ពណ៌ដែលជាតំណាងឲ្យក្តីសង្ឃឹម
លោកុប្បត្តិ ៩:១១-១៧ អញនឹងនឹកចាំពីសេចក្តីសញ្ញា ដែលអញបានតាំងនឹងឯងរាល់គ្នា ហើយនឹងអស់ទាំងសត្វគ្រប់ពូជដែរ។ លោកុប្បត្តិ ៩:១៥ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ នៅពេលដែលគេកំពុងប្រារព្ធខួបទី២២ឆ្នាំ នៃការវាយប្រហារមកលើសហរដ្ឋអាមេរិក ដោយអំពើភេរវកម្ម មានឥន្ទធនូពីរជាន់បានលេចឡើង បង្កើតបានផ្ទាំងទស្សនីភាពដែលគួរឲ្យភ្ញាក់ផ្អើល នៅលើមេឃ នៅទីក្រុងញូយ៉ក។ ទីក្រុងនេះជាទីតាំងរបស់អតីតអគារភ្លោះដែលបានដួលរលំ ហើយបានទទួលរងការខូចខាតធ្ងន់ធ្ងរជាងគេ ក្នុងការវាយប្រហារដោយភេរវកម្ម នៅកន្លែងផ្សេងគ្នាក្នុងសហរដ្ឋអាមេរិក នៅថ្ងៃនោះ។ ជាង២ទសវត្សរ៍ក្រោយមក មនុស្សជាច្រើនដែលបានឃើញឥន្ទធនូពីរជាន់លេចឡើង នៅថ្ងៃនោះ បាននឹកគិតអំពីសេចក្តីសង្ឃឹម និងការប្រោសឲ្យជា។ វីដេអូដែលគេថតបានទិដ្ឋភាពនៅពេលនោះ បានធ្វើឲ្យគេមានអារម្មណ៍ថា ឥន្ទធនូនោះហាក់ដូចជាលេចចេញពីទីតាំងរបស់អតីតមជ្ឈមណ្ឌលសេដ្ឋកិច្ចពិភពលោក។ ឥន្ទធនូនៅលើមេឃបានរំឭកយើង អំពីការធានាអំពីសេចក្តីស្មោះត្រង់របស់ព្រះ តាំងពីសម័យលោកណូអេមក។ នៅក្រោយពេលដែលព្រះអម្ចាស់បានកាត់ទោសមកលើបាប ដែលបណ្តាលឲ្យមានសេចក្តីហិនវិនាសហួសក្តីស្រមៃ ព្រះអង្គក៏បានដាក់ឥន្ទធនូនៅលើមេឃ ឲ្យគេអាចមើលឃើញ ជាការក្រើនរំឭកអំពីសេចក្តីសញ្ញាដ៏អស់កល្ប រវាងព្រះអង្គ និងជីវិតទាំងអស់នៅលើផែនដី(លោកុប្បត្តិ ៩:១៦)។ បន្ទាប់ពីភ្លៀងបានធ្លាក់៤០ថ្ងៃ ដែលបណ្តាលឲ្យមានទឹកជន់លិចផែនដីអស់ជាច្រើនឆ្នាំ(៧:១៧-២៤) គេគ្រាន់តែអាចស្រមៃថា ឥន្ទធនូដែលជាដំណាងឲ្យការតាំងសញ្ញានោះ បាននាំមកនូវការស្វាគមន៍ដែលមានអត្ថន័យជ្រាលជ្រៅប៉ុណ្ណា ចំពោះលោកណូអេ និងក្រុមគ្រួសារគាត់(៩:១២-១៣)។ វាជាការរំឭកអំពីសេចក្តីស្មោះត្រង់របស់ព្រះ ដែលបានសន្យាថា ព្រះអង្គនឹងមិនបំផ្លាញភពផែនដីទាំងមូល ដោយទឹកជំនន់ទៀតទេ(ខ.១១)។ ពេលណាយើងប្រឈមមុខដាក់ពេលដ៏ងងឹត និងការបាត់បង់ដ៏សោកសៅ ទោះដោយសារគ្រោះធម្មជាតិ…
Read article