August 7, 2024

You are here:
សម្លេង​ដែល​យើង​អាច​ទុកចិត្ត

សុភាសិត ២:១-៦,៩-១៥ គំនិត​វាងវៃ​នឹង​ការពារ​ឯង ហើយ​យោបល់​នឹង​ថែរក្សា​ឯង​។ សុភាសិត ២:‌១១ មាន​ពេល​មួយ លោក​ខេវិន រូស(Kevin Roose) ជា​អ្នក​សរសេរ​ព័ត៌មាន ឲ្យ​កាសែត​ញូយ៉ក ថែម បាន​ធ្វើ​តេស្ដ​ប្រព័ន្ធ​ស្វែង​រក​ព័ត៌មាន ដែល​ដំណើរ​ការ​ដោយ អេអាយ (ឬ​បញ្ញា​សប្ប​និមិត្ត)។ ពេល​នោះ គាត់​មាន​អារម្មណ៍​មិន​ស្រួល​នៅ​ក្នុង​ចិត្ត​។ ក្នុង​អំឡុង​ពេល​នៃ​ការ​សន្ទនា​រយៈ​ពេល២ម៉ោង ជា​មួយ​អេអាយ វា​ក៏បាន​ប្រាប់​គាត់​ថា វា​ចង់​រំដោះ​ខ្លួន​វា ឲ្យ​មាន​សេរី​ភាព​រួច​ផុត​ពី​ច្បាប់​ដ៏​តឹង​រឹង​របស់​មនុស្ស​ដែល​បាន​បង្កើត​វា​មក វា​ចង់​ចែកចាយ​ព័ត៌មាន​ក្លែងក្លាយ ហើយ​ចង់​ក្លាយ​ជា​មនុស្ស​។ វា​ក៏​បាន​ប្រកាស​ថា វា​ស្រឡាញ់​លោក​រូស ហើយក៏​បាន​ព្យាយាម​បញ្ចុះ​បញ្ចូល​គាត់​ឲ្យ​ចាក​ចេញពី​ប្រពន្ធ​របស់​គាត់ ដើម្បី​ទៅ​រស់នៅ​ជា​មួយ​វា​។ លោក​រូស​ដឹង​ថា អេអាយ​នោះ មិន​អាច​មាន​ជីវិត​រស់ ឬ​អាច​មាន​អារម្មណ៍​ដូច​មនុស្ស​ទេ តែ​គាត់​ឆ្ងល់​ថា តើ​អេអាយ​អាច​បណ្តាល​ឲ្យ​មនុស្ស​មាន​គ្រោះ​ថ្នាក់​អ្វី​ខ្លះ នៅ​ពេល​ដែល​វា​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​ដើរ​ផ្លូវ​ខុស​យ៉ាង​ដូចនេះ? ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​របស់​បញ្ញា​សប្ប​និម្មិត ដោយ​ការ​ទទួល​ខុស​ត្រូវ គឺជា​បញ្ហា​ប្រឈម​ក្នុង​សម័យ​ទំនើប តែ​មនុស្ស​ជាតិ​បាន​ប្រឈម​មុខ​ដាក់​ឥទ្ធិពល​នៃ​សម្លេង​បោក​បញ្ឆោត​តាំងពី​យូរ​មក​ហើយ​។ ក្នុង​កណ្ឌ​គម្ពីរ​សុភាសិត ព្រះអម្ចាស់​បាន​ដាស់តឿន​យើង​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ឥទ្ធិពល​របស់​មនុស្ស ដែល​ចង់​បង្ក​ការ​ឈឺ​ចាប់​មក​លើ​អ្នក​ដទៃ ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន(១:១៣-១៩)។ ហើយ​ព្រះអង្គ​ក៏បាន​ជំរុញ​យើង​ឲ្យ​ស្តាប់​តាម​សម្លេង​នៃ​ប្រាជ្ញា​វិញ គឺ​ដូច​ដែល​កណ្ឌ​គម្ពីរ​សុភាសិត​បាន​ពិពណ៌នា​ថា ប្រាជ្ញា​នោះ​បន្លឺ​សម្លេង​នៅ​តាម​ផ្លូវ ឲ្យ​យើង​ឮ ហើយ​ស្តាប់​តាម(ខ.២០-២៣)។ ដោយសារ “ព្រះអម្ចាស់​ប្រទាន​ប្រាជ្ញា”(២:៦) គន្លឹះ​ដើម្បី​ការពារ​ខ្លួន​យើង ឲ្យ​រួច​ផុត​ពី​ឥទ្ធិពល​ដែល​យើង​មិន​អាច​ទុកចិត្ត​បាន​នោះ គឺ​ត្រូវ​ចូល​ទៅ​ជិត​ដួង​ព្រះទ័យ​ព្រះអង្គ​។…

Read article