ជីវិតដែលមានន័យ
កូល៉ុស ១:៣-១២ ដើម្បីឲ្យបានដើរបែបគួរនឹងព្រះអម្ចាស់ ទាំងគាប់ចិត្តដល់មនុស្សទាំងអស់ ឲ្យបានបង្កើតផលក្នុងគ្រប់ទាំងការល្អ ហើយឲ្យស្គាល់ព្រះកាន់តែច្បាស់ឡើង។ កូល៉ូស ១:១០ ខណៈពេលដែលខ្ញុំត្រៀមខ្លួន ដើម្បីធ្វើកម្មវិធីរំឭកអំពីកិច្ចការដែលម្តាយខ្ញុំបានធ្វើ ខ្ញុំក៏បានអធិស្ឋានសូមព្រះអង្គប្រទានពាក្យសម្ដី សម្រាប់ពិពណ៌នា អំពីជីវិតរបស់គាត់ ចាប់តាំងពីពេលគាត់ចាប់កំណើត ដល់ពេលដែលគាត់ទទួលមរណៈភាព។ ខ្ញុំក៏បាននឹកចាំ អំពីពេលដ៏ល្អ ក៏ដូចជាពេលមិនល្អ ក្នុងទំនាក់ទំនងរបស់យើង។ ខ្ញុំក៏បានសរសើរដំកើងព្រះអម្ចាស់ សម្រាប់ថ្ងៃដែលម្តាយខ្ញុំបានទទួលជឿព្រះយេស៊ូវ ជាព្រះអង្គសង្រ្គោះរបស់គាត់ បន្ទាប់ពីគាត់បានឃើញព្រះអង្គកែប្រែជីវិតខ្ញុំ។ ខ្ញុំអរព្រះគុណព្រះអង្គ ដែលបានជួយយើងឲ្យចម្រើនឡើង ក្នុងជំនឿជាមួយគ្នា ហើយក៏មានអ្នកចែកចាយ អំពីពេលដែលម្តាយខ្ញុំបានលើកទឹកចិត្ត និងអធិស្ឋានឲ្យពួកគេ ដោយបង្ហាញចេញនូវចិត្តសប្បុរស។ ម្តាយរបស់ខ្ញុំមានជីវិតដែលមិនល្អឥតខ្ចោះ តែបានរស់នៅក្នុងជីវិតដ៏មានន័យ និងរស់នៅបានល្អ ថ្វាយព្រះយេស៊ូវ។ គ្មានគ្រីស្ទបរិស័ទណាម្នាក់ មានភាពល្អឥតខ្ចោះនោះឡើយ។ ទោះជាយ៉ាងណាក៏ដោយ ព្រះយេស៊ូវអាចជួយឲ្យយើងរស់នៅ ក្នុងជីវិតដែលសក្តិសមនឹងការត្រាស់ហៅរបស់ព្រះអង្គ ហើយផ្គាប់ចិត្តព្រះអង្គ ក្នុងការគ្រប់យ៉ាង(កូល៉ុស ១:១០)។ សាវ័កប៉ុលបានចែកចាយថា គេបានឮល្បីអំពីសេចក្តីជំនឿ និងសេចក្តីស្រឡាញ់របស់ពួកជំនុំនៅទីក្រុងកូល៉ុស(ខ.៣-៦)។ ព្រះវិញ្ញាណបរិសុទ្ធបានប្រទានពួកគេនូវ “ប្រាជ្ញា និងការយល់ដឹង” និងប្រទានកម្លាំងឲ្យពួកគេអាចបង្កើតផលផ្លែ ក្នុងការល្អនីមួយៗដែលពួកគេបានធ្វើ ដោយស្គាល់ព្រះអម្ចាស់ កាន់តែច្បាស់ថែមទៀត(ខ.៩-១០)។ ខណៈពេលដែលសាវ័កប៉ុលអធិស្ឋាន ឲ្យអ្នកជឿទាំងអស់នោះ ហើយពោលសរសើរពួកគេ…
Read article