សរ៍ បង្ហាញឲ្យយើងដឹងថា គាត់បានពឹងផ្អែកលើព្រះអង្គ ធ្វើជាប្រភពនៃកម្លាំងរបស់គាត់។ កាលពីឆ្នាំ១៩៩៣ លោកគ្រូគង្វាល វីលៀម បារប័រ បានទៅពិនិត្យសុខភាពរកឃើញថា គាត់មានជំងឺឆ្អឹងខ្នងម្យ៉ាង ដែលបណ្តាលឲ្យឆ្អឹងកងខ្នងរបស់គាត់សង្កត់ជាប់គ្នា។ មានពេលមួយ មានមនុស្សម្នាក់បាននិយាយប្រាប់គាត់ត្រង់ៗថា “លោកគ្រូ បារប័រ លោកគ្រូចាំបាច់ត្រូវស្វែងរកការងារផ្សេង ក្រៅពីការងារជាគ្រូគង្វាល ព្រោះខ្ញុំគិតថា ពួកជំនុំមិនចង់ឲ្យជនពិការ ធ្វើការជាគ្រូគង្វាលរបស់ពួកគេនោះទេ”។ ប៉ុន្តែ លោកគ្រូបារប័របានជម្នះពាក្យសម្ដីដ៏ឈឺចាប់នេះ។ ព្រះអម្ចាស់មិនគ្រាន់តែបានប្រើគាត់ជាគ្រូគង្វាលប៉ុណ្ណោះទេ តែគាត់ក៏បានធ្វើជាគំរូនៃការលើកទឹកចិត្តដ៏មានអំណាច និងគួរឲ្យគោរព សម្រាប់មនុស្សដែលគេមិនឲ្យតម្លៃ និងមានកាយសម្បទាមិនគ្រប់គ្រាន់។ លោកិយប្រហែលមិនដឹងច្បាស់ថា មនុស្សត្រូវប្រព្រឹត្តចំពោះជនពិការដូចម្តេចទេ តែព្រះអម្ចាស់ជ្រាប។ មនុស្សដែលឲ្យតម្លៃមកលើរូបសម្រស់ កម្លាំងកាយ និងអ្វីៗដែលលុយអាចទិញបាន និងងាយមើលរំលងសេចក្តីល្អ ដែលកើតចេញពីភាពប្រេះបែកដែលមនុស្សមិនចង់ជួប។ ទាក់ទងនឹងបញ្ហានេះ កណ្ឌគម្ពីរយ៉ាកុបបានចោទជាសំណួរថា “តើព្រះមិនបានរើសពួកអ្នកក្រនៅលោកីយ៍នេះ ដែលជាអ្នកមានខាងសេចក្តីជំនឿ ហើយជាអ្នកគ្រងមរដកក្នុងនគរ…
Read article