ព្រះដែលយើងគួរស្ញប់ស្ញែង
ទ្រង់ឥតមានទ្រង់ទ្រាយល្អ ឬសណ្ឋានរុងរឿងទេ … យើងរាល់គ្នាបានប្រោសឲ្យជា ដោយសារស្នាមរំពាត់នៅអង្គទ្រង់។ អេសាយ ៥៣:២,៥ អស់រយៈពេលជាង១៣០ឆ្នាំហើយ ដែលប៉មអេហ្វ៊ែល (ឬទួអេហ្វ៊ែល) បានឈរខ្ពស់ត្រដែត នៅលើទឹកដីនៃទីក្រុងប៉ារីស ក្នុងលក្ខណៈគួរឲ្យស្ញប់ស្ញែង ធ្វើជានិមិត្តរូបនៃភាពវ័យឆ្លាត និងសម្រស់ផ្នែកស្ថាបត្យកម្មរបស់ជនជាតិបារាំង។ ទីក្រុងប៉ារីសបានលើកដំកើងប៉មមួយនេះ ថាជាផ្នែកមួយដ៏សំខាន់នៃភាពរុងរឿងរបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ កាលគេកំពុងសាងសង់ប៉មនេះ មានមនុស្សជាច្រើនមិនសូវបានឲ្យតម្លៃវាទេ។ ឧទាហរណ៍ លោកហ្កាយ ដឺ មួប៉ាសង់(Guy De Maupassant) ជាអ្នកនិពន្ធជនជាតិបារាំងដ៏ល្បីល្បាញ ធ្លាប់បាននិយាយថា “ទួអេហ្វ៊ែលមានរាងស្ដួច ហើយស្តើង ដូចបំពង់ផ្សែងរបស់រោងចក្រអញ្ចឹង”។ គាត់មិនអាចមើលឃើញសំណង់មួយនេះ មានភាពស្រស់ស្អាតត្រង់ណាទេ។ អ្នកដែលបានស្រឡាញ់ព្រះយេស៊ូវ ហើយបានថ្វាយចិត្តដាច់ដល់ព្រះអង្គ ដោយទទួលព្រះអង្គជាព្រះអង្គសង្រ្គោះ បានចាត់ទុកព្រះអង្គថា ជាព្រះដែលគួរឲ្យស្ញប់ស្ញែង ដោយដឹងថា ព្រះអង្គជានរណា និងបានធ្វើអ្វីខ្លះសម្រាប់យើង។ ប៉ុន្តែ ហោរាអេសាយបានលើកឡើងថា “ទ្រង់ឥតមានទ្រង់ទ្រាយល្អ ឬសណ្ឋានរុងរឿងទេ ហើយកាលយើងបានមើលទ្រង់ នោះក៏គ្មានភាពលំអណា ដែលឲ្យយើងរីករាយចិត្តដែរ”(៥៣:២)។ ប៉ុន្តែ ការអ្វីដែលព្រះអង្គបានធ្វើសម្រាប់យើង មានភាពខ្ពង់ខ្ពស់គួរឲ្យស្ញប់ស្ញែងបំផុត ដោយបានឆ្លុះបញ្ចាំងឲ្យយើងឃើញភាពស្រស់ស្អាតរបស់ព្រះអង្គ ក្នុងទម្រង់ដែលពិតបំផុត និងបរិសុទ្ធបំផុត ដែលមនុស្សធ្លាប់បានស្គាល់…
Read article