ស្ថានសួគ៌បន្លឺសម្លេងច្រៀងដោយអំណរ
វិវរណៈ ១៩:១-៨ ពួកចាស់ទុំទាំង២៤នាក់ និងតួមានជីវិតទាំង៤ ក៏ទំលាក់ខ្លួនក្រាបចុះថ្វាយបង្គំចំពោះព្រះ ដែលគង់នៅលើបល្ល័ង្ក ដោយនិយាយថា អាម៉ែន ហាលេលូយ៉ា។ វិវរណៈ ១៩:៤ មានពេលមួយខ្ញុំបានស្តាប់ក្រុមចម្រៀងវិទ្យាល័យ ច្រៀងបទជាភាសាអាហ្សង់ទីនមានចំណងជើងថា “El Cielo Canta Alegría”។ តាមរយៈសម្លេងច្រៀងរបស់ពួកគេ ខ្ញុំអាចដឹងថា ពួកគេកំពុងតែច្រៀងដោយអំណរ។ ខ្ញុំពេញចិត្តនឹងការសម្ដែងរបស់ពួកគេ តែមិនអាចយល់ពាក្យពេចន៍ដែលពួកគេច្រៀង ព្រោះខ្ញុំមិនចេះភាសាអេស្ប៉ាញ។ ប៉ុន្តែ មិនយូរប៉ុន្មាន ខ្ញុំក៏បានស្គាល់ពាក្យមួយ នៅពេលដែលក្រុមចម្រៀងនេះបានដំឡើងសម្លេងច្រៀងដោយអំណរថា “អាលេលូយ៉ា!” ។ ខ្ញុំក៏បានឮពាក្យ “អាលេលូយ៉ា” ម្តងហើយម្តងទៀត ជាពាក្យប្រកាសនូវការសរសើរតម្កើងដល់ព្រះ ដែលមានសំនៀងស្រដៀងនឹងពាក្យ ក្នុងភាសាដទៃទៀត នៅជុំវិញពិភពលោក ដែលអានថា “ហាលេលូយ៉ា”។ ពេលនោះ ខ្ញុំពិតជាចង់ដឹងអំពីអត្ថន័យរបស់បទនេះណាស់ បានជាខ្ញុំបើករកមើលបទចម្រៀងនេះ ក្នុងបណ្ដាញអ៊ីនធឺណិត បន្ទាប់ពីការប្រគំតន្ត្រីបានបញ្ចប់ ហើយក៏បានរកឃើញចំណងជើងដែលបកប្រែមកថា “ស្ថានសួគ៌កំពុងច្រៀងដោយអំណរ”។ បទចម្រៀងនេះ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីការពិពណ៌នាអំពីក្តីអំណរដែលកើតមានពេញនគរស្ថានសួគ៌ ដូចមានចែងក្នុងបទគម្ពីរវិវរណៈជំពូក១៩។ ក្នុងការបើកសម្ដែងដែលសាវ័កប៉ុលបានទទួល អំពីពេលអនាគត ក្នុងកណ្ឌគម្ពីរចុងក្រោយនៃព្រះគម្ពីរសញ្ញាថ្មី គាត់បានឃើញការជួបជុំដ៏ធំសម្បើមរបស់មនុស្ស និងពួកទេវតា ក្នុងនគរស្ថានសួគ៌…
Read article