September 7, 2024

You are here:
បោះ​ជំហាន​ទៅមុខ​ដោយ​ជំនឿ

យ៉ូស្វេ ៣:៧-១៧ កាលណា​ទៅដល់​មាត់​ទឹក​ទន្លេ​យ័រដាន់​ហើយ នោះ​ត្រូវ​ចុះ​ទៅ​ឈរ​នៅ​ក្នុង​ទឹក​នោះ​ទៅ​។ យ៉ូស្វេ ៣:៨ គ្រូ​គង្វាល​ម្នាក់​បាន​មក​អធិប្បាយ​ព្រះបន្ទូល ក្នុង​លក្ខណៈ​ជា​ភ្ញៀវ​របស់​ព្រះវិហារ​មួយ​កន្លែង។ គាត់​បាន​ចែក​ចាយ​អំពី​ប្រាជ្ញា នៅ​ក្នុង​ការ​ទុកចិត្ត​ព្រះ ហើយ​បោះ​ជំហាន​ទៅមុខ ដោយ​ចិត្ត​ក្លាហាន​។ គាត់​បាន​ចែក​ចាយ​ទី​បន្ទាល់​របស់​គ្រូ​គង្វាល​ម្នាក់ ដែល​បាន​ទុកចិត្ត​ព្រះ ហើយ​បាន​សម្រេច​ចិត្ត​ចែក​ចាយ​​តែ​សេចក្តី​ពិត​ដែល​មាន​ចែង​ក្នុង​ព្រះ​គម្ពីរប៊ីប ក្នុង​ការ​អធិប្បាយ​ព្រះបន្ទូល​ ទោះ​ច្បាប់​ក្នុង​ប្រទេស​គាត់​បាន​ហាម​យ៉ាងណា​ក៏ដោយ​។ គេ​ក៏បាន​កាត់​ទោស​គាត់ ពី​បទ​ញុះញង់​ឲ្យ​មាន​ការ​រើសអើង ហើយក៏​បាន​ជាប់គុក​អស់​រយៈ​ពេល៣០ថ្ងៃ​។ ប៉ុន្តែ គាត់​ក៏​បាន​ប្តឹង​ឧទរ ហើយ​តុលាការ​ក៏បាន​សម្រេច​ឲ្យ​គាត់​មាន​សិទ្ធិ​ក្នុង​ការ​ចែក​ចាយ​ព្រះបន្ទូល តាម​ការ​កាត់​ស្រាយ​ផ្ទាល់​ខ្លួន និង​មាន​សិទ្ធិ​ជំរុញ​អ្នក​ដទៃ​ឲ្យ​ដើរ​តាម​ព្រះបន្ទូល​ព្រះ​។ នៅ​គ្រា​សញ្ញា​ចាស់ ពួក​សង្ឃ​ដែល​មាន​តួនាទី​សែង​ហិប​សញ្ញា ក៏​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ផ្ទាល់​ខ្លួន​ផង​ដែរ​ថា ពួក​គេ​ត្រូវ​បោះ​ជំហាន​ចូល​ទៅ​ក្នុង​ទឹក​ទន្លេ ឬ​បន្ត​ឈរ​នៅ​លើ​ច្រាំង​ទន្លេ​។ បន្ទាប់ពី​ប្រជាជន​អ៊ីស្រាអែល​បាន​ភៀស​ខ្លួន​ចេញពី​ទឹកដី​អេស៊ីព្ទ​មក ពួកគេ​បាន​រស់នៅ​វិលវល់​ក្នុង​វាល​រហោស្ថាន​អស់​រយៈ​ពេល៤០ឆ្នាំ​។ ទី​បំផុត​ពួកគេ​ក៏​បាន​ឈរ​នៅ​មាត់​ច្រាំង​ទន្លេ​យ័រដាន់ ដែល​កំពុង​មាន​ទឹក​ជន់ជោរ​។ ប៉ុន្តែ ពួក​គេ​បាន​បោះ​ជំហាន​ទៅមុខ​ចូល​ទៅ​ក្នុង​ទឹក​ទន្លេ ហើយ​ព្រះអម្ចាស់​ក៏បាន​ធ្វើ​ឲ្យ​ទឹក​ស្រក​។ គឺ​ដូច​មាន​សេចក្តី​ចែងថា “ពួក​សង្ឃ​ដែល​សែង​ហិប បាន​មកដល់​ទន្លេ​យ័រ​ដាន់ ក៏​ដាក់​ជើង​ចុះទៅ​ក្នុង​ទឹក​នៅ​មាត់​ទន្លេ … នោះ​ទឹក​ដែល​ហូរ​ចុះ​ពី​លើ​មក ក៏​ឈប់​នៅនឹង”(យ៉ូស្វេ ៣:១៥-១៦)។ ពេលណា​យើង​ថ្វាយ​ជីវិត​យើង​ដាច់​ដល់​ព្រះអង្គ ព្រះអង្គ​នឹង​ប្រទាន​យើង​នូវ​សេចក្តី​ក្លាហាន ដើម្បី​បោះ​ជំហាន​ទៅមុខ ទោះ​នោះ​ជា​ការ​សម្រេច​ចិត្ត​ចែក​ចាយ​សេចក្តី​ពិត​ក្នុង​ព្រះ​គម្ពីរប៊ីប ឬ​បោះ​ជំហាន​ចូល​ទៅ​ក្នុង​ទឹកដី​ដែល​អ្នក​មិន​ស្គាល់​ក៏ដោយ​។ ក្នុង​អំឡុង​ពេល​នៃ​ការ​កាត់​ទោស​គ្រូ​គង្វាល​រូប​នោះ គាត់​ក៏​បាន​ឆ្លៀត​ឱកាស​ចែក​ចាយ​អត្ថន័យ​នៃ​ដំណឹង​ល្អ ក្នុង​មនុស្ស​ទាំង​អស់​នៅ​ក្នុង​បន្ទប់​កាត់ក្តី​។ ហើយ​ក្នុង​កណ្ឌ​គម្ពីរ​យ៉ូស្វេ ពួក​អ៊ីស្រាអែល​បាន​ឆ្លង​ទន្លេ​យ័រដាន់​ចូល​ទឹកដី​សន្យា​ដោយ​ជោគជ័យ…

Read article