August 13, 2024

You are here:
អ្នក​ទោស​របស់​បាប

អេសាយ ៤៣:១១-១៩ មើល អញ​នឹង​ធ្វើ​ការ១ថ្មី​វិញ ការ​នោះ​នឹង​លេច​ឡើង​ឥឡូវ​។ អេសាយ ៤៣:‌១៩ មាន​ពេល​មួយ កីឡាករ​ដ៏​ល្បី​ល្បាញ​ម្នាក់ ជា​ខ្សែ​ប្រយុទ្ធ​ក្នុង​កីឡា​បាល់​ទាត់​អាមេរិក បាន​បោះ​ជំហាន​ឡើង​និយាយ​នៅ​លើ​វេទិកា តែ​មិនមែន​នៅ​ក្នុង​ពហុ​កីឡា​ដ្ឋាន​នោះ​ទេ​។ ថ្ងៃ​នោះ គាត់​ឈរ​និយាយ​ទៅ​កាន់​អ្នក​ទោស​៣​រយ​នាក់ ក្នុង​មណ្ឌល​កែ​ប្រែ​អេវើ​ក្លេត ទីក្រុង​ម៉ៃអាមី រដ្ឋ​ផ្លូរីដា ដោយ​ចែកចាយ​ដល់​ពួកគេ នូវ​ព្រះបន្ទូល​ក្នុង​កណ្ឌ​អេសាយ​។ តែ​ពេល​នោះ គាត់​មិន​ចែក​ចាយ​អំពី​ភាព​រុងរឿង​របស់​កីឡាករ​ដ៏​ល្បី​ល្បាញ​នោះ​ទេ តែ​គាត់​បាន​និយាយ​អំពី​វិញ្ញាណ​មនុស្ស​ជា​ច្រើន ដែល​កំពុង​មាន​ភាព​ប្រេះ​បែក និង​ឈឺ​ចាប់​។ ក្នុង​ពេល​ដ៏​ពិសេស​នោះ ព្រះអម្ចាស់​បាន​ធ្វើ​ការ​ក្នុង​មន្ទីរ​ឃុំ​ឃាំង​នោះ​។ អ្នក​សង្កេត​មើល​ព្រឹត្តិការណ៍​នៅ​ថ្ងៃ​នោះ ក៏​បាន​បង្ហោះ​សារ​ក្នុង​បណ្ដាញ​សង្គម​ថា “កម្ម​វិធី​ជួប​ជុំ​គ្នា​នៅ​ថ្ងៃ​នោះ ក៏បាន​ផ្ទុះ​ចេញ​ជា​ការ​ថ្វាយបង្គំ និង​ច្រៀង​សរសើរ​ដំកើង​ព្រះ”។ ពួកគេ​ក៏​បាន​ទួញ​យំ និង​អធិស្ឋាន​ជាមួយ​គ្នា​នៅ​ថ្ងៃ​នោះ ដោយ​ចិត្ត​ឆេះឆួល​។ នៅ​ចុង​បញ្ចប់​នៃ​កម្មវិធី អ្នក​ទោស​២៧​នាក់​បាន​ថ្វាយ​ជីវិត​របស់​ខ្លួន ដល់​ព្រះគ្រីស្ទ​។ តាម​ពិត ទោះ​យើង​ជា​អ្នក​ទោស​កំពុង​ជាប់ឃុំ​ក្នុង​មន្ទីរ​ឃុំ​ឃាំង​ឬ​អត់ យើង​ម្នាក់ៗ​សុទ្ធតែ​ជាប់ឃុំ នៅ​ក្នុង​គុក​នៃ​ភាព​លោភលន់ ភាព​អាត្មា​និយម និង​ការ​ញៀន​អ្វីមួយ​។ ប៉ុន្តែ ព្រះអម្ចាស់​ក៏​បាន​យាង​មក​រក​យើង ដែល​នេះ​ជា​រឿង​ដ៏​អស្ចារ្យ​ណាស់​។ ក្នុង​មន្ទីរ​ឃុំ​ឃាំង​នៅពេល​ព្រឹក​នោះ គេ​បាន​ដក​ស្រង់​បទ​គម្ពីរ​អេសាយ ៤៣:‌១៩ ដែល​ក្នុង​នោះ ព្រះ​អម្ចាស់​មាន​បន្ទូល​ថា “មើល អញ​នឹង​ធ្វើ​ការ១ថ្មី​វិញ ការ​នោះ​នឹង​លេច​ឡើង​ឥឡូវ តើ​ឯង​រាល់​គ្នា​នឹង​មិន​ស្គាល់​ទេឬ?”។…

Read article