ចិត្តដែលស្វាគមន៍អ្នកដទៃ
ម៉ាកុស ៩:៣០-៣៧ អ្នកណាដែលទទួលកូនតូច១ ដូចជាកូននេះ ដោយនូវឈ្មោះខ្ញុំ នោះក៏ឈ្មោះថាទទួលខ្ញុំ។ ម៉ាកុស ៩:៣៧ មានពេលមួយ ខ្ញុំដើររកមើលក្រណាត់ជូតជើង នៅក្នុងផ្សារទំនើបមួយ ក្នុងតំបន់ដែលខ្ញុំរស់នៅ។ ពេលនោះ ខ្ញុំបានកត់សំគាល់ឃើញថា ពាក្យដែលគេបានបោះពុម្ពពីលើក្រណាត់ជូតជើងនីមួយៗ ដែលមានដូចជា ពាក្យ “សួស្តី!” ពាក្យ “ផ្ទះ” ដែលមានរូបបេះដូង។ ហើយខ្ញុំក៏បានជ្រើសរើសយកក្រណាត់ជូតជើង ដែលមានពាក្យ “សូមស្វាគមន៍” ជាពាក្យគេចូលចិត្តប្រើច្រើនជាងគេ នៅលើក្រណាត់ជូតជើង ដែលគេដាក់នៅមាត់ទ្វារផ្ទះ។ ពេលខ្ញុំយកវាទៅដាក់នៅមាត់ទ្វារផ្ទះខ្ញុំ ខ្ញុំក៏បានពិនិត្យមើលចិត្តខ្លួនឯង។ តើផ្ទះរបស់ខ្ញុំពិតជាមានភាពចៅរ៉ៅ ស្របតាមបំណងព្រះទ័យព្រះដែរឬទេ? តើចៅរ៉ៅចំពោះក្មេងដែលមកលក់ស្ករសូកូឡា ដើម្បីរកប្រាក់ទៅរៀន? តើចៅរ៉ៅចំពោះអ្នកជិតខាងដែលកំពុងខ្វះខាត? តើចៅរ៉ៅចំពោះសាច់ញាតិនៅខេត្ត ដែលបានទូរស័ព្ទមក នៅពេលយប់អាធ្រាត្រដែរឬទេ? ក្នុងកណ្ឌគម្ពីរម៉ាកុស ជំពូក៩ ព្រះយេស៊ូវបានយាងចេញពីភ្នំដែលសាវ័កពេត្រុស យ៉ាកុប និងយ៉ូហាន បានឈរមើលព្រះអង្គប្រែព្រះភក្ត្រចេញពន្លឺ ដោយពួកគេមានចិត្តស្ញប់ស្ញែងចំពោះព្រះវត្តមានដ៏បរិសុទ្ធ(ខ.១-១៣) ហើយក៏បានបណ្តេញអារក្សចេញពីក្មេងប្រុសម្នាក់ ដែលកាលពីមុនឪពុកគាត់គ្មានសង្ឃឹមថា កូននោះអាចមានសេរីភាពបាន(ខ.១៤-២៩)។ បន្ទាប់មក ព្រះយេស៊ូវក៏បានប្រទានការបង្រៀនដោយឡែកដល់ពួកសាវ័ក អំពីការសុគតរបស់ព្រះអង្គដែលត្រូវមកដល់(ខ.៣០-៣២)។ តែពួកគេមិនទាន់យល់ព្រះបន្ទូលព្រះអង្គនៅឡើយទេ(ខ.៣៣-៣៤)។ ព្រះអង្គក៏បានឆ្លើយតប ដោយនាំក្មេងតូចម្នាក់ ដាក់នៅកណ្តាលចំណោមពួកគេ ដោយបន្ទូលថា…
Read article