និយាយតែពាក្យពិត ក្នុងព្រះគ្រីស្ទ
អេភេសូរ ៤:២២-២៩ ដូច្នេះ ដែលបានដោះសេចក្តីកំភូតចេញហើយ នោះត្រូវឲ្យនិយាយសេចក្តីពិត នឹងអ្នកជិតខាងរៀងខ្លួនវិញ ដ្បិតយើងរាល់គ្នាជាអវយវៈផងគ្នាទៅវិញទៅមក។ អេភេសូរ ៤:២៥ បុរសម្នាក់មានជំនាញខាងគេចវេស ពីការបង់ប្រាក់ពិន័យសម្រាប់បទល្មើសច្បាប់ចរាចរណ៍ ដោយការនិយាយកុហកតុលាការ។ នៅពេលណាគាត់បង្ហាញខ្លួន នៅចំពោះមុខចៅក្រមក្នុងតុលាការ គាត់តែងតែប្រាប់គេថា គាត់និងមិត្តស្រីរបស់គាត់បានចែកផ្លូវគ្នា ហើយនាងបានយកឡានគាត់ទៅបើកបរ ដោយមិនឲ្យគាត់ដឹង។ គាត់ប្រឌិតរឿងដដែលៗយ៉ាងដូចនេះ ដើម្បីឲ្យចៅក្រមអាណិតគាត់ ហើយលើកលែងការបង់ថ្លៃផាកពិន័យ។ ជាងនេះទៅទៀត គាត់បានទទួលការស្តីបន្ទោសធ្ងន់ៗម្តងហើយម្តងទៀត ដោយសារគាត់មានអាកប្បកិរិយាមិនសមរម្យ ក្នុងម៉ោងការងារ។ ទីបំផុត ចៅក្រមក៏បានសម្រេចចោទប្រកាន់គាត់ ពីបទនិយាយកុហកតុលាការ៤ដង ការក្លែងបន្លំ៥ដង និងការផ្តល់ចម្លើយក្លែងក្លាយដល់មន្ត្រីប៉ូលិស។ សម្រាប់បុរសនេះ ការកុហកបានក្លាយជាទម្លាប់ ពេញមួយជីវិតគាត់ហើយ។ សាវ័កប៉ុលបានបង្រៀនគ្រីស្ទបរិស័ទ ឲ្យមានទម្លាប់និយាយការពិត ក្នុងការរស់នៅ ព្រោះវាជាទម្លាប់ដ៏សំខាន់។ គាត់បានរំឭកពួកជំនុំនៅទីក្រុងអេភេសូរថា ពួកគេត្រូវតែលះបង់ចោលទម្លាប់ចាស់នៃការរស់នៅ ដោយថ្វាយជីវិតរបស់ខ្លួនដល់ព្រះគ្រីស្ទវិញ(អេភេសូរ ២:១-៥)។ សព្វថ្ងៃនេះ ពួកគេចាំបាច់ត្រូវរស់នៅ ជាមនុស្សថ្មីដែលបានផ្លាស់ប្រែ ដោយរាប់បញ្ចូលការអនុវត្តដ៏ជាក់លាក់មួយចំនួន នៅក្នុងការរស់នៅ។ ក្នុងចំណោមការអនុវត្តន៍នោះ ពួកគេចាំបាច់ត្រូវ “លះបង់ចោលការនិយាយកុហក” ហើយការអនុវត្តន៍មួយទៀតដែលពួកគេត្រូវមាននោះគឺ ត្រូវ “និយាយសេចក្តីពិត នឹងអ្នកជិតខាងរៀងខ្លួនវិញ”(៤:២៥)។ ដោយសារការនិយាយសេចក្តីពិត បានជួយការពារការរួបរួមនៃពួកជំនុំ…
Read article