ពេលដែលយើងជឿថា យើងនឹងបានឃើញ
អេសាយ ៦៥:១៧-២៥ ឯឆ្កែព្រៃ និងកូនចៀមវានឹងរកស៊ីជាមួយគ្នា។ អេសាយ ៦៥:២៥ មានពេលមួយភរិយាខ្ញុំឈ្មោះ ខារី(Cari) បានហៅខ្ញុំឲ្យដើរមកមាត់បង្អួច ហើយក៏បានចង្អុលទៅសត្វក្តាន់ញីពេញវ័យមួយក្បាល នៅក្នុងព្រៃ នៅក្បែររបងផ្ទះរបស់យើង ដោយរត់ចុះឡើងៗ ពីចុងម្ខាងនៃរបងផ្ទះយើងទៅចុងម្ខាងទៀត។ ចំណែកឯឆ្កែរបស់យើងដែលមានមាឌធំ ពួកវាក៏បានរត់ចុះឡើងៗ នៅខាងក្នុងទីធ្លាផ្ទះ តាមសត្វក្តាន់នោះ ដែលនៅក្រៅរបង ប៉ុន្តែ ពួកវាមិនបានព្រុសទាល់តែសោះ។ ពួកវាក៏បានបន្តរត់ចុះឡើងៗដូចនេះជិត១ម៉ោង។ ពេលណាសត្វក្តាន់ឈប់ ហើយងាកមកមើលពួកវា ពួកវាក៏បានឈប់ផងដែរ ដោយពួកវាតម្រង់ជើងខាងមុខ ហើយបន្ទន់ជើងខាងក្រោយ ដើម្បីត្រៀមខ្លួនរត់ទៀត។ នេះមិនមែនជាអាកប្បកិរិយារបស់សត្វសាហាវដេញចាប់សត្វស្លូតធ្វើជាចំណីនោះទេ តាមពិត សត្វក្តាន់ និងសត្វឆ្កែរបស់ខ្ញុំកំពុងតែរត់លេងជាមួយគ្នា ដោយចិត្តរីករាយ បានជាភរិយាខ្ញុំលាន់មាត់ថា គាត់មិននឹកស្មានសោះថា គាត់បានឃើញទិដ្ឋភាពដែលគួរឲ្យពេចពិលរមិលមើលនេះ។ សម្រាប់ខ្ញុំ និងភរិយារបស់ខ្ញុំ ការលេងប្រឡែងរបស់ពួកវា នៅពេលព្រឹកនោះ បានធ្វើឲ្យយើងនឹកចាំ អំពីទិដ្ឋភាពដែលបានពិពណ៌នាអំពីនគរព្រះដែលត្រូវមកដល់។ ក្នុងកណ្ឌគម្ពីរអេសាយ ព្រះអម្ចាស់បានមានបន្ទូលសន្យាថា ព្រះអង្គនឹងបង្កើតផ្ទៃមេឃ និងផែនដីថ្មី(អេសាយ ៦៥:១៧)។ ព្រះអង្គក៏បានមានបន្ទូលទៀតថា “ឆ្កែព្រៃ និងកូនចៀមវានឹងរកស៊ីជាមួយគ្នា ហើយសិង្ហនឹងស៊ីចំបើងដូចជាគោ”(ខ.២៥)។ នៅពេលនោះ សត្វសាហាវនឹងមិនចាប់សត្វដទៃទៀតជាអាហារទៀតទេ តែពួកវានឹងនៅជាមួយគ្នាដូចមិត្តភក្តិ។ ព្រះបន្ទូលដែលបានចែងក្នុងកណ្ឌគម្ពីរអេសាយ…
Read article