ក្សត្រដែលយើងមើលមិនឃើញ
ដានីយ៉ែល ១០:១០-១៩ នោះពាក្យរបស់អ្នកក៏បានឮហើយ រួចយើងក៏បានមក ដោយព្រោះពាក្យនោះ។ ដានីយ៉ែល ១០:១២ រឿងការធ្វើដំណើរខាងវិញ្ញាណ គឺជារឿងល្ខោនដែលគេបាននិពន្ធឡើង ផ្អែកទៅលើសៀវភៅរឿងកុមារ មានចំណងជើងថា ការចម្រើនឡើង នៃការធ្វើដំណើរខាងវិញ្ញាណ ជារឿងប្រៀបប្រដូចទៅនឹងដំណើរជីវិតរបស់អ្នកជឿព្រះយេស៊ូវ។ ក្នុងរឿងនេះ មានតួអង្គជាច្រើន ដែលបានធ្វើជាតំណាងឲ្យអំណាចខាងវិញ្ញាណ ដែលមនុស្សមើលមិនឃើញក្នុងពិភពលោក។ តួអង្គស្តេច គឺជាតំណាងឲ្យព្រះ មានវត្តមាននៅលើឆាកច្រើនជាងគេ នៅក្នុងការសម្តែងរឿងល្ខោននេះ។ តួអង្គជាស្តេចមានសំលៀកបំពាក់ពណ៌ស និងបានធ្វើការការពារយ៉ាងសកម្ម ទាស់ប្រឆាំងនឹងការវាយប្រហាររបស់ខ្មាំងសត្រូវ ហើយបានឱបអ្នកដែលកំពុងមានការឈឺចាប់យ៉ាងសុភាព ព្រមទាំងជំរុញអ្នកដទៃឲ្យធ្វើអំពើល្អ។ ទោះតួអង្គស្តេចបានដើរតួយ៉ាងសំខាន់មិនអាចខ្វះបានក៏ដោយ ក៏ក្នុងរឿងនេះ តួអង្គជាមនុស្ស ដែលជាតួឯកមិនអាចមើលឃើញទ្រង់ដោយផ្ទាល់ឡើយ គឺគ្រាន់តែបានឃើញឥទ្ធិពលនៃការអ្វីដែលទ្រង់បានធ្វើប៉ុណ្ណោះ។ តើយើងកំពុងរស់នៅ ដោយទុកចិត្តថា ព្រះអម្ចាស់ដែលជាក្សត្រពិតប្រាកដ កំពុងធ្វើការយ៉ាងសកម្មក្នុងជីវិតយើង ទោះយើងមិនអាចមើលឃើញព្រះអង្គឬទេ? កាលហោរាដានីយ៉ែល ជួបទុក្ខលំបាកក្នុងជីវិត គាត់បានទទួលការបើកសម្ដែងមួយ ពីអ្នកនាំព្រះរាជសាររបស់ព្រះអម្ចាស់(ដានីយ៉ែល ១០:៧) ដែលព្រះអង្គបានចាត់មក ដើម្បីឆ្លើយតបចំពោះការអធិស្ឋានដ៏ស្មោះត្រង់របស់គាត់(ខ.១២)។ អ្នកនាំព្រះរាជសារក៏បានពន្យល់ថា សង្គ្រាមខាងវិញ្ញាណបានបណ្តាលឲ្យមានការពន្យារពេល ហើយមីកែលជាមហាទេវតា ក៏បានមកជួយអ្នកនាំព្រះរាជសារនោះផងដែរ(ខ.១៣)។ លោកដានីយ៉ែលបានទទួលការក្រើនរំឭកថា ទោះគាត់មិនអាចមើលឃើញព្រះអម្ចាស់ក៏ដោយ ក៏ការថែរក្សា និងការយកព្រះទ័យទុកដាក់របស់ព្រះអង្គ នៅតែហ៊ុមព័ទ្ធគាត់។ អ្នកនាំព្រះរាជសារក៏បានលើកទឹកចិត្តគាត់ថា “ឱអ្នកសំណប់យ៉ាងសំខាន់អើយ…
Read article