រស់នៅដើម្បីថ្វាយសិរីល្អដល់ព្រះ
រ៉ូម ១៥:១-៦ ដើម្បីឲ្យអ្នករាល់គ្នាព្រមព្រៀងមូលមាត់តែមួយនឹងសរសើរដំកើង ដល់ព្រះដ៏ជាព្រះវរបិតានៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា។ រ៉ូម ១៥:៦ លោកចេម អ៊ីននេល ភែឃ័រ(James Innell Packer) បានលាកចាកលោក កាលពីឆ្នាំ២០២០ បន្ទាប់ពីថ្ងៃខួបកំណើតរបស់គាត់ គំរប់អាយុ៩៤ឆ្នាំ បានកន្លងផុតទៅតែ៥ថ្ងៃប៉ុណ្ណោះ។ ក្នុងនាមគាត់ជាអ្នកសិក្សាជ្រៅជ្រះ និងជាអ្នកនិពន្ធ សៀវភៅដ៏ល្បីល្បាញ មានចំណងជើងថា ការស្គាល់ព្រះ បានលក់ដាច់ជាង១.៥លានក្បាល ចាប់តាំងពីពេលបោះពុម្ពផ្សាយ។ លោកភែឃ័របានផ្តោតការបង្រៀនរបស់គាត់ ទៅលើអំណាចនៃព្រះគម្ពីរប៊ីប និងការបង្កើតសិស្ស ហើយបានជំរុញអ្នកជឿព្រះគ្រីស្ទ គ្រប់ទិសទី ឲ្យរស់នៅថ្វាយព្រះយេស៊ូវ ដោយចិត្តឆេះឆួល។ គេបានសុំឲ្យគាត់មានប្រសាសន៍ជាពាក្យផ្តាំផ្ញើចុងក្រោយ សម្រាប់ពួកជំនុំ ក្នុងពេលដែលគាត់មានវ័យចាស់។ ពេលនោះ គាត់គ្រាន់តែនិយាយពាក្យមួយឃ្លាប៉ុណ្ណោះថា “ចូរថ្វាយសិរីល្អដល់ព្រះគ្រីស្ទ ក្នុងគ្រប់ការទាំងអស់”។ ពាក្យសម្តីនេះ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីការរស់នៅរបស់សាវ័កប៉ុល ដែលបន្ទាប់ពីគាត់បានប្រែចិត្តជឿព្រះ ដោយការអស្ចារ្យ គាត់ក៏បានចេញទៅធ្វើការបម្រើព្រះអង្គ ដោយចិត្តស្មោះត្រង់ ហើយក៏បានថ្វាយលទ្ធផលនៃការងាររបស់គាត់ ទុកឲ្យព្រះអង្គជាអ្នកសម្រេច។ ការបង្រៀនរបស់សាវ័កប៉ុល ក្នុងកណ្ឌគម្ពីររ៉ូម ស្ថិតក្នុងចំណោមការបង្រៀន ដែលមានលក្ខណៈទេវសាស្ត្រច្រើនបំផុត ក្នុងព្រះគម្ពីរសញ្ញាថ្មី ហើយគាត់ក៏បានទូលសូមព្រះអម្ចាស់ជួយយើងឲ្យមានចិត្តគំនិតតែមួយ តាមព្រះយេស៊ូវគ្រីស្ទ ឲ្យយើងថ្វាយសិរីល្អដល់ព្រះដ៏ជាព្រះវរបិតានៃព្រះយេស៊ូវគ្រីស្ទ…
Read article