August 3, 2024

You are here:
អ្នក​បញ្ចប់​កិច្ចការ​ក្នុង​ព្រះគ្រីស្ទ

១ពង្សាវតាក្សត្រ ១៩:១៤-២១ តែ​អ្នក​រាល់​គ្នា​ជា​ពូជ​ជ្រើសរើស … ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​សំដែង​ចេញ ឲ្យ​ឃើញ​អស់​ទាំង​លក្ខណៈ​របស់​ព្រះ​។ ១ពេត្រុស ២:៩ អ្នក​ស្រី​បា​បារ៉ា(Barbara) បាន​ចាក់​អាវ​រងា ឲ្យ​ចៅ​ប្រុស​គាត់ ឈ្មោះ អីធិន(Ethan)។ តែ​គាត់​ក៏បាន​លាចាក​លោក មុន​ពេល​គាត់​អាច​បញ្ចប់​កិច្ចការ​នេះ​។ គេ​ក៏​បាន​យ​កអាវ​រងា​ដែល​ចាក់​មិន​ទាន់​ហើយ​នោះ ទៅ​ឲ្យ​មនុស្ស​ម្នាក់​ទៀត ដែល​ចូល​ចិត្ត​ចាក់អាវ ដើម្បី​បន្ត​កិច្ចការ​នេះ​ឲ្យ​រួចរាល់​។ កិច្ចការ​នេះ​អាច​បន្ត​ទៅ​បាន ដោយសារ​អង្គការ​មួយ​មាន​បណ្ដាញ​ជា​មួយ​សិប្បករ ជា​អ្នក​ស្ម័គ្រ​ចិត្ត ធ្វើ​ជា “អ្នក​បញ្ចប់​កិច្ចការ” ឲ្យ​មនុស្ស​ជាទី​ស្រឡាញ់​របស់​គ្រួសារ​ណាមួយ ដែល​បាន​លាចាក​លោក មុន​ពេល​ពួកគេ​អាច​បញ្ចប់​កិច្ចការ​នោះ​។ “អ្នក​បញ្ចប់​កិច្ចការ”ទាំង​នោះ បាន​លះបង់​ពេល​វេលា និង​ជំនាញ ដើម្បី​បញ្ចប់​កិច្ចការ ដែល​នាំមក​នូវ​ការ​កម្សាន្ត​ចិត្ត​ដល់​ក្រុម​គ្រួសារ​ដែល​កំពុង​កាន់​ទុក្ខ​។ នៅ​គ្រា​សញ្ញា​ចាស់ ព្រះអម្ចាស់​ក៏បាន​តែងតាំង “អ្នក​បញ្ចប់​កិច្ចការ​ម្នាក់” សម្រាប់​លោក​អេលីយ៉ា​ផង​ដែរ​។ កាល​នោះ លោក​ហោរា​កំពុង​ស្ថិត​ក្នុង​ភាព​ឯកោ និង​បាក់​ទឹក​ចិត្ត ដោយសារ​ពួក​អ៊ីស្រាអែល​បដិសេធន៍​សេចក្តី​សញ្ញា​របស់​ព្រះអង្គ ហើយ​កំពុង​កាប់​សម្លាប់​ពួក​ហោរា​របស់​ព្រះអង្គ​។ ព្រះអម្ចាស់​ក៏​បាន​ឆ្លើយតប​ចំពោះ​បញ្ហា​នេះ ដោយ​បង្គាប់​គាត់​ឲ្យ​ទៅ​ចាក់​ប្រេង​តាំង​លោក​អេលីសេ ធ្វើ​ជា​អ្នក​ស្នង​ការងារ​របស់​គាត់ ជា​ហោរា(១ពង្សាវតាក្សត្រ ១៩:១៦)។ ការ​នេះ​បាន​ធានា​ថា ការងារ​ប្រកាស​សេចក្តី​ពិត​របស់​ព្រះ នឹង​នៅតែ​បន្ត បន្ទាប់ពី​លោក​អេលីយ៉ា​លាចាក​លោក​។ ដើម្បី​បង្ហាញ​លោក​អេលីសេ​ថា ព្រះអម្ចាស់​បាន​ត្រាស់ហៅ​គាត់ ឲ្យ​ស្នង​តំណែង​លោក​អេលីយ៉ា ធ្វើ​ជា​ហោរា​របស់​ព្រះអម្ចាស់ លោក​អេលីយ៉ា​ក៏​បាន​បោះ​ក្រមា…

Read article