ផ្ទេរទុក្ខព្រួយរបស់អ្នកដល់ព្រះអម្ចាស់
ទំនុកដំកើង ៥៥:១៦-២៣ ចូរផ្ទេរបន្ទុករបស់អ្នកទៅលើព្រះយេហូវ៉ា នោះទ្រង់នឹងជួយទប់ទល់អ្នក។ ទំនុកដំកើង ៥៥:២២ ស្រ្តីជាម្តាយម្នាក់បានអធិស្ឋានអស់ជាច្រើនឆ្នាំ ខណៈពេលដែលគាត់នាំកូនស្រីគាត់ ជាមនុស្សពេញវ័យ ទៅទទួលការព្យាបាលជំងឺ និងស្វែងរកការប្រឹក្សាយោបល់ និងថ្នាំពេទ្យដែលល្អបំផុត។ សុខភាពរបស់កូនគាត់មានការឡើងចុះៗយ៉ាងខ្លាំង ជាបន្ទុកដ៏ធ្ងន់ក្នុងចិត្តគាត់ពីមួយថ្ងៃទៅមួយថ្ងៃ។ ជាញឹកញាប់ គាត់មានភាពហត់នឿយយ៉ាងខ្លាំង ដោយសារទុក្ខព្រួយ ហើយគាត់ក៏បានដឹងផងដែរថា គាត់ត្រូវថែទាំសុខភាពខ្លួនឯង។ មិត្តភក្តិរបស់គាត់ម្នាក់បានលើកទឹកចិត្តគាត់ ឲ្យសរសេរអំពីទុក្ខព្រួយ និងបញ្ហាដែលគាត់មិនអាចគ្រប់គ្រងបាន នៅលើក្រដាសមួយសន្លឹកតូច ដាក់នៅក្នុងចានសំប៉ែតមួយ នៅក្បែរគ្រែគេងរបស់គាត់។ ការអនុវត្តន៍ដ៏សាមញ្ញនេះមិនបានលប់បំបាត់ទុក្ខព្រួយរបស់គាត់ទាំងអស់នោះទេ ប៉ុន្តែ ពេលគាត់ឃើញចាននោះ គាត់ក៏បាននឹកចាំថា គាត់ត្រូវផ្ទេរទុក្ខព្រួយរបស់គាត់ដល់ព្រះអង្គ។ នៅក្នុងបទគម្ពីរទំនុកដំកើង ស្តេចដាវីឌក៏បានបង្ហាញអំពីរបៀបដែលទ្រង់រៀបរាប់អំពីទុក្ខព្រួយរបស់ទ្រង់ ដល់ព្រះអម្ចាស់(ទំនុកដំកើង ៥៥:១,១៦-១៧)។ កាលព្រះអម្ចាស់អាប់សាឡំម ជាបុត្រាទ្រង់ប៉ុនប៉ងដណ្តើមរាជ្យទ្រង់ លោកអ័ហ៊ីថូផែល ជាមិត្តសំឡាញ់របស់ទ្រង់ ក៏បានក្បត់ទ្រង់ ហើយផ្សំគំនិតរៀបគម្រោងធ្វើគុតទ្រង់ផងដែរ(២សាំយ៉ូអែល ១៥-១៦)។ ហេតុនេះហើយ ស្តេចដាវីឌក៏បានទួញយំទាំងយប់ថ្ងៃ ដោយទុក្ខព្រួយយ៉ាងខ្លាំង ហើយព្រះអម្ចាស់ក៏បានឮពាក្យទ្រង់អធិស្ឋាន(ទំនុកដំកើង ៥៥:១-២,១៦-១៧)។ ទ្រង់បានសម្រេចព្រះទ័យថ្វាយទុក្ខព្រួយរបស់ទ្រង់ ដល់ព្រះអម្ចាស់ ហើយក៏បានដកពិសោធន៍ជាមួយនឹងការថែរក្សារបស់ព្រះអម្ចាស់(ខ.២២)។ យើងអាចទទួលស្គាល់ដោយស្មោះត្រង់ថា យើងរាល់គ្នាសុទ្ធតែធ្លាប់មានការព្រួយបារម្ភ និងការភ័យខ្លាច។ ហើយប្រហែលជាធ្លាប់គិតដូចស្តេចដាវីឌថា “ឱបើសិនណាជាមានស្លាបដូចជាព្រាបទៅរ៉ា នោះអញនឹងហើរចេញទៅ…
Read article