July 24, 2024

You are here:
កន្លែង​ជ្រកកោន​ពិត​ប្រាកដ​ក្នុង​ព្រះអង្គ

ទំនុក​ដំកើង ៩១:១-២,១៤-១៦ ទ្រង់​ជា​ទីពឹង​ពំនាក់ ជា​បន្ទាយ​នៃ​ទូល​បង្គំ គឺជា​ព្រះ​នៃ​ទូល​បង្គំ​ហើយ ទូល​បង្គំ​ទុកចិត្ត​នឹង​ទ្រង់​។ ទំនុក​ដំកើង ៩១:២ បន្ទាប់ពី​ភរិយា​របស់​លោក​ហ្វ្រេដ(Fred) បាន​ទទួល​មរណៈ​ភាព គាត់​មាន​អារម្មណ៍​ថា គាត់​អត់​ទ្រាំ​នឹង​ការ​ឈឺ​ចាប់​នៃ​ការ​បាត់បង់​នេះ​បាន ដរាបណា គាត់​នៅតែ​អាច​អាច​ញាំ​អាហារ​ពេល​ព្រឹក​រៀង​រាល់​ថ្ងៃ​ច័ន្ទ​ជាមួយ​មិត្ត​ភក្តិ​គាត់​។ មិត្ត​ភក្តិ​របស់​គាត់​ដែល​បាន​ចូល​និវត្តន៍​ដូច​គាត់​ដែរ បាន​លើក​ទឹក​ចិត្ត​គាត់​យ៉ាង​ខ្លាំង​។ ពេលណា​ការ​សោក​សង្រេង​វិល​ត្រឡប់​មក​រក​គាត់​ទៀត គាត់​ក៏បាន​គិត​អំពី​ភាព​សប្បាយ​រីករាយ​ដែល​គាត់​នឹង​មាន​ជាមួយ​ពួកគេ នៅពេល​បន្ទាប់​ទៀត​។ គាត់​មាន​អារម្មណ៍​ថា កន្លែង​អង្គុយ​ដែល​គាត់​មាននៅ​ក្បែរ​ពួកគេ ក្នុង​ពេល​ជួប​ជុំ​គ្នា គឺជា​កន្លែង​កម្សាន្ត​ចិត្ត​ដែល​ជួយ​ឲ្យ​គាត់​មាន​អារម្មណ៍​ធូរ​​ស្បើយ​ពី​ទុក្ខសោក​ទាំងឡាយ​។ ទោះជា​យ៉ាងណា​ក៏ដោយ ពេល​វេលា​បាន​កន្លង​ផុត​ទៅ ការ​ជួប​ជុំ​គ្នា​ក៏​លែង​មាន​ទៀត ដោយ​មិត្តភក្ដិ​គាត់​ខ្លះ​មាន​ជំងឺ ខ្លះ​បាន​លាចាក​លោក​។ ភាព​ចន្លោះ​ប្រហោង​ក្នុង​ចិត្ត​គាត់ ក៏បាន​នាំ​គាត់​ឲ្យ​ទៅ​ស្វែងរក​ការ​កម្សាន្ត​ចិត្ត នៅ​ក្នុង​ព្រះអម្ចាស់ ដែល​គាត់​ធ្លាប់​បាន​ជឿ​ក្នុង​វ័យ​យុវជន​។ គាត់​មាន​ប្រសាសន៍​ថា “សព្វថ្ងៃ​នេះ ខ្ញុំ​ញាំ​អាហារ​ពេល​ព្រឹក​តែ​ម្នាក់ឯង តែ​ខ្ញុំ​តែងតែ​នឹក​ចាំ​ថា ព្រះយេស៊ូវ​តែងតែ​គង់នៅ​ជាមួយ​ខ្ញុំ​ជានិច្ច​។ ហើយ​ពេលណា​ខ្ញុំ​ដើរ​ចេញពី​កន្លែង​ញាំ​អាហារ​ពេល​ព្រឹក ខ្ញុំ​មិន​បាន​ដើរ​ចេញ ដើម្បី​ប្រឈម​មុខ​ដាក់​បញ្ហា​តែ​ម្នាក់ឯង នៅពេល​បន្ទាប់ ក្នុង​ថ្ងៃ​នីមួយៗ​ទៀត​ទេ​”។ លោក​ហ្វ្រេដ​បាន​រក​ឃើញ​សុវត្ថិភាព និង​ការ​កម្សាន្ត​ចិត្ត ក្នុង​ព្រះ​វត្ត​មាន​ព្រះអង្គ ដូច​អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង ​ពោល​ថា “ទ្រង់​ជា​ទីពឹង​ពំនាក់ ជា​បន្ទាយ​នៃ​ទូល​បង្គំ គឺជា​ព្រះ​នៃ​ទូល​បង្គំ​ហើយ ទូល​បង្គំ​ទុកចិត្ត​នឹង​ទ្រង់”(ទំនុក​ដំកើង ៩១:២)។ លោក​ហ្រ្វេដ​ក៏​បាន​ដឹង​ថា កន្លែង​មាន​សុវត្ថិភាព មិនមែន​ជាទី​កន្លែង​សម្រាប់​លាក់ពួន​ខាង​សាច់​ឈាម​នោះ​ទេ…

Read article