បន្ទាបខ្លួនសុំជំនួយ
កិច្ចការ ២:៤២-៤៧ ពួកអ្នកដែលជឿទាំងប៉ុន្មាន ក៏នៅជាមួយគ្នា ហើយមានរបស់ទាំងអស់នៅមូលព្រមគ្នា។ កិច្ចការ ២:៤៤ ខណៈពេលដែលពិធីជប់លៀងរបស់គ្រួសារខ្ញុំ ជិតចូលមកដល់ ខ្ញុំនិងភរិយាខ្ញុំក៏បានចាប់ផ្តើមរៀបផែនការ។ ដោយសារយើងមានភ្ញៀវជាច្រើនដែលនឹងមកចូលរួម តើយើងគួរតែជួលចុងភៅឲ្យរៀបចំម្ហូបអាហារសម្រាប់យើងដែរឬទេ? បើយើងត្រូវធ្វើម្ហូបដោយខ្លួនឯង តើយើងគួរតែទិញចង្ក្រានសម្រាប់អាំងសាច់បាប៊ីឃ្យូទេ? ថ្ងៃនោះ អាចនឹងមានភ្លៀង តើយើងគួរតែទិញរោងសម្រាប់ជ្រកភ្លៀងដែរឬទេ? មិនយូរប៉ុន្មាន ពិធីជប់លៀងរបស់យើងមានការចំណាយកាន់តែច្រើន ហើយយើងក៏ខ្វះការប្រាស្រ័យទាក់ទងគ្នាបន្តិច។ នៅក្នុងការព្យាយាមផ្គត់ផ្គង់អ្វីគ្រប់យ៉ាង ដោយខ្លួនឯង យើងក៏បានខកខានមិនបានឆក់ឱកាសទទួលជំនួយពីអ្នកដទៃ។ សហគមន៍ដែលសមស្របតាមព្រះគម្ពីរប៊ីប គឺមានការឲ្យ និងការទទួល។ សូម្បីតែកាលមនុស្សដំបូងមិនទាន់ធ្លាក់ចូលក្នុងបាប លោកអ័ដាម ក៏ត្រូវការជំនួយផងដែរ(លោកុប្បត្តិ ២:១៨) ហើយក្រោយមក ព្រះអម្ចាស់បានបង្រៀនយើង ឲ្យស្វែងរកការប្រឹក្សាយោបល់ពីអ្នកដទៃ(សុភាសិត ១៥:២២) ហើយចែករំលែកបន្ទុករបស់យើងដល់គ្នាទៅវិញទៅមក(កាឡាទី ៦:២)។ ពួកជំនុំដំបូងបានលក់ទ្រព្យសម្បត្តិ ដើម្បីជួយគ្នាទៅវិញទៅមក តាមដែលត្រូវការ ហើយក៏មានចិត្តគំនិតដែលរួបរួមគ្នាផងដែរ(កិច្ចការ ២:៤៤-៤៥)។ ពួកគេមិនបានរស់នៅ ដោយឯករាជ្យដាច់ដោយឡែកពីគ្នានោះទេ តែផ្ទុយទៅវិញ ពួកគេចែករំលែក ឲ្យខ្ចី ឲ្យអំណោយ ហើយទទួលពីគ្នាទៅវិញទៅមក ដោយការប្រាស្រ័យទាក់ទងគ្នា យ៉ាងមានរបៀប។ សម្រាប់ពិធីជប់លៀងរបស់គ្រួសារខ្ញុំនៅថ្ងៃនោះ យើងក៏បានសម្រេចចិត្តស្នើឲ្យភ្ញៀវរបស់យើង នាំយកបន្លែចម្រុះមកធ្វើម្ហូបសាឡាត់ ឬនាំបង្អែម មកចូលរួមពិធីជប់លៀងនៅផ្ទះយើង។…
Read article