ចិត្តដែលកែប្រែ
យេរេមា ៤:១-៤ ឱពួកអ៊ីស្រាអែលអើយ បើឯងនឹងមកឯអញវិញ ហើយនឹងលះបង់អំពើគួរស្អប់ខ្ពើមរបស់ឯងចេញពីមុខអញទៅ នោះឯងរាល់គ្នាមិនត្រូវបំបរបង់ទេ។ យេរេមា ៤:១ មិត្តភក្តិរបស់ខ្ញុំម្នាក់ បានបំពានពាក្យសន្យា ដែលគាត់ធ្លាប់បានប្រកាស ក្នុងពិធីមង្គលការរបស់គាត់។ ខ្ញុំមានអារម្មណ៍ឈឺចាប់ក្នុងចិត្តណាស់ ពេលដែលបានឃើញគាត់បំផ្លាញគ្រួសាររបស់គាត់។ ពេលគាត់ស្វែងរកការផ្សះផ្សាជាមួយភរិយាគាត់ គាត់ក៏បានសុំការប្រឹក្សាយោបល់ពីខ្ញុំ។ ខ្ញុំក៏បានប្រាប់គាត់ថា គាត់ចាំបាច់ត្រូវផ្តល់ឲ្យភរិយាគាត់ លើសពីពាក្យសម្តីរបស់គាត់ បានសេចក្តីថា គាត់ចាំបាច់ត្រូវបង្ហាញការកែប្រែ ក្នុងការបង្ហាញសេចក្តីស្រឡាញ់ចំពោះភរិយារបស់គាត់ ហើយត្រូវលប់បំបាត់ដាននៃអំពើបាបទាំងអស់ដែលគាត់មាន។ ហោរាយេរេមាក៏បានផ្តល់ឲ្យនូវយោបល់ស្រដៀងនេះ ដល់អ្នកដែលបានបំពានសេចក្តីសញ្ញា ដែលពួកគេបានតាំងជាមួយព្រះអម្ចាស់ ហើយងាកទៅដើរតាមព្រះដទៃ។ បើគ្រាន់តែងាកទៅរកព្រះអង្គ(យេរេមា ៤:១) នោះមិនទាន់គ្រប់គ្រាន់នៅឡើយទេ ទោះនេះជាជំហានទីមួយឆ្ពោះទៅរកការផ្សះផ្សាក៏ដោយ។ ពួកគេចាំបាច់ត្រូវកែប្រែការប្រព្រឹត្តរបស់ខ្លួន ឲ្យស្របតាមការប្តេជ្ញាចិត្តរបស់ពួកគេ។ បានសេចក្តីថា ពួកគេត្រូវលះបង់ចោលការថ្វាយបង្គំរូបព្រះដែលគួរឲ្យស្អប់ខ្ពើមនោះ(ខ.១)។ ហោរាយេរេមាមានប្រសាសន៍ថា បើពួកគេធ្វើការប្តេជ្ញាចិត្ត ដោយពិតត្រង់ យុត្តិធម៌ និងសុចរិត ព្រះអម្ចាស់នឹងប្រទានពរដល់ប្រជាជាតិទាំងឡាយ(ខ.២)។ បញ្ហាស្ថិតនៅត្រង់ថា ពួកគេកំពុងធ្វើការប្តេជ្ញាចិត្តតែបបូរមាត់ គឺមិនបានសន្យាឲ្យអស់ពីចិត្តទេ។ ព្រះអម្ចាស់មិនសព្វព្រះទ័យ នឹងការសន្យាតែបបូរមាត់ ព្រះអង្គសព្វព្រះទ័យឲ្យយើងថ្វាយចិត្តដាច់ដល់ព្រះអង្គ។ គឺដូចដែលព្រះយេស៊ូវមានបន្ទូលថា “មាត់តែងនិយាយ តាមសេចក្តីបរិបូរដែលនៅក្នុងចិត្ត”(ម៉ាថាយ ១២:៣៤)។ ហេតុនេះហើយ ហោរាយេរេមាក៏បានបន្តលើកទឹកចិត្តអ្នកដែលស្តាប់គាត់ ដើម្បីឲ្យពួកគេភ្ជួរបំបែកដីរឹងនៃចិត្តរបស់ពួកគេ ហើយកុំឲ្យព្រោះគ្រាប់ពូជក្នុងគុម្ពបន្លាឡើយ(យេរេមា…
Read article