តើមានអ្វីនៅក្នុងដៃអ្នក?
និក្ខមនំ ៤:១-៥ នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលតបថា តើមានអ្វីនៅដៃឯងនោះ លោកទូលឆ្លើយថា មានដំបង។ និក្ខមនំ ៤:២ កាលពីរបីឆ្នាំមុន បន្ទាប់ពីខ្ញុំបានទទួលសេចក្តីសង្គ្រោះ និងបានថ្វាយជីវិតដល់ព្រះអង្គ ខ្ញុំបានយល់ឃើញថា ព្រះអម្ចាស់កំពុងដឹកនាំខ្ញុំ ឲ្យលះបង់អាជីពរបស់ខ្ញុំ ជាអ្នកកាសែត។ ខណៈពេលដែលខ្ញុំទម្លាក់ប៊ិចចុះ ហើយទុកចោលជំនាញតែងនិពន្ធ ខ្ញុំមិនអាចជម្នះអារម្មណ៍ដែលតែងតែគិតថា ថ្ងៃណាមួយ ព្រះអម្ចាស់នឹងត្រាស់ហៅខ្ញុំឲ្យធ្វើការតែងនិពន្ធ ដើម្បីថ្វាយសិរីល្អដល់ព្រះអង្គ។ ក្នុងអំឡុងពេលដែលខ្ញុំកំពុងវិលវល់ក្នុងវាលរហោស្ថានខាងវិញ្ញាណ ខ្ញុំក៏បានទទួលការលើកទឹកចិត្ត ពីរឿងរបស់លោកម៉ូសេ និងដំបងរបស់គាត់ ក្នុងបទគម្ពីរនិក្ខមនំជំពូក៤។ លោកម៉ូសេបានទទួលការចិញ្ចឹមបីបាច់ ក្នុងរាជវាំងរបស់ស្តេចផារ៉ោន ហើយរំពឹងថា នឹងមានអនាគតដ៏រុងរឿង ប៉ុន្តែ គាត់បានរត់គេចចេញពីទឹកដីអេស៊ីព្ទ ហើយបានរស់នៅជាអ្នកគង្វាល ក្នុងតំបន់ដែលមិនសូវមានគេស្គាល់។ នៅពេលដែលព្រះអម្ចាស់ត្រាស់ហៅគាត់ គាត់ប្រាកដជាគិតស្មានថា គាត់គ្មានអ្វីសម្រាប់ឲ្យព្រះអង្គប្រើគាត់ឡើយ តែក្រោយមក គាត់ក៏បានដឹងថា ព្រះអង្គអាចប្រើនរណាក៏បាន និងប្រើអ្វីក៏បាន ដើម្បីសម្រេចផែនការរបស់ព្រះអង្គ។ នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលតបថា “តើមានអ្វីនៅដៃឯងនោះ? លោកទូលឆ្លើយថា “មានដំបង”(និក្ខមនំ ៤:២-៣)។ ពេលនោះ ដំបងដ៏សាមញ្ញរបស់លោកម៉ូសេ ក៏បានប្រែក្លាយជាសត្វពស់មួយក្បាល។ នៅពេលដែលគាត់ចាប់កាន់ដំបងនោះ ព្រះអម្ចាស់ក៏បានធ្វើឲ្យវាក្លាយជាដំបងវិញ(ខ.៣-៤)។ ព្រះអម្ចាស់បានប្រទានទីសំគាល់នេះមក ដើម្បីឲ្យពួកអ៊ីស្រាអែលជឿថា ព្រះយេហូវ៉ាដ៏ជាព្រះនៃពួកឰយុកោ…
Read article