សេចក្តីស្រឡាញ់ មានការអធ្យាស្រ័យ
១កូរិនថូស ១៣:៤-១៣ [សេចក្តីស្រឡាញ់] មិនដែលប្រព្រឹត្តបែបមិនគួរសម មិនដែលរកប្រយោជន៍ផ្ទាល់ខ្លួន មិនរហ័សខឹង មិនប្រកាន់ទោស។ ១កូរិនថូស ១៣:៥ មានពេលមួយ ខ្ញុំបានប្រញាប់ទៅភោជនីយដ្ឋានអាហាររហ័ស ដើម្បីញាំអាហារថ្ងៃត្រង់ជាមួយមិត្តភក្តិខ្ញុំ ឈ្មោះ ជើររី(Jerrie) ក្នុងម៉ោងសម្រាកបាយថ្ងៃត្រង់។ យើងបានទៅដល់មាត់ទ្វារភោជនីយដ្ឋាន នៅក្នុងពេលដំណាលគ្នានឹងយុវជន៦នាក់ តែពួកគេបានចូលទៅឈរតម្រង់ជួរមុនយើង។ ពេលនោះ យើងដឹងថា យើងមិនមានពេលច្រើន ដើម្បីរង់ចាំទេ បានជាយើងមានការរអ៊ូរទាំតែក្នុងចិត្ត។ ពួកគេបានឈរជាក្រុម នៅពីមុខកន្លែងកុម្ម៉ង់អាហារ ដើម្បីធ្វើយ៉ាងណាឲ្យពួកគេម្នាក់ៗអាចកុម្ម៉ង់អាហារបានមុនគេ។ បន្ទាប់មក ខ្ញុំក៏បានឮជើររីនិយាយខ្សឹបៗម្នាក់ឯងថា “សូមអធ្យាស្រ័យ ឲ្យពួកខ្ញុំចូលកុម្ម៉ង់មុនផង”។ ជាការពិតណាស់ បើគេឲ្យយើងចូលកុម្ម៉ង់អាហារមុន មិនដឹងជាល្អយ៉ាងណាទេ ប៉ុន្តែ យើងក៏ត្រូវចាំថា យើងត្រូវគិតអំពីតម្រូវការរបស់អ្នកដទៃ ជាសំខាន់ជាងតម្រូវការខ្លួនឯង។ ព្រះគម្ពីរប៊ីបបានបង្រៀនថា សេចក្តីស្រឡាញ់មានភាពអត់ធ្មត់ សប្បុរស និងមិនគិតប្រយោជន៍ផ្ទាល់ខ្លួន ហើយក៏មិនរហ័សខឹងដែរ(១កូរិនថូស ១៣:៥)។ មិនដែលប្រព្រឹត្តបែបមិនគួរសម មិនដែលរកប្រយោជន៍ផ្ទាល់ខ្លួន។ សេចក្តីស្រឡាញ់ដែលមកពីព្រះ តែងតែគិតអំពីប្រយោជន៍របស់អ្នកដទៃជាមុន។ ក្នុងលោកិយ ដែលមនុស្សជាច្រើន ងាយនឹងមានអារម្មណ៍មួម៉ៅ យើងច្រើនតែមានឱកាសទូលសូមព្រះអង្គជួយយើង និងប្រទានព្រះគុណ ដើម្បីឲ្យយើងជ្រើសរើសយកចិត្តអត់ធ្មត់ចំពោះអ្នកដទៃ ហើយមានចិត្តសប្បុរស(ខ.៤)។ បទគម្ពីរសុភាសិត…
Read article