July 22, 2024

You are here:
ធ្វើ​ជា​ឧបករណ៍​នៃ​ការ​ផ្លាស់​ប្តូរ

អេភេសូរ ២:៤-១០ ឯ​អ្នកណា​ដែល​ចេះ​ធ្វើ​ល្អ តែ​មិន​ធ្វើ​សោះ នោះ​រាប់​ជា​បាប​ដល់​អ្នក​នោះ​វិញ​។ យ៉ាកុប ៤:១៧ ឧក្រិដ្ឋជន​ម្នាក់​ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន ហើយ​ប៉ូលិស​ក៏បាន​សួរ​គាត់​ថា ហេតុ​អ្វី​គាត់​ហ៊ាន​ប្រើ​អំពើ​ហិង្សា​មក​លើ​ជន​រង​គ្រោះ នៅ​ចំពោះ​មុខ​មនុស្ស​ជា​ច្រើន​ដូច​នេះ​។ គេ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ពេល​ដែល​បានឮ​គាត់​សារភាព​ថា “ខ្ញុំ​ដឹង​ថា ពួក​គេ​គ្រាន់​តែ​ឈរ​មើល មិន​ហ៊ាន​ធ្វើ​អ្វី​ទេ”។ ពាក្យ​សម្តី​របស់​គាត់ បាន​ឆ្លុះ​បញ្ចាំង អំពី “ការ​ដឹង ដែល​មាន​កំហុស” បាន​សេចក្តី​ថា ពួកគេ​បាន​សម្រេច​ចិត្ត​មិន​អើពើ​ចំពោះ​អំពើ​ឧក្រិដ្ឋ ដែល​ពួកគេ​បាន​ដឹង​ថា នរណា​ម្នាក់​កំពុង​ប្រព្រឹត្ត​។ សាវ័ក​យ៉ាកុប​បាន​លើក​ឡើង អំពី​ការ​ដឹង​ដែល​មាន​កំហុស​ផង​ដែរ គឺ​ដូច​ដែល​គាត់​មាន​ប្រសាសន៍​ថា “ឯ​អ្នកណា​ដែល​ចេះ​ធ្វើ​ល្អ តែ​មិន​ធ្វើ​សោះ នោះ​រាប់​ជា​បាប​ដល់​អ្នក​នោះ​វិញ”(យ៉ាកុប ៤:១៧)។ តាម​រយៈ​សេចក្តី​សង្រ្គោះ​ដែល​ព្រះអង្គ​បាន​ប្រទាន​យើង ព្រះអង្គ​បាន​រៀបចំ​យើង ធ្វើ​ជា​ភ្នាក់ងារ​នៃ​សេចក្តី​ល្អ ក្នុង​លោកិយ​នេះ​។ បទ​គម្ពីរ​អេភេសូរ ២:‌១០ បាន​បញ្ជាក់​ថា “ដ្បិត​យើង​រាល់​គ្នា​ជា​ស្នាដៃ ដែល​ទ្រង់​បង្កើត​ក្នុង​ព្រះគ្រីស្ទ​យេស៊ូវ​សំរាប់​ការ​ល្អ ដែល​ព្រះ​បាន​រៀបចំ​ជាមុន ឲ្យ​យើង​រាល់​គ្នា​ប្រព្រឹត្ត​តាម”។ យើង​បាន​សង្គ្រោះ មិនមែន​ដោយសារ​ការ​ល្អ​របស់​យើង​ តែ​ផ្ទុយ​ទៅវិញ ការ​ល្អ​ដែល​យើង​ធ្វើ កើត​ចេញពី​ចិត្ត​ដែល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​កែ​ប្រែ ដោយ​គង់នៅ​ក្នុង​ជីវិត​យើង​។ ព្រះ​វិញ្ញាណ​ថែម​ទាំង​បាន​ប្រទាន​យើង នូវ​អំណោយ​ទាន​ខាង​វិញ្ញាណ ដើម្បី​ប្រទាន​លទ្ធ​ភាព​ឲ្យ​យើង​អាច​សម្រេច​កិច្ចការ ដែល​ព្រះអង្គ​បាន​បង្កើត​យើង​មក ដើម្បី​ឲ្យ​យើង​ធ្វើ(មើល ១កូរិនថូស…

Read article