ឆ្លុះបញ្ចាំងឲ្យគេស្គាល់ព្រះគ្រីស្ទ
រ៉ូម ១២:៩-១៨ ខាងឯពួកអ្នករាល់គ្នា នោះឲ្យខំនៅជាមេត្រីនឹងមនុស្សទាំងអស់ចុះ បើសិនជាបាន។ រ៉ូម ១២:១៨ មានពេលមួយ មិត្តចាស់ពីរនាក់បានជួបជុំគ្នា បន្ទាប់ពីការបែកគ្នាជាយូរមកហើយ។ ពេលនោះទឹកមុខពួកគេទាំងពីរបានផ្លាស់ប្តូរ ដោយម្នាក់មានទឹកមុខខឹង ដោយចិត្តជូរល្វីង ខណៈពេលដែលម្នាក់ទៀតកំពុងមានការឈឺចាប់ក្នុងផ្លូវអារម្មណ៍។ ការជួបជុំគ្នារវាងមិត្តចាស់ទាំងពីរនាក់ បានផ្ទុះចេញជាការស្រែកដាក់គ្នា ដោយម្នាក់ស្តីបន្ទោសឲ្យម្នាក់ទៀត ដោយសារជំនឿសាសនារបស់នាង។ ការប្រឈមមុខដាក់គ្នានេះក៏បានបន្ត រហូតដល់ពេលដែលស្រ្តីទីមួយដើរចេញពីភោជនីយដ្ឋានទាំងកំហឹង ដោយបន្សល់ទុកស្រ្តីម្នាក់ទៀតអង្គុយខឹងឡើងញ័រខ្លួន ដោយសារការបន្ទាបបន្ថោក។ តើយើងកំពុងរស់នៅក្នុងសម័យ ដែលមនុស្សមិនមានការទ្រាំទ្រនឹងទស្សនៈរបស់អ្នកដទៃ ដែលខុសពីទស្សនៈរបស់ខ្លួនឯងឬ? បើគ្រាន់តែមនុស្សពីរនាក់មានការខ្វែងគំនិតគ្នា គឺមិនមានន័យថា ក្នុងចំណោមពួកគេ មានម្នាក់ជាមនុស្សអាក្រក់នោះទេ។ ពាក្យសម្តីដែលកោងកាច ឬគម្រោះគម្រើយ មិនអាចបញ្ចុះបញ្ចូលអ្នកដទៃបានទេ ហើយបើយើងចង់បញ្ចេញទស្សនៈដែលធ្ងន់ធ្ងរ យើងត្រូវមានភាពថ្លៃថ្នូរ ឬក្តីអាណិត។ បទគម្ពីររ៉ូម ជំពូក១២ បានបង្រៀនយើង អំពីរបៀបគោរពគ្នាទៅវិញទៅមក និងរស់នៅដោយមេត្រីភាព ជាមួយអ្នកដទៃ(ខ.១០,១៦)។ ព្រះយេស៊ូវបានចង្អុលបង្ហាញថា សេចក្តីស្រឡាញ់ដែលយើងមានចំពោះគ្នាទៅវិញទៅមក គឺជាចរិតលក្ខណៈដែលបញ្ជាក់ថា យើងជាអ្នកជឿព្រះអង្គ(យ៉ូហាន ១៣:៣៥)។ អំនួត និងកំហឹងងាយនឹងធ្វើឲ្យយើងមានកំហុសក្នុងការនិយាយស្តី ហើយក៏ផ្ទុយនឹងសេចក្តីស្រឡាញ់ ដែលព្រះអង្គសព្វព្រះទ័យឲ្យយើងបង្ហាញដល់អ្នកដទៃ។ ពេលណាយើងបណ្តោយឲ្យអារម្មណ៍ដឹកនាំជីវិតយើង យើងពិបាកគ្រប់គ្រងអារម្មណ៍ខ្លួនឯង មិនឲ្យស្តីបន្ទោសអ្នកដទៃ ប៉ុន្តែ ព្រះបន្ទូលបានបង្គាប់យើង“ឲ្យខំនៅជាមេត្រីនឹងមនុស្សទាំងអស់ចុះ…
Read article