August 9, 2024

You are here:
បង្ហាញ​សេចក្តី​ស្រឡាញ់​ក្នុង​ការ​ប្រព្រឹត្ត

ហេព្រើរ ១៣:១៥-២១ កុំ​ឲ្យ​ភ្លេច​នឹង​ធ្វើ​គុណ ហើយ​ចែក​ចាយ​ឡើយ ដ្បិត​ព្រះ​ទ្រង់​សព្វ​ព្រះហឫទ័យ​នឹង​គ្រឿង​បូជា​យ៉ាង​នោះ​។ ហេព្រើរ ១៣:១៦ ស្រ្តី​មេម៉ាយ​ម្នាក់ ជា​អ្នក​ជិត​ខាង​របស់​សុភាព​បុរស​វ័យ​ចំណាស់​ម្នាក់ ជាង៥ឆ្នាំមក​ហើយ​។ ថ្ងៃ​មួយ បុរស​នោះ​មាន​ការ​ព្រួយ​បារម្ភ​អំពី​សុខុមាល​ភាព​របស់​នាង ក៏​បាន​ចុច​កណ្ដឹង​ទ្វារ​ផ្ទះ​នាង​។ គាត់​​ក៏បាន​ប្រាប់​នាង​ថា “ខ្ញុំ​មិន​បាន​ឃើញ​អ្នក ជិត​មួយ​សប្តាហ៍​ហើយ​។ ខ្ញុំ​គ្រាន់តែ​ចង់​មក​មើល អ្នក​មាន​សុខ​ទុក្ខ​យ៉ាងណា​ដែរ”។ ការ​ដែល​គាត់​ចង់​ដឹងពី​សុខ​ទុក្ខ​របស់​នាង គឺ​បាន​លើក​ទឹក​ចិត្ត​នាង​ណាស់​។ នាង​បាន​បាត់បង់​ឪពុក​តាំងពី​ក្មេង ដូច​នេះ នាង​មាន​ការ​លើក​ទឹក​ចិត្ត​ណាស់ ពេល​ដែល​បាន​ដឹង​ថា មាន​បុរស​ចិត្ត​ល្អ​ម្នាក់​ព្រួយ​បារម្ភ​អំពី​នាង និង​ក្រុម​គ្រួសារ​របស់​នាង​។ ពេលណា​យើង​បង្ហាញ​ចេញ​នូវ​ចិត្ត​សប្បុរស ដោយ​មិន​ចង់​បាន​ការ​តប​ស្នង ឬ​មិនមែន​ដើម្បី​ឲ្យ​គេ​សរសើរ​យើង នោះ​មានន័យថា យើង​កំពុង​បម្រើ​អ្នក​ដទៃ ដោយ​នាំ​ឲ្យ​ពួក​គេ​ស្គាល់​សេចក្តី​ស្រឡាញ់​របស់​ព្រះគ្រីស្ទ​។ កណ្ឌ​គម្ពីរ​ហេព្រើរ​បាន​ចែងថា អ្នកជឿ​ព្រះយេស៊ូវ​ត្រូវ “ថ្វាយ​ពាក្យ​សរសើរ ដោយសារ​ទ្រង់ ទុកជា​គ្រឿង​បូជា​ដល់​ព្រះ​ជានិច្ច គឺ​ជា​ផល​នៃ​បបូរ​មាត់ ដែល​ថ្លែង​ប្រាប់​ពី​ព្រះ​នាម​ទ្រង់” (ហេព្រើរ ១៣:១៥)។ បន្ទាប់មក កណ្ឌ​គម្ពីរ​ហេព្រើរ​ក៏បាន​បង្គាប់​ពួកគេ ឲ្យ​បង្ហាញ​ចេញ​នូវ​សេចក្តី​ជំនឿ​ក្នុង​ការ​រស់នៅ ដោយ​មិន “ភ្លេច​នឹង​ធ្វើ​គុណ ហើយ​ចែក​ចាយ​ឡើយ ដ្បិត​ព្រះ​ទ្រង់​សព្វ​ព្រះហឫទ័យ​នឹង​គ្រឿង​បូជា​យ៉ាង​នោះ”(ខ.១៦)។ ការ​ថ្វាយបង្គំ​ព្រះយេស៊ូវ ដោយ​ថ្លែង​ព្រះ​នាម​ព្រះអង្គ គឺជា​ដង្វាយ​ដែល​យើង​ត្រូវ​ថ្វាយ​ដោយ​អំណរ និង​ជា​ឯកសិទ្ធិ​ដែល​យើង​ម្នាក់ៗ​មាន​។ ប៉ុន្តែ យើង​អាច​បង្ហាញ​ក្តី​ស្រឡាញ់​ពិត​ប្រាកដ​ដល់​ព្រះអម្ចាស់​បាន នៅ​ពេលណា​យើង​មាន​សេចក្តី​ស្រឡាញ់​ដូច​ព្រះយេស៊ូវ​។…

Read article