July 21, 2024

You are here:
គោលដៅ​ដែល​ព្រះអម្ចាស់​សព្វ​ព្រះទ័យ

កិច្ចការ ១១:១៩-៣០ មាន​មនុស្ស​សន្ធឹក​ណាស់ បាន​ចំរើន​ដល់​ព្រះអម្ចាស់​។ កិច្ចការ ១១:២៤ កាលពី​ថ្ងៃទី៥ ខែ​កុម្ភៈ ឆ្នាំ២០២៣ លោក​គ្រីសជិន អាតស៊ូ(Christian Atsu) បាន​ទាត់​បាល់​បញ្ចូល​ទី ធ្វើ​ឲ្យ​ក្រុម​បាល់​ទាត់​របស់​គាត់​ទទួល​បាន​ជ័យជម្នះ ក្នុង​ការ​ប្រកួត ក្នុង​ប្រទេស​ទួរគី​។ តារា​បាល់​ទាត់​អន្តរជាតិ​ម្នាក់​នេះ បាន​រៀន​លេង​កីឡា​នេះ​តាំងពី​ក្មេង ដោយ​គ្មាន​ស្បែកជើង​ពាក់ ក្នុង​ស្រុក​កំណើត​គាត់ នៅ​ប្រទេស​ហ្កាណា​។ លោក​អាត់ស៊ូ ជា​អ្នកជឿ​ព្រះយេស៊ូវ​។ គាត់​ថា ទំនាក់​ទំនង​ដែល​គាត់​មាន​ជាមួយ​ព្រះយេស៊ូវ គឺជា​រឿង​ល្អ​បំផុត​ដែល​បាន​កើត​ឡើង ក្នុង​ជីវិត​គាត់​។ លោក​អាត់ស៊ូ​បាន​បង្ហោះ​ខ​គម្ពីរ នៅ​លើ​បណ្ដាញ​សង្គម និង​បាន​និយាយ​អំពី​ជំនឿ​របស់​គាត់ ដោយ​បើក​ចំហ ហើយ​បាន​បង្ហាញ​ចេញ​នូវ​សេចក្តី​ជំនឿ​របស់​គាត់ ដោយ​ជួយ​សាង​សង់​សាលា​រៀន សម្រាប់​ក្មេង​កំព្រា​ជាដើម។ រយៈពេល​១​ថ្ងៃ បន្ទាប់ពី​គាត់​បាន​ទាល់​បាល់​បញ្ចូល​ទី ដែល​នាំ​ឲ្យ​ក្រុម​គាត់​ទទួល​បាន​ជ័យ​ជម្នះ​  គ្រោះ​រញ្ជួយ​ដី​ធំ​មួយ​បាន​កើត​ឡើង នៅ​ទីក្រុង​អាន​តាក់យ៉ា ដែល​កាលពី​មុន​ជាទី​ក្រុង​អាន់ទីយ៉ូក ដែល​មាន​ចែង​ក្នុង​ព្រះ​គម្ពីរ​។ អគារ​ខុនដូ​របស់​លោក​អាត់ស៊ូ​ក៏​បាន​ដួល​រលំ ហើយ​គាត់​ក៏បាន​លាចាក​លោក ទៅជា​មួយ​ជា​ព្រះ​អង្គ​សង្រ្គោះ​របស់​គាត់​ នៅ​ថ្ងៃ​នោះ។ កាលពី​ជាង២ពាន់​ឆ្នាំ​មុន ទីក្រុង​អាន់ទីយ៉ូក មាន​តួនាទី​ដ៏​សំខាន់ នៅ​ក្នុង​ការ​រីក​សុះសាយ នៃ​ពួក​ជំនុំ​ដំបូង “គឺ​នៅ​អាន់ទីយ៉ូក​នេះឯង ដែល​គេ​ហៅ​ពួក​សិស្ស​ថា «ពួក​គ្រីស្ទាន» ជាមុន​ដំបូង”(កិច្ចការ ១១:២៦)។…

Read article