រស់នៅស្របតាមបំណងព្រះទ័យព្រះអង្គ
ហេព្រើរ ១៣:៥-៨ ដ្បិតទ្រង់មានព្រះបន្ទូលថា «អញនឹងមិនចាកចេញពីឯង ក៏មិនបោះបង់ចោលឯងឡើយ»។ ហេព្រើរ ១៣:៥ មនុស្សរាប់ពាន់នាក់បានអធិស្ឋានឲ្យលោកគ្រូគង្វាល អ៊ែដ បប់សិន(Ed Dobson) នៅពេលដែលគាត់ទៅពិនិត្យសុខភាពរកឃើញថា គាត់មានជំងឺក្រិនសរសៃឈាមអាមីតូត្រូហ្វីក កាលពីឆ្នាំ២០០០។ មនុស្សជាច្រើនជឿថា ពេលណាពួកគេអធិស្ឋាន ដោយជំនឿ សូមការប្រោសឲ្យជា ព្រះអម្ចាស់មុខជានឹងឆ្លើយតបភ្លាមៗមិនខាន។ គាត់បានតយុទ្ធនឹងជំងឺនេះអស់រយៈពេល១២ឆ្នាំ ដែលបានបណ្តាលឲ្យសាច់ដុំគាត់រួញស្វិតបន្តិចម្តងៗ(និងមានរយៈពេល៣ឆ្នាំ មុនពេលគាត់ទទួលមរណៈភាព)។ ពេលនោះ មានគេសួរគាត់ថា ហេតុអ្វីព្រះអម្ចាស់មិនទាន់បានប្រោសគាត់ឲ្យជា។ គាត់ក៏បានឆ្លើយថា “ខ្ញុំមិនបានដឹងច្បាស់ថា ហេតុអ្វីព្រះអង្គមិនទាន់ប្រោសខ្ញុំឲ្យជាទេ ដូចនេះ ខ្ញុំក៏មិនបានសួរព្រះអង្គដែរ”។ ពេលនោះ អ្នកស្រីឡូណា(Lorna) ជាភរិយារបស់គាត់ ក៏បានមានប្រសាសន៍បន្ថែមពីលើសម្តីរបស់គាត់ថា “បើអ្នកតែងតែមានចិត្តងប់ងុលនឹងការស្វែងរកចម្លើយពីព្រះ អ្នកនឹងមិនអាចរស់នៅ ឲ្យបានត្រឹមត្រូវ តាមបំណងព្រះហឫទ័យរបស់ព្រះអង្គឡើយ”។ តើអ្នកអាចមើលឃើញពាក្យសម្តីរបស់លោកអ៊ែដ និងអ្នកស្រីឡូណា បង្ហាញការគោរពដល់ព្រះអង្គដែរឬទេ? ពួកគាត់ដឹងថា ប្រាជ្ញារបស់ព្រះអង្គ ខ្ពស់ជាងប្រាជ្ញារបស់ពួកគាត់។ តែលោកអេដបានទទួលស្គាល់ថា គាត់ស្ទើរតែមិនអាចឈប់ព្រួយបារម្ភអំពីថ្ងៃស្អែក។ គាត់ដឹងថា ជំងឺនេះបានបណ្តាលឲ្យគាត់មានពិការភាពកាន់តែធ្ងន់ធ្ងរឡើងៗ ហើយគាត់មិនដឹងថា នៅថ្ងៃបន្ទាប់គាត់នឹងជួបបញ្ហាអ្វីទៀតទេ។ ដើម្បីឲ្យគាត់អាចផ្តោតទៅលើពេលអនាគត លោកអ៊ែដក៏បានដាក់ខគម្ពីរ ក្នុងឡានរបស់គាត់ នៅលើកញ្ចក់ឆ្លុះមុខក្នុងបន្ទប់ទឹក និងនៅក្បែរគ្រែគេងរបស់គាត់…
Read article