August 24, 2024

You are here:
ដើរ​តាម​ផ្លូវ​ថ្មី

១ពេត្រុស ២:៩-១២ ពីដើម​អ្នក​រាល់​គ្នា​មិនមែន​ជា​សាសន៍​ណាមួយ​ទេ តែ​ឥឡូវ​នេះ​ជា​សាសន៍​របស់​ព្រះ​វិញ​។ ១ពេត្រុស ២:‌១០ ស្នូរ​ទះដៃ​បាន​ផ្ទុះ​ឡើង ខណៈ​ពេល​ដែល​សិស្ស​ឆ្នើម​ប្រចាំ​សាលា​បាន​ទទួល​បណ្ណ​សរសើរ សម្រាប់​ភាគ​ជោគជ័យ​ក្នុង​ការ​សិក្សា​។ ប៉ុន្តែ កម្មវិធី​អបអរ​នេះ​មិនមែន​មានតែ​ប៉ុណ្ណឹង​ទេ​។ រង្វាន់​បន្ទាប់ គឺ​សម្រាប់​អបអរ​សិស្ស​ដែល​មិនមែន​ជា​សិស្ស “ឆ្នើម” តែ​ជា​សិស្ស​ដែល​បាន​ប្រឹង​ប្រែង​រៀន​សូត្រ ​ឲ្យ​ការ​សិក្សា​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន​។ ពួកគេ​បាន​ខិតខំ ដើម្បី​កុំ​ឲ្យ​ប្រឡង​ធ្លាក់​ទៀត ឬ​បាន​កែ​ប្រែ​អាកប្ប​កិរិយា​ដែល​រំខាន​អ្នក​ដទៃ ឬ​បាន​ប្ដេជ្ញា​ចិត្ត​មក​រៀន​ឲ្យ​ទៀង​ទាត់​។ ឪពុក​ម្តាយ​របស់​ពួកគេ​ក៏​មាន​ទឹក​មុខ​ញញឹម ហើយក៏​បាន​ទះដៃ​អបអរ ដោយ​ទទួល​ស្គាល់​ថា កូន​របស់​ខ្លួន​បាន​ងាក​មក​ដើរ​ផ្លូវ​ថ្មី ជា​ផ្លូវ​ដ៏​ត្រឹម​ត្រូវ​វិញ គឺ​មិន​បាន​មើលទៅ​ចំណុច​ខ្វះខាត​ដែល​ពួកគេ​មាន​កាលពី​មុន​នោះ​ទេ​។ ទិដ្ឋភាព​នៃ​ការ​អបអរ​ដូច​នេះ ពិតជា​បាន​លើក​ទឹក​ចិត្ត​យើង​ណាស់ តែ​ក៏បាន​រំឭក​យើង អំពី​របៀប​ដែល​ព្រះវរបិតា​ទត​ឃើញ​ជីវិត​យើង​ដែល​ជា​អ្នកជឿ​ព្រះអង្គ គឺ​មិន​បាន​ទត​ឃើញ​ជីវិត​យើង ជា​អ្នក​ដទៃ​ដូច​កាលពី​មុន​នោះ​ទេ តែ​ព្រះ​អង្គ​ទត​ឃើញ​ជីវិត​យើង ជា​កូន​ព្រះអង្គ នៅ​ក្នុង​ព្រះគ្រីស្ទ ក្នុង​ពេល​បច្ចុប្បន្ន​។ គឺ​ដូច​មាន​សេចក្តី​ចែងថា “ប៉ុន្តែ អស់​អ្នកណា​ដែល​ទទួល​ទ្រង់ គឺ​អស់​អ្នក​ដែល​ជឿ​ដល់​ព្រះ​នាម​ទ្រង់ នោះ​ទ្រង់​បាន​ប្រទាន​អំណាច ឲ្យ​បាន​ត្រឡប់ជា​កូន​ព្រះ”(យ៉ូហាន ១:១២)។ នេះ​ជា​ការ​បើក​បង្ហាញ ដែល​មាន​ពេញ​ដោយ​ក្តី​ស្រឡាញ់! ហេតុ​នេះ​ហើយ សាវ័ក​ប៉ុល​បាន​រំឭក​អ្នកជឿ​ថ្មី​ថា “ពីដើម អ្នក​រាល់​គ្នា​ក៏​ស្លាប់​ក្នុង​ការ​រំលង ហើយ​ក្នុង​អំពើបាប​ដែរ”(អេភេសូរ ២:១)។ ប៉ុន្តែ តាម​ពិត “យើង​រាល់​គ្នា​ជា​ស្នាដៃ ដែល​ទ្រង់​បង្កើត​ក្នុង​ព្រះគ្រីស្ទ​យេស៊ូវ​សំរាប់​ការ​ល្អ…

Read article