September 13, 2024

You are here:
កន្លែង​ធ្វើ​ការ​យក​ព្រះគ្រីស្ទ​ជាធំ

ម៉ាថាយ ៦:៩-១៣ សូម​ឲ្យ​ព្រះហឫទ័យ​ទ្រង់​បាន​សំរេច​នៅ​ផែនដី ដូច​នៅ​ស្ថាន​សួគ៌​ដែរ​។ ម៉ាថាយ ៦:១០ រោង​ចក្រ ក្នុង​ប្រទេស​អង់គ្លេស នៅ​សម័យ​ក្សត្រី​វិចតូរីយ៉ា គឺ​ជា​ទីកន្លែង​ងងឹត​។ អត្រា​នៃ​ការ​ស្លាប់​របស់​កម្មករ មាន​កំរិត​ខ្ពស់ ហើយ​ពួកគេ​ច្រើនតែ​រស់នៅ​ក្នុង​ភាព​ក្រីក្រ​។ លោក​ចច ខាដបឺរី(George Cadbury) ក៏​បាន​ចោទ​ជា​សំណួរ​ថា“តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​កម្មករ​ទាំងឡាយ មាន​ចិត្ត​ចង់​ធ្វើ​ការងារ នៅពេល​ដែល​ផ្ទះ​របស់​ពួកគេ​ស្ថិត​នៅ​ក្នុង​តំបន់​អនាធិបតេយ្យ​ដូចនេះ?” ហេតុ​នេះ​ហើយ​គាត់​ក៏​បាន​សង់​រោង​ចក្រ​ប្រភេទ​ថ្មី​មួយ សម្រាប់​ក្រុម​ហ៊ុន​ស្ករ​សូកូឡា​របស់​គាត់ ដែល​កំពុង​មាន​ការ​រីក​ដុះដាល គឺ​រោង​ចក្រ​ដែល​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​កម្មករ​របស់​គាត់​។ ជា​លទ្ធផល បុរី​បូនវីល​ក៏បាន​ចាប់​កំណើត​ឡើង ជា​ភូមិ​មួយ​ដែល​មាន​ផ្ទះ​ជាង៣០ខ្នង មាន​កន្លែង​លេង​កីឡា សួន​កុមារ សាលា​រៀន និង​ព្រះវិហារ សម្រាប់​កម្មករ​របស់​លោក​ខាដបឺរី និង​ក្រុម​គ្រួសារ​របស់​ពួកគេ​។ ពួកគេ​​ទទួល​បាន​ប្រាក់​ខែ​សមរម្យ ហើយ​ទទួល​បាន​ការ​ថែទាំ​សុខ​ភាព ដែល​ទាំង​អស់​នេះ​បាន​កើត​ឡើង ដោយសារ​លោក​ខាដបឺរី​មាន​ជំនឿ​លើ​ព្រះគ្រីស្ទ​។ ព្រះយេស៊ូវ​បាន​បង្រៀន​យើង​ឲ្យ​អធិស្ឋាន សូម​ឲ្យ​ព្រះហឫទ័យ​ព្រះ​បាន​សម្រេច “នៅ​ផែនដី ដូច​នៅ​ស្ថាន​សួគ៌​ដែរ” (ម៉ាថាយ ៦:១០)។ ការ​អធិស្ឋាន​នេះ​អាច​ជួយ​យើង ឲ្យ​នឹកស្រមៃ​ចង់​បាន​កន្លែង​ធ្វើ​ការ ដែល​មាន​លក្ខណៈ​យ៉ាង​ណាមួយ នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ព្រះ ដែល​នៅ​កន្លែង​នោះ យើង​នឹង​ទទួល​បាន “អាហារ​ប្រចាំ​ថ្ងៃ” ជា​កម្រៃ ហើយ ព្រះ​អង្គ​អត់​ទោស​ឲ្យ​យើង(ខ.១១-១២)។ បើសិន​យើង​ជា​ចៅហ្វាយ​នាយ នោះ​គឺ​មានន័យថា យើង​ត្រូវ​ផ្តល់​ឲ្យ​បុគ្គលិក​យើង​នូវ​ប្រាក់​កំរៃ​ដែល​សម​រម្យ(៤:១)។…

Read article