August 29, 2024

You are here:
ព្រះ​នៃ​សេចក្តី​យុត្តិ​ធម៌

អេម៉ុស ២:៦-១៦ ចូរ​ស្វែងរក​សេចក្តី​ល្អ កុំ​រក​សេចក្តី​អាក្រក់​ឡើយ ដើម្បី​ឲ្យ​ឯង​រាល់​គ្នា​បាន​រស់នៅ​។ អេម៉ុស ៥:១៤ កាល​លោក​រ៉ាយអិន(Ryan) ស្ថិត​ក្នុង​វ័យ​ជំទង់ គាត់​បាន​បាត់បង់​ម្តាយ​របស់​គាត់ ដោយសារ​ជំងឺ​មហារីក​។ គាត់​ក៏បាន​ក្លាយ​ជា​ជន​អនាថា ហើយ​មិន​យូរ​ប៉ុន្មាន​គាត់​ក៏​បាន​ឈប់​ទៅរៀន​។ គាត់​មាន​អារម្មណ៍​ថា​អស់​សង្ឃឹម ហើយ​ជា​ញឹក​ញាប់​គាត់​មិន​មាន​អាហារ​បរិភោគ​ទាល់​តែ​សោះ។ ប៉ុន្មាន​ឆ្នាំ​ក្រោយមក លោក​រ៉ាយអិន​ក៏បាន​បង្កើត​អង្គ​ការ​មិន​រក​ប្រាក់​ចំណេញ​មួយ ដើម្បី​ជួយ​ជន​ទុរគត ជា​ពិសេស​ក្មេងៗ ឲ្យ​ពួកគេ​ចេះ​ដាំ​ដុះ បង្ក​បង្កើន​ផល និង​ធ្វើ​ម្ហូប​ដោយ​ប្រើ​បន្លែ​ដែល​ពួកគេ​បាន​ដាំ​ដុះ​។ អង្គការ​នេះ​បាន​បង្កើត​ឡើង ដោយសារ​គាត់​ជឿ​ថា គ្មាន​នរណា​ម្នាក់​ដែល​ត្រូវ​រស់នៅ ដោយ​គ្មាន​អាហារ​បរិភោគ​នោះ​ឡើយ ហើយ​អ្នក​ដែល​មាន​អាហារ​គួរ​តែ​ចែក​ដល់​អ្នក​ដែល​គ្មាន​។ ការ​យក​ចិត្ត​ទុកដាក់ ដែល​លោក​រ៉ាយអិន​មាន​ចំពោះ​អ្នក​ដទៃ បាន​ឆ្លុះ​បញ្ចាំង​អំពី​ដួង​ព្រះទ័យ​ព្រះ ដែល​សព្វ​ព្រះទ័យ​នឹង​ប្រទាន​សេចក្តី​យុត្តិធម៌ និង​សេចក្តី​មេត្តា ដល់​មនុស្ស​ទាំង​អស់​។ ព្រះ​ទ្រង់​យក​ព្រះទ័យ​ទុកដាក់​យ៉ាង​ជ្រាល​ជ្រៅ ចំពោះ​ការ​ឈឺ​ចាប់ និង​ទុក្ខ​វេទនា​ដែល​យើង​ជួប​ប្រទះ​។ កាល​ព្រះ​អង្គ​ទត​ឃើញ​អំពើ​អយុត្តិធម៌​ដែល​គួរ​ឲ្យ​ស្អប់​ខ្ពើម កំពុង​កើត​មាន​ក្នុង​ទឹកដី​អ៊ីស្រាអែល ព្រះអង្គ​ក៏បាន​ចាត់​ហោរា​អេម៉ុស ឲ្យ​បក​អាក្រាត​ភាព​ពុត​ត្បុត​របស់​ពួកគេ​។ កាលពី​មុន​ព្រះអង្គ​បាន​រំដោះ​ពួកគេ ជា​រាស្រ្ត​របស់​ព្រះអង្គ ឲ្យ​រួច​ផុត​ពី​ការ​ជិះ​ជាន់​របស់​សាសន៍​អេស៊ីព្ទ តែ​នៅ​សម័យ​ហោរា​អេម៉ុស ពួកគេ​កំពុង​លក់​អ្នក​ជិត​ខាង​ខ្លួន ដូរ​យក​ស្បែកជើង​មួយ​សម្រាប់​(អេម៉ុស ២:៦)។ ពួកគេ​បាន​ក្បត់​មនុស្ស​ស្លូត​ត្រង់ បដិសេធន៍​មិន​ព្រម​សម្រេច​សេចក្តី​យុត្តិ​ធម៌​ដល់​មនុស្ស​ដែល​គេ​ជិះ​ជាន់ ហើយ​បាន​ជាន់​ឈ្លី​ពីលើ​ក្បាល​របស់​អ្នកក្រ(ខ.៦-៧) តែ​ទន្ទឹម​នឹង​នោះ ពួក​គេ​ធ្វើពុត​ជា​ថ្វាយបង្គំ​ព្រះ ដោយ​ការ​ថ្វាយ​ដង្វាយ និង​កាន់​តាម​ថ្ងៃ​បរិសុទ្ធ(៤:៤-៥)។ លោក​អេម៉ុស​ក៏បាន​អំពាវនាវ​ដល់​ពួក​បណ្តាជន​ថា…

Read article