ការថ្វាយបង្គំ ដែលកែប្រែចិត្ត
ទំនុកដំកើង ៣០ ឱពួកអ្នកបរិសុទ្ធរបស់ទ្រង់អើយ ចូរច្រៀងសរសើរដល់ព្រះយេហូវ៉ាចុះ។ ទំនុកដំកើង ៣០:៤ មានពេលមួយ អ្នកស្រីស៊ូស៊ី(Susy) អង្គុយយំនៅខាងក្រៅបន្ទប់សង្រ្គោះបន្ទាន់ ដោយការភ័យខ្លាចយ៉ាងខ្លាំង មិនដឹងថាត្រូវធ្វើអ្វី។ កូនរបស់គាត់អាយុទើបតែ២ខែ មានទឹកចូលសួត។ ក្រុមគ្រូពេទ្យបានប្រាប់គាត់ថា ពួកគេនឹងប្រឹងប្រែងឲ្យអស់លទ្ធភាព ដើម្បីជួយសង្រ្គោះគាត់ តែមិនអាចធានាបានទេ។ នៅពេលនោះ គាត់ក៏បានមានអាម្មណ៍ថា ព្រះវិញ្ញាណកំពុងធ្វើការក្នុងចិត្តគាត់យ៉ាងស្រទន់ ដោយក្រើនរំឭកគាត់ ឲ្យថ្វាយបង្គំព្រះ។ ដោយសារគាត់គ្មានកម្លាំងសម្រាប់ច្រៀង គាត់ក៏បានបើកទូរស័ព្ទចាក់បទចម្រៀងគ្រីស្ទាន អស់រយៈពេល៣ថ្ងៃនៅមន្ទីរពេទ្យ។ ខណៈពេលដែលគាត់ថ្វាយបង្គំព្រះអង្គជាមួយបទចម្រៀងទាំងនោះ គាត់ក៏បានរកឃើញក្តីសង្ឃឹម និងសន្តិភាពនៅក្នុងចិត្ត។ សព្វថ្ងៃនេះ គាត់និយាយថា បទពិសោធន៍នៅថ្ងៃនោះ បានបង្រៀនគាត់ថា “ការថ្វាយបង្គំមិនបានផ្លាស់ប្តូរព្រះទ័យព្រះ តែពិតជាអាចកែប្រែចិត្តអ្នកឲ្យមានសង្ឃឹមឡើង”។ នៅចំពោះមុខនៃកាលៈទេសៈនៃភាពអស់សង្ឃឹម ស្តេចដាវីឌបានស្រែករកព្រះអម្ចាស់ ដោយការអធិស្ឋាន និងការសរសើរដំកើង(ទំនុកដំកើង ៣០:៨)។ គួរកត់សំគាល់ថា ព្រះគុណដែលយើងទទួលបានតាមរយៈការថ្វាយបង្គំ និងការសរសើរដំកើង នាំឲ្យចិត្តយើងមានការផ្លាស់ប្តូរ ហើយនាំយើងចូលទៅជិតព្រះអង្គ។ ព្រះអម្ចាស់ក៏បានកែប្រែការយំសោករបស់ស្តេចដាវីឌ ឲ្យទៅជាការត្រេកអរវិញ ហើយស្តេចដាវីឌក៏បានប្រកាសថា ទ្រង់នឹងសរសើរដំកើងព្រះអង្គជារៀងរហូត ក្នុងគ្រប់កាលៈទេសៈទាំងអស់(ខ.១១-១២)។ យើងប្រហែលពិបាកសរសើរដំកើងព្រះ ក្នុងពេលដ៏ឈឺចាប់ តែការសរសើរដំកើង និងថ្វាយបង្គំអាចនាំឲ្យមានការផ្លាស់ប្តូរ ពីភាពអស់សង្ឃឹមទៅជាមានសង្ឃឹម ពីការភ័យខ្លាចទៅជាមានជំនឿ។…
Read article