September 14, 2024

You are here:
ធ្វើ​តាម​បង្គាប់​របស់​ព្រះអង្គ

២ពង្សាវតាក្សត្រ ៥:១-៣,៩-១៤ ដូច្នេះ លោក​ក៏​ចុះ​ទៅ​មុជ​ទឹក​ក្នុង​ទន្លេ​យ័រ​ដាន់​អស់៧ដង តាម​ពាក្យ​នៃ​អ្នក​សំណប់​របស់​ព្រះ​។ ២ពង្សាវតាក្សត្រ ៥:‌១៤ នៅ​ក្នុង​តូប​លក់​អាហារ​របស់​អ្នក​ស្រី​ចូសេលីន(Jocelyn) បបរ​សរ​គឺជា​អាហារ​ដែល​លក់​ដាច់​ជាងគេ​។ គាត់​បាន​កូរ​បបរស​យ៉ាង​ប្រុង​ប្រយ័ត្ន ទាល់​តែ​បបរ​រីក​បាន​ល្អ​។ ហេតុ​នេះ​ហើយ គាត់​មាន​ការ​ភ្ញាក់​ផ្អើល​ណាស់ ពេល​ដែល​ភ្ញៀវ​​មក​ញាំ​បបរ​ជា​ប្រចាំ បាន​ប្រាប់​គាត់​ថា បបរ​របស់​គាត់​មាន​រស​ជាតិ​មិន​ឆ្ងាញ់​ដូច​មុន​សោះ ហើយ​បបរ​ក៏​មិន​រីក​បាន​ល្អ​ដែរ​។ នៅ​ថ្ងៃ​នោះ ជំនួយការ​ថ្មី​របស់​អ្នក​ស្រី​ចូស៊ីលីន​ជា​អ្នក​ដាំ​បបរ ហើយក៏​បាន​ពន្យល់ អំពី​មូល​ហេតុ​ដែល​វា​មាន​រស់​ជាតិ​ខុសពី​មុន​។ គាត់​ប្រាប់​អ្នក​ស្រី​ចូស៊ីលីន​ថា គាត់​មិន​បាន​កូរ​បបរ​ឲ្យ​សព្វ​ទេ ព្រោះ​គាត់​ធ្លាប់តែ​ធ្វើ​ដូច​នេះ​នៅ​ផ្ទះ​។ គាត់​ក៏បាន​បន្ថែម​ប្រេង​ល្ង​ក្នុង​ឆ្នាំង​បបរ ដោយ​យល់​ឃើញថា វា​ជួយ​ឲ្យ​បបរ​មាន​រស​​ជាតិ​ឆ្ងាញ់​ជាង​មុន​។ ដូច​នេះ ជំនួយការ​ថ្មី​រូប​នោះ បាន​សម្រេច​ចិត្ត​មិន​ធ្វើ​តាម​ក្បួន​ដាំ​បបរ​របស់​ហាង ហើយក៏​បាន​អនុវត្ត​តាម​របៀប​របស់​គាត់​ទៅវិញ​។ នៅពេល​ខ្លះ ខ្ញុំ​ក៏​បាន​ឆ្លើយតប​ចំពោះ​ការ​បង្គាប់​របស់​ព្រះអម្ចាស់ តាម​របៀប​នេះ​ផង​ដែរ​។ ខ្ញុំ​មិន​បាន​ស្តាប់​បង្គាប់​តាម​ព្រះ​រាជ​បញ្ជា ក្នុង​ព្រះ​គម្ពីរប៊ីប​ទាំងស្រុង​ទេ ផ្ទុយ​ទៅវិញ ខ្ញុំ​អនុវត្ត​តាម​គំនិត និង​របៀប​របស់​ខ្ញុំ​។ លោក​ណាម៉ាន ជា​មេទ័ព​របស់​សាសន៍​ស៊ីរី ក៏​ហៀបនឹង​ប្រព្រឹត្ត​នូវ​កំហុស​ស្រដៀង​នេះ​ផង​ដែរ​។ កាល​ព្រះអម្ចាស់​បង្គាប់​តាមរយៈ​ហោរា​អេលីសេ ឲ្យ​គាត់​ទៅ​លាង​សម្អាត​ខ្លួន នៅ​ក្នុង​ទន្លេ​យ័រ​ដាន់ ដើម្បី​ឲ្យ​គាត់​បាន​ជា​ពី​ជំងឺ​ឃ្លង់ មេទ័ព​ដែល​មាន​អំនួត​រូប​នេះ ក៏​បាន​ខឹង​នឹង​លោក​អេលីសេ​។ គាត់​បាន​រំពឹង​ថា គាត់​នឹង​ទទួល​ការ​ប្រោស​ឲ្យ​ជា​ តែ​មិនមែន​តាម​របៀប​នេះ​ទេ ដោយ​គាត់​ជឿ​ថា ការ​យល់​ឃើញ​របស់​គាត់ មាន​ភាព​ខ្ពង់ខ្ពស់​ជាង​បង្គាប់​របស់​ព្រះ(២ពង្សាវតាក្សត្រ ៥:១១-១២)។…

Read article