ការរួបរួមនៅទីបញ្ចប់
ទំនុកដំកើង ៨៧ អស់ទាំងដើមហេតុនៃខ្ញុំនៅក្នុងឯងដែរ។ ទំនុកដំកើង ៨៧:៧ កាលពីឆ្នាំ១៩៦០ លោកអូតូ ប្រេមីងជ័រ(Otto Preminger) បានបណ្តាលឲ្យមានរឿងចំរូងចំរាស ដោយសារខ្សែភាពយន្តដែលគាត់បានផលិត មានចំណងជើងថា ការភៀសខ្លួនរបស់ជាតិសាសន៍មួយ។ ផ្អែកទៅលើរឿងប្រលោមលោករបស់លោកឡេអុង អ៊ូរីស(Leon Uris) ខ្សែភាពយន្តនេះបានផ្តល់ឲ្យនូវរឿងប្រឌិត អំពីជនភៀសខ្លួនជាប្រជាជនយូដា ដែលបានធ្វើដំណើរទៅកាន់ទឹកដីប៉ាឡេស្ទីន បន្ទាប់ពីសង្គ្រាមលោកលើកទី២បានបញ្ចប់។ នៅចុងបញ្ចប់នៃខ្សែភាពយន្តនេះ តួអង្គជានារីជាជនជាតិយូដាមកពីទ្វីបអឺរ៉ុប និងតួអង្គជាបុរសជនជាតិអារ៉ាប់ត្រូវគេសម្លាប់ ហើយគេក៏បានបញ្ចុះសពអ្នកទាំងពីរក្នុងផ្នូរតែមួយ ក្នុងទឹកដីដែលជាប្រទេសអ៊ីស្រាអែលក្នុងពេលបច្ចុប្បន្ន។ ក្នុងរឿងនេះ លោកប្រេមីងជ័រ បានទុកឲ្យយើងធ្វើការសន្និដ្ឋានដោយខ្លួនឯង។ តើវាជារឿងប្រៀបធៀប អំពីភាពអស់សង្ឃឹម ជាក្តីស្រមៃដែលត្រូវកប់ចោលក្នុងដីជារៀងរហូត ឬវាជានិមិត្តសញ្ញានៃសេចក្តីសង្ឃឹម ខណៈពេលដែលមនុស្សពីរនាក់មកពីជាតិសាសន៍ពីរ មានប្រវត្តិស្អប់គ្នា និងជាសត្រូវនឹងគ្នា បានចងស្ពានមេត្រីជាមួយគ្នា ក្នុងសេចក្តីស្លាប់ និងក្នុងជីវិតឬ? រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំបទគម្ពីរទំនុកដំកើងជំពូក៨៧ ជាស្នាដៃនិពន្ធរបស់ពួកកូនប្រុសរបស់លោកកូរេ ដែលបានចែងអំពីសន្តិភាព និងការរួបរួមរវាងជាតិសាសន៍ទាំងឡាយ។ គឺសន្តិភាពដែលយើងកំពុងរង់ចាំ។ ពួកគេបានថ្លែងអំពីទីក្រុងយេរូសាឡិមយ៉ាងដូចនេះថា “ឱទីក្រុងរបស់ព្រះអង្គអើយ គេថ្លែងប្រាប់សេចក្តីឧត្តុង្គឧត្តមពីឯង”(ខ.៣)។ ពួកគេក៏បានបន្លឺសម្លេងច្រៀងថា ថ្ងៃមួយ ជាតិសាសន៍ដែលធ្លាប់មានប្រវត្តិសាស្រ្តធ្វើសង្គ្រាមនឹងប្រជាជនយូដា នឹងរួមគ្នាទទួលស្គាល់ព្រះពិតតែមួយ។ សាសន៍ទាំងនោះ គឺមានដូចជាសាសន៍រ៉ាហាប(ឬអេស៊ីព្ទ) សាសន៍បាប៊ីឡូន សាសន៍ភីលីស្ទីន សាសន៍ទីរ៉ុស…
Read article