August 27, 2024

You are here:
មាន​លក្ខណៈ​កាន់តែ​ដូច​ព្រះយេស៊ូវ

យ៉ូហាន ១៧:៦-១៧ គេ​មិនមែន​ជា​របស់​ផង​លោកីយ៍ ដូច​ជា​ទូល​បង្គំ​ក៏​មិនមែន​ជា​របស់​លោកីយ៍​ដែរ​។ យ៉ូហាន ១៧:១៦ ព្រះ​ទ្រង់​បាន​បង្កើត​សត្វ​ទីទុយ​ធំ​ពណ៌​ប្រផេះ​មក ឲ្យ​មាន​ជំនាញ​បន្លំ​ខ្លួន ដែល​ធ្វើ​ឲ្យ​គេ​ពិបាក​មើល​វា​ស្គាល់​ក្នុង​ធម្មជាតិ​។ ពួកវា​មាន​រោម​ពណ៌​ទឹក​ប្រាក់​លាយ​ប្រផេះ​ឆ្លាស់​គ្នា ដែល​អនុញ្ញាត​ឲ្យ​ពួកវា​អាច​បន្លំ​ខ្លួន ជា​មួយ​សម្បកឈើ ពេលណា​ពួកវា​សម្ងំ​នៅ​លើ​ដើមឈើ​។ ពេលណា​សត្វ​ទីទុយ​ប្រភេទ​នេះ​ចង់​បន្ត​លាក់​ខ្លួន​មិន​ឲ្យ​គេ​មើល​ឃើញ​ពួកវា ពួកវា​ក៏បាន​បន្លំ​ខ្លួន​នៅ​ក្នុង​បរិស្ថាន​ជុំវិញ ដោយ​ជំនួយ​ពី​រោម​របស់​ពួកវា ដែល​មាន​ពណ៌​ដូច​សម្បកឈើ​។ ជា​ញឹក​ញាប់ រាស្រ្ត​របស់​ព្រះ​មាន​លក្ខណៈ​ដូច​សត្វ​ទីទុយ​ប្រភេទ​នេះ​ណាស់​។ ទោះ​ដោយ​ចេតនា ឬ​ដោយ​អចេតនា​ក្តី​យើង​អាច​បន្លំ​ខ្លួន​យ៉ាង​ងាយ​ស្រួល នៅ​ក្នុង​លោកិយ ដោយ​រស់នៅ និង​មាន​អាកប្ប​កិរិយា​ដូច​គេ ធ្វើ​ឲ្យ​គេ​មើល​មិន​ដឹង​ថា យើង​ជា​អ្នកជឿ​ព្រះគ្រីស្ទ​។ ព្រះ​យេស៊ូវ​បាន​អធិស្ឋាន​ឲ្យ​ពួក​សាវ័ក​របស់​ព្រះអង្គ ដែល​ព្រះវរបិតា​បាន​ប្រទាន​មក​ព្រះអង្គ ដោយ​រើស​ចេញពី​លោកិយ​មក ឲ្យ​ពួក​គេ​ស្តាប់​បង្គាប់​តាម​ព្រះបន្ទូល​ព្រះអង្គ(យ៉ូហាន ១៧:៦)។ ព្រះ​រាជ​បុត្រា​បាន​ទូល​សូម​ព្រះវរបិតា​ការពារ និង​ប្រទាន​កម្លាំង​ឲ្យ​ពួកគេ​រស់នៅ ក្នុង​សេចក្តី​បរិសុទ្ធ និង​ក្តី​អំណរ ដោយ​ការ​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក បន្ទាប់​ពី​ព្រះ​អង្គ​យាង​ឡើង​ស្ថាន​សួគ៌​វិញ(ខ.៧-១៣)។ គឺ​ដូច​ដែល​ព្រះ​អង្គ​បាន​អធិស្ឋាន​ថា “ទូល​បង្គំ​មិន​សូម​ឲ្យ​យក​គេ​ចេញពី​លោកីយ៍​ទេ គឺ​សូម​ឲ្យ​ទ្រង់​រក្សា​គេ ឲ្យ​រួចពី​សេចក្តី​អាក្រក់​វិញ”(ខ.១៥)។ ព្រះ​យេស៊ូវ​ជ្រាប​ថា សាវ័ក​របស់​ព្រះអង្គ​ត្រូវ​ការ​សេចក្តី​បរិសុទ្ធ និង​ការ​ញែក​ចេញពី​លោកិយ ដើម្បី​ឲ្យ​ពួកគេ​អាច​រស់នៅ​ស្រប​តាម​គោល​បំណង ដែល​ព្រះអង្គ​បាន​ចាត់​ពួកគេ​ឲ្យ​ចេញទៅ​បំពេញ(ខ.១៦-១៩)។ ព្រះ​វិញ្ញាណ​បរិសុទ្ធ​អាច​ជួយ​យើង ឲ្យ​ងាក​ចេញពី​ការ​ល្បួង​ដែល​នាំ​យើង​បន្លំ​ខ្លួន​ក្នុង​លោកិយ ឬ​ត្រាប់​តាម​លោកិយ​។ ពេលណា​យើង​ចុះ​ចូល​ព្រះអង្គ​ជា​រៀង​រាល់​ថ្ងៃ យើង​អាច​ផ្លាស់​ប្រែ​មាន​ចរិត​លក្ខណៈ​កាន់តែ​ដូច​ព្រះយេស៊ូវ​។ ខណៈ​ពេល​ដែល​យើង​រស់នៅ ដោយ​ការ​រួបរួម និង​សេចក្តី​ស្រឡាញ់ អ្នក​ដទៃ​នឹង​បាន​ឃើញ​ទី​បន្ទាល់​ល្អ​របស់​យើង…

Read article