August 10, 2024

You are here:
ប្រកាន់​ខ្ជាប់​តាម​ព្រះបន្ទូល

២សាំយ៉ូអែល ២៣:៨-១២ លោក​នេះ​ក៏​ក្រោក​ឡើង​កាប់​ចាក់​ពួក​ភីលីស្ទីន ទាល់​តែ​រោយដៃ​។ ២សាំយ៉ូអែល ២៣:‌១០ កាល​អ្នក​ស្រី ចូនី អេរីកសិន តាដា(Joni Eareckson Tada) ចែកចាយ​អំពី​មិត្ត​ភក្តិ​របស់​គាត់​ឈ្មោះ រីកា(Rika) គាត់​បាន​និយាយ​សង្កត់​ធ្ងន់ អំពី​សេចក្តី​ជំនឿ​របស់​អ្នក​ស្រី​រីកា ដែល​មាន​ភាព​ស៊ី​ជម្រៅ និង​មាន​ការ​ល្បងល ហើយ​បាន​និយាយ​អំពី​ការ​ស៊ូ​ទ្រាំ​ដែល​អ្នក​ស្រី​រីកា​មាន ខណៈ​ពេល​ដែល​គាត់​កំពុង​រស់នៅ ដោយ​មាន​ជំងឺ​រ៉ាំរ៉ៃ​។ អ្នក​ស្រី​រីកា​បាន​សម្រាក​ព្យាបាល​ជំងឺ​នៅ​លើ​គ្រែ ជាង១៥ឆ្នាំ​ហើយ ដោយ​មិន​អាច​ក្រោក​មើល​ដួង​ច័ន្ទ​រះ នៅ​មាត់​បង្អួច​ដ៏​តូច​របស់​បន្ទប់​គាត់​បាន​ទេ​។ ប៉ុន្តែ គាត់​មិន​បាន​អស់​សង្ឃឹម​ឡើយ ព្រោះ​គាត់​បាន​ទុកចិត្ត​ព្រះ គាត់​បាន​អាន និង​រៀន​ព្រះ​គម្ពីរ ហើយ​គាត់​បាន​រៀប​រាប់​ថា នេះ​ជា​របៀប​ដែល​គាត់​ឈរ​មាំ ក្នុង​អំឡុង​ពេល​ដែល​គាត់​តយុទ្ធ​ក្នុង​សង្គ្រាម​ដ៏​សាហាវ​នៃ​ការ​ធ្លាក់​ទឹក​ចិត្ត​។ ទី​បន្ទាល់​នៃ​ការ​ប្តេជ្ញា​ចិត្ត និង​ការ​ស៊ូ​ទ្រាំ​របស់​អ្នក​ស្រី​រីកា បាន​ធ្វើ​ឲ្យ​អ្នក​ស្រី​ចូនី​នឹក​ចាំ អំពី​ទី​បន្ទាល់​របស់​លោក​អេលាសារ ជា​ទាហាន​ដ៏​អង់អាច​ដែល​មិន​ព្រម​រត់​គេច​ពី​ពួក​ភីលីស្ទីន ក្នុង​សម័យ​ស្តេច​ដាវីឌ​។ គាត់​មិន​បាន​រត់​ជា​មួយ​ពួក​ទាហាន​ដែល​កំពុង​បាក់ទ័ព​នោះ​ទេ ផ្ទុយ​ទៅវិញ​គាត់​បាន “ក្រោក​ឡើង​កាប់​ចាក់​ពួក​ភីលីស្ទីន ទាល់​តែ​រោយ​ដៃ”(២សាំយូអែល ២៣:១០)។ “ព្រះយេហូវ៉ា​ទ្រង់​ប្រោស​ឲ្យ​មាន​ជ័យជំនះ​យ៉ាង​ធំ” ដោយ​ព្រះ​ចេស្តា​ព្រះអង្គ(ខ.១០)។ អ្នក​ស្រី​ចូនី​បាន​សង្កេត​ឃើញថា ដែល​លោក​អេលាសារ​បាន​កាន់​ដាវ​របស់​គាត់​ជាប់ ដោយ​ការ​ប្តេជ្ញា​ចិត្ត​ជា​យ៉ាងណា នោះ​អ្នក​ស្រី​រីកា​ក៏​បាន​ប្រកាន់​ខ្ជាប់​នូវ​ដាវ​នៃ​ព្រះ​វិញ្ញាណ ដែល​ជា​ព្រះបន្ទូល​ព្រះ​ផង​ដែរ(អេភេសូរ ៦:១៧)។ ហើយ​គាត់​រក​ឃើញ​កម្លាំង ក្នុង​ព្រះអង្គ ដើម្បី​បន្ត​រស់នៅ​ថ្វាយ​ព្រះអង្គ​។…

Read article