សេចក្តីស្រឡាញ់ដ៏សប្បុរសរបស់ព្រះអង្គ
កូល៉ុស ៣:១២-១៧ ចូរអត់ទោសឲ្យគេចុះ ដូចជាព្រះគ្រីស្ទបានអត់ទោសឲ្យអ្នករាល់គ្នាដែរ។ កូល៉ុស ៣:១៣ លោកឧត្តមសេនីយ៍ វីលៀម មែករេវិន(William McRaven) ជាអតីតយោធា ក្នុងកងពលពិសេសដែលបានចូលនិវត្តន៍។ ក្នុងការថ្លែងសន្ទរកថា ក្នុងពិធីចែកសញ្ញាប័ត្រ គាត់បានចែកចាយអំពីកិច្ចការសំខាន់ៗដែលយើងត្រូវធ្វើមុនពេលចូលគេង។ វីដេអូអំពីការថ្លែងសន្ទរកថា នៅថ្ងៃនោះ ត្រូវបានគេយកទៅបង្ហោះនៅតាមបណ្ដាញសង្គម ហើយមានអ្នកមើលជាង១០០លាននាក់។ ប៉ុន្តែ គាត់ក៏បានចែកចាយនូវមេរៀនមួយទៀត ដែលនាំឲ្យមានការប៉ះពាល់ចិត្តយ៉ាងខ្លាំងផងដែរ។ ក្នុងអំឡុងពេលប្រតិបត្តិការសឹក ក្នុងតំបន់មជ្ឈិមបូព៌ា គាត់បានទទួលស្គាល់យ៉ាងសោកសៅថា មានសមាជិកមួយចំនួន ក្នុងគ្រួសារដ៏ស្លូតត្រង់មួយ បានបាត់បង់ជីវិត ដោយសារការយល់ច្រឡំរបស់កងទ័ពគាត់។ គាត់ជឿថា គាត់នៅជំពាក់ការសុំទោស ចំពោះគ្រួសារមួយនេះ។ គាត់ក៏បានទៅសុំទោសបុរសជាឪពុករបស់គ្រួសារនេះ ដោយគ្មានការភ័យខ្លាច។ គាត់ក៏បានប្រាប់បុរសជាឪពុក តាមរយៈអ្នកបកប្រែថា “ខ្ញុំគ្រាន់តែជាទាហានដែលធ្វើការតាមបញ្ជា ប៉ុន្តែ ខ្ញុំក៏មានកូនដែរ ដូចនេះ ខ្ញុំយល់អំពីអារម្មណ៍របស់អ្នក ចិត្តរបស់ខ្ញុំពិតជាសោកសៅ ចំពោះអ្នកណាស់”។ តើបុរសនោះបានឆ្លើយតបដូចម្តេច? បុរសនោះក៏បានផ្តល់ឲ្យគាត់នូវការអត់ឱនទោស ជាអំណោយដ៏សប្បុរស។ កូនប្រុសម្នាក់ទៀតរបស់បុរសនោះ ដែលរួចពីសេចក្តីស្លាប់ ក៏បានប្រាប់គាត់ថា “ខ្ញុំសូមអរគុណអ្នកខ្លាំងណាស់។ គ្រួសាររបស់ខ្ញុំបានអត់ទោសឲ្យអ្នកហើយ ចិត្តរបស់យើងនឹងមិនចងកំហឹងចំពោះអ្នកទេ”។ សាវ័កប៉ុលក៏បានបង្រៀនអំពីការអត់ទោស ដោយចិត្តសប្បុរស យ៉ាងដូចនេះថា…
Read article