បម្រើព្រះតាមមធ្យោបាយតូចមួយ
១យ៉ូហាន ៤:៧-១,១៩-២១ ឯយើងរាល់គ្នា យើងស្រឡាញ់ទ្រង់ ពីព្រោះទ្រង់បានស្រឡាញ់យើងជាមុន។ ១យ៉ូហាន ៤:១៩ កាលអ្នកស្រីអេលស៊ី(Elsie) ទទួលរងការវាយប្រហារពីជំងឺមហារីក គាត់បានត្រៀមខ្លួនជាស្រេច ដើម្បីទៅរស់នៅជាមួយព្រះយេស៊ូវ ក្នុងនគរស្ថានសួគ៌។ ប៉ុន្តែ គាត់បានជាពីជំងឺដ៏កាចសាហាវនេះ ទោះវាបានធ្វើឲ្យគាត់ពិការមិនអាចផ្លាស់ទីដោយខ្លួនឯងក៏ដោយ។ គាត់ក៏បានឆ្ងល់ផងដែរថា ហេតុអ្វីព្រះអម្ចាស់បានទុកជីវិតឲ្យគាត់រស់នៅបន្តទៀត។ គាត់ក៏បានទូលសួរព្រះអង្គថា “តើទូលបង្គំអាចធ្វើអ្វីបាន? ទូលបង្គំមិនមានលុយ ឬជំនាញច្រើនទេ ហើយក៏មិនអាចដើររួចដែរ។ តើធ្វើដូចម្តេចឲ្យទូលបង្គំអាចមានប្រយោជន៍ សម្រាប់ព្រះអង្គ?” បន្ទាប់មក គាត់ក៏បានរកឃើញមធ្យោបាយតូចមួយ ដើម្បីបម្រើអ្នកដទៃ ជាពិសេស អ្នកស៊ីឈ្នួលបោសសម្អាតផ្ទះគាត់ ដែលជាជនអន្តោប្រវេសន៍។ គាត់បានឲ្យអាហារ និងប្រាក់ពីរបីដុល្លាដល់ពួកគេ ពេលណាគាត់បានជួបពួកគេ។ ប្រាក់កាសទាំងនេះតិចតួចមែន តែបានរួមចំណែកជួយបំពេញតម្រូវការរបស់ពួកគេ។ ខណៈពេលដែលគាត់បានជួយអ្នកដទៃយ៉ាងដូចនេះ គាត់ក៏បានឃើញព្រះអង្គផ្គត់ផ្គង់គាត់ ដោយមិត្តភក្តិ និងសាច់ញាតិរបស់គាត់ បានឲ្យអំណោយ និងប្រាក់កាសមួយចំនួនដល់គាត់ ដោយបានជួយឲ្យគាត់បន្តធ្វើជាព្រះពរ សម្រាប់អ្នកដទៃទៀត។ កាលអ្នកស្រីអែលស៊ី ចែកចាយរឿងនេះ ខ្ញុំក៏បានគិតឃើញថា គាត់កំពុងតែអនុវត្តតាមការត្រាស់ហៅឲ្យស្រឡាញ់គ្នាទៅវិញទៅមក ដូចមានចែងក្នុងបទគម្ពីរ ១យ៉ូហាន ៤:១៩ យ៉ាងដូចនេះថា “ឯយើងរាល់គ្នា យើងស្រឡាញ់ទ្រង់ ពីព្រោះទ្រង់បានស្រឡាញ់យើងជាមុន” ក៏ដូចជាស្របតាមសេចក្តីពិត…
Read article