ទុកចិត្តលើការគ្រប់គ្រងរបស់ព្រះអម្ចាស់
យ៉ូប ១:៦-១២,២០-២២ ព្រះយេហូវ៉ាទ្រង់បានប្រទានមក ហើយទ្រង់ក៏បានដកយកទៅវិញ សូមឲ្យព្រះនាមព្រះយេហូវ៉ាបានព្រះពរចុះ។ យ៉ូប ១:២១ ថ្ងៃមួយ អ្នកស្រីខារ៉ូល(Carol) បានជួបរឿងអាក្រក់ផ្ទួនៗ។ គាត់មិនអាចយល់អំពីមូលហេតុដែលគាត់ត្រូវជួបរឿងទាំងអស់នេះ ក្នុងពេលតែមួយទេ។ បញ្ហានៅកន្លែងធ្វើការ បានធ្វើឲ្យគាត់ការលំបាកណាស់ទៅហើយ តែកូនស្រីគាត់ក៏បានជួបគ្រោះថ្នាក់ ធ្វើឲ្យបាក់ជើង នៅសាលារៀន ខណៈពេលដែលគាត់កំពុងមានជំងឺឆ្លងធ្ងន់ធ្ងរស្រាប់។ គាត់ឆ្ងល់ថា តើខ្ញុំបានធ្វើអ្វីខុស បានជាខ្ញុំត្រូវជួបរឿងទាំងអស់នេះ? ពេលនោះ គាត់មិនអាចធ្វើអ្វីបាន ក្រៅពីទូលសូមព្រះអម្ចាស់ប្រទានកម្លាំងដល់គាត់។ លោកយ៉ូបក៏មិនយល់អំពីមូលហេតុ ដែលគ្រោះមហន្តរាយបានវាយប្រហារមកលើគាត់ យ៉ាងធ្ងន់ធ្ងរ ដោយការឈឺចាប់ និងការបាត់បង់ លើសពីអ្វីដែលអ្នកស្រីខារ៉ូលបានជួបទៅទៀត។ គ្មានសញ្ញាណាមួយ ដែលបង្ហាញថា លោកយ៉ូបបានដឹង អំពីការអ្វីដែលអារក្សកំពុងធ្វើ ដើម្បីដណ្តើមយកវិញ្ញាណគាត់ឡើយ។ សាតាំងចង់ធ្វើតេស្ដជំនឿរបស់លោកយ៉ូប ដោយអះអាងថា គាត់នឹងងាកបែរចេញពីព្រះ បើសិនជាគាត់បាត់បង់អ្វីៗគ្រប់យ៉ាង(យ៉ូប ១:៦-១២)។ បន្ទាប់ពីគ្រោះមហន្តរាយវាយប្រហារហើយ មិត្តភក្តិរបស់លោកយ៉ូបក៏បានលើកឡើងថា ព្រះអម្ចាស់កំពុងដាក់ទោសគាត់ ដោយសារបាបរបស់គាត់។ នេះមិនមែនជាមូលហេតុទេ ប៉ុន្តែ គាត់ប្រាកដជាឆ្ងល់ថា ហេតុអ្វីគាត់ជួបទុក្ខធ្ងន់យ៉ាងនេះ?ប៉ុន្តែ គាត់នៅតែមានជំនឿរឹងមាំចំពោះការគ្រប់គ្រងរបស់ព្រះអម្ចាស់។ រឿងរបស់លោកយ៉ូបបានផ្តល់ឲ្យយើងនូវមេរៀនដ៏មានអំណាច អំពីទុក្ខលំបាក និងសេចក្តីជំនឿ។ យើងអាចព្យាយាមស្វែងយល់អំពីមូលហេតុនៅពីក្រោយការឈឺចាប់របស់យើង ប៉ុន្តែ ប្រហែលជាមានរឿងធំជាងនោះទៀត…
Read article