ពន្លកនៃក្តីសង្ឃឹមរបស់កុមារ
លូកា ១៨:១៥-១៧ ទុកឲ្យកូនតូចមកឯខ្ញុំឯណេះ កុំឃាត់វាឡើយ ព្រោះនគរព្រះមានសុទ្ធតែមនុស្សដូចវារាល់គ្នាដែរ។ លូកា ១៨:១៦ កាលចៅស្រីរបស់ខ្ញុំឈ្មោះ អេលីណា(Eliana) ទើបតែមានអាយុ៧ឆ្នាំ គាត់បានមើលវីដេអូមួយ ដែលគេបានចាក់បញ្ចាំងនៅសាលារៀន។ វីដេអូនោះនិយាយអំពីមណ្ឌលកុមារកំព្រាមួយកន្លែង ក្នុងប្រទេសក្វាតាម៉ាឡា។ បន្ទាប់ពីបានមើលវីដេអូនេះហើយ នាងក៏បានប្រាប់ម្តាយនាងថា “យើងត្រូវតែទៅប្រទេសក្វាតាម៉ាឡា ដើម្បីជួយពួកគេ”។ ម្តាយរបស់នាងក៏បានឆ្លើយតបថា គាត់នឹងគិតអំពីរឿងនេះ នៅពេលដែលនាងមានអាយុច្រើនជាងនេះ។ អេលីណាមិនដែលភ្លេចទេ ហើយក្រោយមក កាលគាត់មានអាយុ១០ឆ្នាំ ក្រុមគ្រួសាររបស់គាត់ក៏បានធ្វើដំណើរទៅប្រទេសនោះ ដើម្បីជួយមណ្ឌលកុមារកំព្រានោះ។ ពីរឆ្នាំក្រោយមក ពួកគេក៏បានធ្វើដំណើរទៅកន្លែងនោះទៀត តែលើកនេះ មានការរួមដំណើរដោយគ្រួសារមួយចំនួន ដែលមានកូនរៀននៅសាលាជាមួយអេលីណា។ នៅពេលដែលអេលីណាមានអាយុ១៥ឆ្នាំ គាត់ និងឪពុករបស់គាត់ក៏បានធ្វើដំណើរទៅប្រទេសក្វាតាម៉ាឡាម្តងទៀត ដើម្បីធ្វើការបម្រើព្រះ។ ជួនកាល យើងគិតថា ក្តីស្រមៃ និងក្តីប្រាថ្នារបស់ក្មេងៗដែលនៅតូច មិនគួរឲ្យយើងយកចិត្តទុកដាក់ ដូចក្តីស្រមៃរបស់មនុស្សធំឡើយ។ ប៉ុន្តែ ព្រះគម្ពីរប៊ីបមិនបានបង្រៀនដូចនេះទេ។ ព្រះអម្ចាស់បានត្រាស់ហៅក្មេងៗឲ្យបម្រើព្រះអង្គ កាលពួកគេនៅក្មេងនៅឡើយ គឺដូចក្នុងរឿងហោរាសាំយូអែលជាដើម(១សាំយូអែល ៣:៤)។ ព្រះយេស៊ូវឲ្យតម្លៃមកលើជំនឿរបស់ក្មេងៗ(លូកា ១៨:១៦)។ ហើយសាវ័កប៉ុលក៏បានបង្រៀនផងដែរថា អ្នកជឿដែលនៅក្មេង មិនត្រូវបណ្តោយឲ្យអ្នកណាមើលងាយពួកគេ “ដោយព្រោះនៅក្មេងនោះឡើយ ចូរធ្វើជាគំរូដល់ពួកអ្នកជឿ ដោយពាក្យសំដី…
Read article