ការប្រកួតប្រជែងដែលមិនគួរមាន
១កូរិនថូស ៣:៣-៩ ដ្បិតយើងរាល់គ្នាជាអ្នកធ្វើការជាមួយនឹងព្រះ ឯអ្នករាល់គ្នាជាស្រែដែលព្រះទ្រង់ភ្ជួរ ហើយជាផ្ទះដែលព្រះទ្រង់ធ្វើ។ ១កូរិនថូស ៣:៩ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ១៩៥៥ សហរដ្ឋអាមេរិកបានប្រកាស អំពីគោលបំណងរបស់ខ្លួន ដែលចង់បង្ហោះផ្កាយរណប ចូលទៅក្នុងគន្លង ក្នុងទីអវកាស។ មិនយូរប៉ុន្មាន សហភាពសូវៀតក៏បានប្រកាស អំពីផែនការបាញ់បង្ហោះផ្កាយរណបរបស់ខ្លួនផងដែរ។ ការប្រកួតប្រជែងក្នុងវិស័យអវកាសក៏បានចាប់ផ្តើម តាំងពីពេលនោះមក។ សហភាពសូវៀតក៏បានបាញ់បង្ហោះផ្កាយរណបដំបូងបំផុត(ឈ្មោះ ស្ពុតនីក) ហើយក៏បានបញ្ជូនមនុស្សដំបូងបំផុត ចូលទៅក្នុងទីអវកាស ដែលនៅពេលនោះ លោកយូរី ហ្កាហ្ការីន(Yuri Gagarin) បានធ្វើដំណើរក្នុងទីអវកាសក្រឡឹងជុំវិញផែនដីបានមួយជុំ។ ការប្រកួតប្រជែងនេះបានបន្តរហូតដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៦៩ នៅពេលដែលលោកនេល អាមស្រ្តង(Neil Armstrong’s) បានក្លាយជាមនុស្សទីមួយ ដែលបានជាន់ស្ថានព្រះច័ន្ទ ដែលការនេះក៏បានបញ្ចប់ការប្រកួតប្រជែងនេះជាផ្លូវការ។ រដូវកាលនៃការសហការគ្នារវាងប្រទេសទាំងពីរ ក៏បានចាប់ផ្តើម ដែលនាំឲ្យមានការសាងសង់ស្ថានីយអវកាសអន្តរជាតិ។ ជួនកាល ការប្រកួតប្រជែងអាចមានប្រយោជន៍ ត្រង់ចំណុចដែលថា វាជំរុញយើងឲ្យសម្រេចបានការអ្វី ដែលយើងមិនអាចធ្វើបាន បើសិនជាគ្មានការប្រកួតប្រជែងទេនោះ។ ទោះជាយ៉ាងណាក៏ដោយ ការប្រកួតប្រជែងនាំឲ្យមានការបំផ្លាញគ្នាទៅវិញទៅមក។ នេះជាបញ្ហាដែលបានកើតឡើង ក្នុងពួកជំនុំនៅទីក្រុងកូរិនថូស ខណៈពេលដែលពួកគេបានចែកបក្សពួក ដោយក្រុមនីមួយៗបានប្រជែងគ្នាលើកដំកើងអ្នកដឹកនាំខុសៗគ្នា ធ្វើជាពន្លឺនៃក្តីសង្ឃឹមរបស់ខ្លួន។ សាវ័កប៉ុលបានព្យាយាមលើកយកបញ្ហានេះមកចែកចាយ…
Read article