គិតប្រយោជន៍អ្នកដទៃលើសខ្លួនឯង
ភីលីព ២:១-៥ កុំឲ្យធ្វើអ្វី ដោយទាស់ទែងគ្នា ឬដោយសេចក្តីអំនួតឥតប្រយោជន៍ឡើយ តែចូររាប់អានគេឲ្យលើសជាងខ្លួនដោយចិត្តសុភាពវិញ។ ភីលីព ២:៣ កាលក្រុមកីឡាបាល់បោះ មកពីសកលវិទ្យាល័យ ហ្វ៊ែរឡៃ ឌីឃិនសិន ដើរចូលក្នុងទីលានប្រកួតកីឡាបាល់បោះមហាវិទ្យាល័យ ទស្សនិកជនជាអ្នកគាំទ្រនៅកន្លែងអង្គុយ ក៏បានស្រែកហ៊ោរឲ្យក្រុមកីឡាមួយនេះ។ គេមិនរំពឹងថា ក្រុមនេះនឹងអាចឆ្លងផុតជុំទីមួយឡើយ ប៉ុន្តែ ពួកគេបានឆ្លងផុត។ ហើយពួកគេក៏បានឮក្រុមភ្លេងលេងបទចម្រៀងប្រយុទ្ធរបស់ពួកគេពីកន្លែងអង្គុយមក តែពួកគេមិនដែលមានក្រុមភ្លេងផ្ទាល់ខ្លួនឡើយ។ ក្រុមភ្លេងមកពីសកលវិទ្យាល័យដេយតុន បានរៀនចេះបទចម្រៀងរបស់កីឡាករមួយក្រុមនេះ រយៈពេលតែប៉ុន្មាននាទីមុនពេលការប្រកួតចាប់ផ្តើម។ ក្រុមភ្លេងនេះអាចលេងបទដែលពួកគេចេះចាំស្ទាត់ តែពួកគេបានសម្រេចចិត្តលេងបទចម្រៀងនេះ ដើម្បីជួយលើកទឹកចិត្តសាលាដទៃទៀត និងក្រុមកីឡាករដទៃទៀត។ សកម្មភាពរបស់ក្រុមភ្លេងនេះ អាចធ្វើឲ្យយើងនឹកចាំ អំពីការរួបរួម ដែលមានចែងក្នុងកណ្ឌគម្ពីរភីលីព។ សាវ័កប៉ុលបានប្រាប់ពួកជំនុំនៅទីក្រុងភីលីព ក៏ដូចជាយើងក្នុងពេលសព្វថ្ងៃ ឲ្យរស់នៅដោយការរួបរួម ដោយ “ចិត្តគំនិតតែមួយ”(ភីលីព ២:២) ជាពិសេស ដោយសារព្រះគ្រីស្ទបានបង្រួបបង្រួមពួកគេហើយ។ ដើម្បីឲ្យពួកគេរួបរួមគ្នា សាវ័កប៉ុលបានលើកទឹកចិត្តពួកគេ ឲ្យលះបង់ចោលចិត្តអាត្មានិយម ហើយគិតប្រយោជន៍អ្នកដទៃ ជាសំខាន់ជាងខ្លួនឯង។ ការឲ្យតម្លៃអ្នកដទៃ ខ្លាំងជាងខ្លួនឯង ប្រហែលមិនកើតមានដោយឯកឯងឡើយ ប៉ុន្តែ ការឲ្យតម្លៃអ្នកដទៃយ៉ាងដូចនេះ គឺជាការយកតម្រាប់តាមព្រះគ្រីស្ទ។ សាវ័កប៉ុលបានបង្រៀនយើងថា “កុំឲ្យធ្វើអ្វី ដោយទាស់ទែងគ្នា ឬដោយសេចក្តីអំនួតឥតប្រយោជន៍ឡើយ…
Read article