មិនមើលស្រាលឥទ្ធិពលនៃពាក្យសម្តី
សុភាសិត ១៥:១-៩ ទោះទាំងសេចក្តីស្លាប់ ហើយនឹងជីវិតក៏នៅក្នុងអំណាចនៃអណ្តាតដែរ។ សុភាសិត ១៨:២១ យើងស្ទើរតែមិនដែលឮថា មានស្ថាប័នណាមួយចេញមុខទទួលស្គាល់កំហុស បន្ទាប់ពីមានសោកនាដកម្មកើតឡើងក្នុងសង្គម។ ប៉ុន្តែ នៅឆ្នាំមួយនោះ បន្ទាប់ពីសិស្សអាយុ១៧ឆ្នាំម្នាក់បានបាត់បង់ជីវិត ដោយការធ្វើអត្តឃាត សាលារៀនមួយដែលមានឈ្មោះល្បី បានទទួលស្គាល់ថា ខ្លួនមានការខកខាន មិនបានការពារគាត់។ សិស្សម្នាក់នោះត្រូវគេធ្វើបាបឥតឈប់ឈរ នៅសាលារៀន ហើយថ្នាក់ដឹកនាំសាលា មិនបានធ្វើអ្វីច្រើនដើម្បីការពារគាត់ឡើយ ទោះបានដឹងអំពីការធ្វើទុក្ខបុកម្នេញដែលគាត់បានទទួលរងក៏ដោយ។ សព្វថ្ងៃនេះ សាលារៀននោះបានប្ដេជ្ញាចិត្តចាត់វិធានការប្រយុទ្ធប្រឆាំងការធ្វើទុក្ខបុកម្នេញ និងបង្កើនការយកចិត្តទុកដាក់ចំពោះសុខភាពផ្លូវចិត្តរបស់សិស្សទាំងអស់។ ការខូចខាតដែលបានបង្កឡើង ដោយសារការធ្វើទុក្ខបុកម្នេញ គឺបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ អំពីអំណាចនៃពាក្យសម្ដី។ កណ្ឌគម្ពីរសុភាសិតបានបង្រៀនយើង មិនឲ្យមើលស្រាលឥទ្ធិពលនៃពាក្យសម្ដី ព្រោះ “ទោះទាំងសេចក្តីស្លាប់ ហើយនឹងជីវិតក៏នៅក្នុងអំណាចនៃអណ្តាតដែរ”(សុភាសិត ១៨:២១)។ ពាក្យសម្ដីរបស់យើងអាចលើកទឹកចិត្តអ្នកដទៃ ហើយក៏អាចធ្វើឲ្យគេបាក់ទឹកចិត្តផងដែរ។ ជាងនេះទៅទៀត ពាក្យសម្ដីដ៏សាហាវអាចជាកត្តា ដែលបណ្តាលឲ្យមនុស្សឈានទៅដល់សេចក្តីស្លាប់។ តើយើងអាចនាំមកនូវជីវិត តាមរយៈពាក្យសម្ដីរបស់យើង ដោយរបៀបណា? ព្រះគម្ពីរប៊ីបបានបង្រៀនយើងថា ពាក្យសម្ដីរបស់យើងហូរចេញពីប្រាជ្ញា ក៏ដូចជាភាពល្ងង់ខ្លៅរបស់យើង(១៥:២)។ យើងរកឃើញប្រាជ្ញា ពេលណាយើងចូលមកជិតព្រះអម្ចាស់ ដែលជាប្រភពនៃប្រាជ្ញា ដែលមានអំណាចនាំមកនូវជីវិត(៣:១៣,១៧-១៩)។ យើងរាល់គ្នាមានការទទួលខុសត្រូវ ក្នុងការប្រើពាក្យសម្ដី និងសកម្មភាពរបស់យើង បានជាយើងមិនត្រូវមើលស្រាលឥទ្ធិពលនៃពាក្យសម្ដីរបស់យើង ហើយថែរក្សា…
Read article