សេចក្តីជំនឿរបស់មេទ័ព
ម៉ាថាយ ៨:៥-១៣ ដ្បិតទូលបង្គំជាមនុស្សនៅក្រោមបង្គាប់គេដែរ ។ ម៉ាថាយ ៨:៩ មានពេលមួយ ខណៈពេលដែលកូនស្រីខ្ញុំកំពុងចូលអង្គុយក្នុងឡាន បន្ទាប់ពីការហ្វឹកហាត់ចប់ គាត់ក៏បានសួរខ្ញុំថា “ប៉ា យប់នេះ កូនអាចទៅគេងនៅផ្ទះមិត្តភក្តិរបស់កូនបានទេ?” ខ្ញុំក៏បានឆ្លើយថា “កូនសំឡាញ់ កូនដឹងចម្លើយហើយ។ ប៉ាគ្រាន់តែជាអ្នកបើកឡានទេ។ ប៉ាមិនដឹងរឿងអីទេ។ កូនសួរម៉ាក់កូនទៅ”។ ពាក្យ “ប៉ាគ្រាន់តែជាអ្នកបើកឡាន” បានក្លាយជាពាក្យកំប្លែង ប្រចាំគ្រួសារខ្ញុំ។ ជារៀងរាល់ថ្ងៃ ខ្ញុំសួរប្រពន្ធខ្ញុំដែលជាអ្នកមានរបៀបថា ខ្ញុំត្រូវបើកឡានទៅកន្លែងណា នៅពេលណា ហើយត្រូវបើកឡានជូននរណា ទៅកន្លែងណា។ ដោយសារខ្ញុំមានកូនវ័យជំទង់៣នាក់ ហើយជួនកាល ខ្ញុំមានអារម្មណ៍ថា តួនាទីរបស់ខ្ញុំជាអ្នកបើកបររបស់ពួកគេ ហាក់ដូចជាការងារទីពីររបស់ខ្ញុំ។ ជាញឹកញាប់ ខ្ញុំត្រូវសួរប្រពន្ធខ្ញុំដែលជាអ្នកចាត់ចែងការធ្វើដំណើរ។ ក្នុងបទគម្ពីរម៉ាថាយ ៨ ព្រះយេស៊ូវបានជួបបុរសម្នាក់ដែលយល់ច្បាស់ អំពីការបង្គាប់ និងការស្ថិតនៅក្រោមបង្គាប់។ ក្នុងនាមគាត់ជាមេទ័ពម្នាក់ របស់ចក្រភពរ៉ូម៉ាំង គាត់ដឹងថា ព្រះយេស៊ូវមានអំណាចប្រោសឲ្យជា គឺដូចដែលមេទ័ពមានអំណាចបញ្ជាមនុស្សដែលនៅក្រោមបង្គាប់របស់គាត់។ មេទ័ពនោះក៏បានទូលព្រះអង្គថា “សូមទ្រង់គ្រាន់តែមានព្រះបន្ទូលមួយព្រះឱស្ឋមកប៉ុណ្ណោះ នោះបាវទូលបង្គំនឹងបានជាហើយ។ ដ្បិតទូលបង្គំជាមនុស្សនៅក្រោមបង្គាប់គេដែរ ហើយមានទាហាននៅក្រោមឱវាទទូលបង្គំ”(ខ.៨-៩)។ ព្រះគ្រីស្ទបានសរសើរសេចក្តីជំនឿរបស់គាត់(ខ.១០,១៣) ដោយមានសេចក្តីអស្ចារ្យក្នុងព្រះទ័យ ចំពោះការយល់ដឹងរបស់គាត់ អំពីអំណាចរបស់ព្រះអង្គ។…
Read article