ពេលដែលត្រូវអបអរ
លូកា ១៥:១១-១៣,១៧-២៤ រួចយកកូនគោដែលបំប៉នមកសំឡាប់ចុះ យើងនឹងបរិភោគឲ្យសប្បាយចិត្ត។ លូកា ១៥:២៣ ព្រះវិហារដែលគ្រួសារខ្ញុំធ្លាប់ទៅចូលរួមថ្វាយបង្គំព្រះ ក្នុងរដ្ឋវើជីនា បានធ្វើពិធីបុណ្យជ្រមុជទឹក ក្នុងទន្លេងរីវ៉ាណា ដែលជាញឹកញាប់ ព្រះអាទិត្យបញ្ចេញកម្តៅក្តៅល្មម តែទឹកទន្លេមានសីតុណ្ហភាពត្រជាក់ស្ទើរកក។ បន្ទាប់ពីកម្មវិធីថ្វាយបង្គំព្រះនៅថ្ងៃអាទិត្យបានបញ្ចប់ យើងក៏បានធ្វើដំណើរតាមរថយន្តតូចធំ ទៅកាន់សួនច្បារមួយកន្លែង របស់ទីក្រុង ដែលនៅទីនោះ ប្រជាជនរស់នៅតំបន់ជិតខាងបានមកលេងកីឡាកម្សាន្ត ហើយក្មេងៗកំពុងរត់លេងក្នុងសួនកុមារ យ៉ាងសប្បាយរីករាយ។ នេះជាទិដ្ឋភាពដែលគួរឲ្យចង់ទស្សនាកម្សាន្ត នៅមាត់ទន្លេ ក្នុងការសម្រាកពីការហត់នឿយពីការងារ។ ពេលខ្ញុំឈរនៅក្នុងទឹកដែលត្រជាក់ដូចទឹកកក ខ្ញុំក៏បានអានខគម្ពីរ រួចជ្រមុជគេទៅក្នុងទឹកម្តងម្នាក់ៗ ធ្វើជានិមិត្តរូបបង្ហាញពីសេចក្តីស្រឡាញ់របស់ព្រះ។ ពេលពួកគេងើបពីទឹកឡើង ដោយខ្លួនទទឹកជោគ ពួកជំនុំក៏បានបន្លឺសម្លេងអបអរ ដោយស្នូរទះដៃ។ ពេលពួកគេឡើងច្រាំង មិត្តភក្តិ និងក្រុមគ្រួសារក៏បានឱបពួកគេ ធ្វើឲ្យទទឹកខ្លួនទាំងអស់គ្នា។ យើងមាននំខេក ភេសជ្ជៈ និងអាហារសម្រន់សម្រាប់ញាំជាមួយគ្នា។ មនុស្សដែលមកលំហែកាយនៅក្បែរនោះ មិនសុទ្ធតែយល់ អំពីអ្វីដែលយើងកំពុងធ្វើនោះទេ តែពួកគេដឹងថា យើងកំពុងធ្វើពិធីអបអរ។ ក្នុងបទគម្ពីរលូកា រឿងកូនពៅវង្វេង ដែលព្រះយេស៊ូវបានចែកចាយ(ខ.១១-៣២) បានឆ្លុះបញ្ចាំងអំពីមូលហេតុ ដែលគេធ្វើពិធីអបអរ នៅពេលដែលនរណាម្នាក់វិលត្រឡប់មករកព្រះអម្ចាស់វិញ។ ពេលណានរណាម្នាក់ទទួលជឿព្រះអង្គ ការអបអរក៏បានកើតមាន។ កាលកូនប្រុសដែលចាកចេញពីឪពុកបានវិលត្រឡប់មកផ្ទះវិញ ភ្លាមៗនោះ ឪពុកគាត់ក៏បានប្រញាប់ប្រាប់គេឲ្យយកខោអាវស្អាតៗ…
Read article