បានចូលក្នុងគ្រួសារក្សត្រខាងវិញ្ញាណ
យ៉ូហាន ១:៩-១៣ ប៉ុន្តែអស់អ្នកណាដែលទទួលទ្រង់ គឺអស់អ្នកដែលជឿដល់ព្រះនាមទ្រង់ នោះទ្រង់បានប្រទានអំណាច ឲ្យបានត្រឡប់ជាកូនព្រះ។ យ៉ូហាន ១:១២ មានពេលមួយ លោកចេយ ស្បេត(Jay Speights) ជាអ្នកក្រុងរ៉ក់ វីល រដ្ឋម៉ារីឡិន ទៅធ្វើតេស្តឌីអិនអេ ហើយក៏បានទទួលលទ្ធផលដែលគាត់មិនដែលនឹកស្មានដល់។ គេបានពិនិត្យឌីអិនអេរបស់គាត់ រកឃើញថា គាត់ជាបុត្រារបស់ស្តេចរបស់ប្រទេសបេនីន នៅភាគខាងលិចនៃទ្វីបអាហ្វ្រិក។ មិនយូរប៉ុន្មាន គាត់ក៏បានឡើងជិះយន្តហោះ ទៅលេងប្រទេសនោះ។ ពេលគាត់ទៅដល់ រាជវង្សានុវង្សរបស់ស្តេចក៏បានមកទទួលស្វាគមន៍គាត់ ដោយធ្វើពិធីជប់លៀងធំមួយ សម្រាប់ការវិលត្រឡប់មកផ្ទះវិញ ដែលមានការរាំច្រៀង ការលើកប៉ដា និងការដើរដង្ហែក្បួនជាដើម។ ព្រះយេស៊ូវបានយាងចុះមកផែនដី ដើម្បីប្រកាសដំណឹងល្អនៃសេចក្តីសង្គ្រោះ។ ព្រះអង្គបានយាងមករករាស្រ្តព្រះអង្គ ជាប្រជាជនអ៊ីស្រាអែល ដើម្បីប្រទានពួកគេនូវដំណឹងល្អ និងបង្ហាញផ្លូវឲ្យពួកគេចេញពីភាពងងឹត។ មនុស្សជាច្រើនមិនបានអើពើចំពោះព្រះរាជសារព្រះអង្គទេ ដោយបានបដិសេធន៍ព្រះអង្គ ដែលជា “ពន្លឺពិតប្រាកដ”(យ៉ូហាន ១:៩) ហើយមិនព្រមទទួលស្គាល់ព្រះអង្គជាព្រះមែស៊ី(ខ.១១)។ ប៉ុន្តែ ការមិនជឿ និងការមិនអើពើ មិនមែនជាការឆ្លើយតប របស់មនុស្សគ្រប់គ្នានៅសម័យនោះទេ។ អ្នកខ្លះក៏បានបន្ទាបខ្លួន ទទួលការអញ្ជើញរបស់ព្រះគ្រីស្ទ ដោយអំណរ ដោយទទួលយកព្រះអង្គ ជាដង្វាយលោះបាបដែលព្រះទ្រង់បានប្រទាន ហើយក៏បានទទួលជឿព្រះនាមព្រះអង្គ។ អស់អ្នកដែលនៅសល់ពីមនុស្សដែលបដិសេធន៍ព្រះអង្គ…
Read article