ឥទ្ធិពលរបស់យើងមកលើអ្នកដទៃ
៣យ៉ូហាន ១:១-៨ ដ្បិតខ្ញុំបានអរជាខ្លាំងណាស់ ដោយមានបងប្អូនមកធ្វើបន្ទាល់ ពីសេចក្តីពិតដែលនៅក្នុងអ្នក។ ៣យ៉ូហាន ១:៣ លោកបណ្ឌិត លី(Dr. Lee) ជាសាស្ត្រាចារ្យនៅសាលាព្រះគម្ពីររបស់ខ្ញុំ បានកត់សំគាល់ឃើញថា លោកប៊ែនជេ(Benjie) ជាអ្នកបោសសម្អាតសាលា មានភាពយឺតយ៉ាវ ក្នុងការមកចូលរួមការជួបជុំគ្នា ដើម្បីបរិភោគអាហារពេលល្ងាច ដូចនេះ គាត់ក៏បានរំលែកម្ហូបអាហារមួយចានទុកឲ្យលោកបេនជេ។ ខណៈពេលដែលខ្ញុំកំពុងជជែកគ្នាលេងជាមួយមិត្តរួមថ្នាក់ លោកបណ្ឌិតលីក៏បានចាប់នំទ្រាបបាយដុំចុងក្រោយ ដាក់ចូលក្នុងចានទុកឲ្យលោកបេនជេ យ៉ាងស្ងៀមស្ងាត់ ដោយបន្ថែមដូង និងរោយល្ងដ៏ឈ្ងុយឆ្ងាញ់ពីលើផង។ ខ្ញុំយល់ឃើញថា ទង្វើដ៏សប្បុរសនេះ ស្ថិតក្នុងចំណោមការល្អជាច្រើន ដែលសាស្ត្រាចារ្យមុខវិជ្ជាទេវសាស្ត្ររូបនេះបានធ្វើសម្រាប់អ្នកដទៃ ជាការបង្ហូរចេញនូវសេចក្តីសប្បុរសរបស់ព្រះអម្ចាស់ តាមរយៈជីវិតគាត់។ ២០ឆ្នាំក្រោយមក ខ្ញុំនៅតែមានចិត្តស្ញប់ស្ញែងចំពោះទីបន្ទាល់របស់គាត់។ សាវ័កយ៉ូហាន ក៏មានមិត្តជិតស្និទ្ធម្នាក់ ដែលបានបន្សល់ទុកនូវភាពស្ញប់ស្ញែង នៅក្នុងចិត្តអ្នកជឿព្រះជាច្រើន។ ពួកគេបានធ្វើបន្ទាល់ថា លោកកៃយុសជាមនុស្សស្មោះត្រង់ ចំពោះព្រះ និងព្រះគម្ពីរប៊ីប ដោយបន្តដើរក្នុង “សេចក្តីពិត”(៣យ៉ូហាន ១:៣)។ លោកកៃយុសបានទទួលអ្នកផ្សាយដំណឹងល្អយ៉ាងរាក់ទាក់ ទោះពួកគេមិនស្គាល់គ្នាក៏ដោយ(ខ.៥)។ ហេតុនេះហើយ សាវ័កយ៉ូហានក៏បានរៀបរាប់ថា គេបានធ្វើបន្ទាល់ពីសេចក្តីស្រឡាញ់របស់លោកកៃយុស(ខ.៦)។ សេចក្តីស្មោះត្រង់ដែលលោកកៃយុសមានចំពោះព្រះ និងចំពោះអ្នកជឿដទៃទៀត មានប្រយោជន៍ចំពោះការផ្សព្វផ្សាយដំណឹងល្អ។ ឥទ្ធិពលដែលគ្រូរបស់ខ្ញុំមានមកលើខ្ញុំ និងឥទ្ធិពលដែលលោកកៃយុសមានមកលើមនុស្សនៅសម័យគាត់ គឺជាការក្រើនរំឭកដ៏មានអំណាចថា…
Read article