August 26, 2024

You are here:
ឆ្លង​កាត់​វាល​រហោស្ថាន​ខាង​វិញ្ញាណ

ចោទិយកថា ២:១-៧ ដ្បិត​ព្រះយេហូវ៉ា​ជា​ព្រះ​នៃ​ឯង … ទ្រង់​ក៏​ស្គាល់​ផ្លូវ​ដែល​ឯង​បាន​ដើរ​ក្នុង​ទី​រហោស្ថាន​សំបើម​នេះ​ផង​។ ចោទិយកថា ២:៧ កាល​ខ្ញុំ​នៅ​មាន​ភាព​ក្មេង​ខ្ចី​ក្នុង​ជំនឿ ខ្ញុំ​យល់​ឃើញថា ពេលណា​ខ្ញុំ​បាន​ដក​ពិសោធន៍​ភាព​រំភើប​រីករាយ​បំផុត ក្នុង​ព្រះ​វត្ត​មាន​ព្រះអង្គ ក្នុង​កំរិត​ខ្ពស់​ដូច​កំពូល​ភ្នំ​ នោះ​មាន​ន័យថា ខ្ញុំ​បាន​ជួប​ជាមួយ​ព្រះយេស៊ូវ។ ប៉ុន្តែ​ការ​មាន​អារម្មណ៍​រំភើប​ក្នុង​កំរិត​ខ្ពស់​ដូច​នេះ កម្រ​កើត​មាន ហើយក៏​កម្រ​នាំ​ឲ្យ​មាន​ការ​លូត​លាស់​ខាង​វិញ្ញាណ​។ អ្នក​និពន្ធ​ឈ្មោះ លីណា អាប៊ូ​ចាំរ៉ា(Lina AbuJamra) បាន​មាន​ប្រសាសន៍​ថា កន្លែង​ដែល​យើង​ជួប​ព្រះ ហើយ​មាន​ការ​រីក​លូត​លាស់ គឺ​មាន​លក្ខណៈ​ដូច​វាល​រហោស្ថាន មិនមែន​មាន​កំរិត​ខ្ពស់​ដូច​កំពូល​ភ្នំ​នោះ​ទេ​។ ក្នុង​សៀវភៅ​ដែល​គាត់​បាន​និពន្ធ​មាន​ចំណង​ជើង​ថា ការ​សិក្សា​ព្រះ​បន្ទូល​ក្នុង​វាល​រហោស្ថាន គាត់​បាន​ពិពណ៌នា​ថា “គោលបំណង​របស់​ព្រះ គឺ​ដើម្បី​ប្រើ​វាល​រហោស្ថាន ក្នុង​ជីវិត​យើង ដើម្បី​ជួយ​ឲ្យ​យើង​កាន់តែ​រឹងមាំ​ឡើង​។ ព្រះ​អង្គ​ប្រទាន​សេចក្តី​ល្អ​របស់​ព្រះ​អង្គ​មក​ដល់​យើង ​នៅ​ពេល​ដែល​យើង​មាន​ការ​ឈឺ​ចាប់ ហើយ​មិនមែន​ទាល់តែ​យើង​គ្មាន​ការ​ឈឺ​ចាប់​នោះ​ទេ”។ កន្លែង​ដែល​ពិបាក​បំផុត ដែល​មាន​ទុក្ខ​ព្រួយ ការ​បាត់បង់ និង​ការ​ឈឺ​ចាប់ គឺជា​កន្លែង​ដែល​ព្រះ​អង្គ​ជួយ​យើង​ឲ្យ​លូត​លាស់ ក្នុង​ជំនឿ ហើយ​កាន់តែ​មាន​ភាព​ជិត​ស្និទ្ធ​ជាមួយ​ព្រះអង្គ​។ ការ​លំបាក និង​បញ្ហា​ប្រឈម ប្រៀប​ដូច​ការ​ធ្វើ​ដំណើរ​ក្នុង​វាល​រហោស្ថាន មិន​បាន​កើត​ឡើង​ដោយ​ចៃដន្យ ឬ​គ្មានន័យ​អ្វី ក្នុង​ផែនការ​របស់​ព្រះ​នោះ​ទេ តែ​ជា​ផ្នែក​មួយ​ដ៏​សំខាន់ ក្នុង​ដំណើរ​ការ​នៃ​ការ​លូត​លាស់​របស់​យើង​។ នៅ​គ្រា​សញ្ញា​ចាស់ ព្រះអម្ចាស់​បាន​ដឹកនាំ​ពួក​ព្ធយុកោ​នៃ​សាសន៍​អ៊ីស្រាអែល​ជា​ច្រើន​នាក់​ចូល​វាល​រហោស្ថាន​។ លោក​អ័ប្រាហាំ លោក​អ៊ីសាក…

Read article